ទីតៗ~
#ភ្លាមៗនោះស្រាប់តែមានឡានមួយគ្រឿងស៊ីភ្លេហើយក៏បើកមកក្បែរឡានរបស់wangyiព្រមទាំងបើកកញ្ចក់ឡាននិយាយទៀតផងម្នាក់នោះគឺជាមីងរបស់wangyi នឹងឯង
"បងប្រុសឈប់មួយភ្លែតសិនទៅ"ថាចប់គាត់ក៏បិទកញ្ចក់រកកន្លែងសមគួរឈប់សិនរីឯឡានរបស់wangyiក៏ត្រូវឈប់ដូចគ្នា
#ក្រោយពីឈប់ហើយក៏មាននារីពីរនាក់ចុះមកម្នាក់នោះគឺជាមីងនឹងអ៊ំរបស់wangyiព្រមទាំងបីក្មេងមកជាមួយម្នាក់មួយទៀតផង
"ឆាប់ឡើងសិនមកក្តៅស្លាប់ហើយ"អ្នកស្រីwang ប្រាប់ឲអ្នកទាំងពីរឡើងលើឡានអង្គុយសិន
"ហើយឯងឲពួកយើងឈប់មានការអី"អ្នកស្រីwang ចោទសួរអ្នកទាំងពីរ
"គឺយើងចង់មកជិះនៅទីនេះដែរ"អ៊ំwangyiឆ្លើយទាំងទាងមុខធុញទ្រាញ់
"ហើយទីនោះវាយ៉ាងមិច"អ្នកស្រីwang ចោទសួរអ្នកជាបងព្រោះថាមើលទៅទីនោះដូចវាមិនមានអីចម្លែកនោះទេ
"ទីនោះគឺវារញ៉េរញ៉ៃនឹងកូនខ្ញុំពេកនឹងហា៎"មីងwangyi ឆ្លើយទាំងមានហេតុផលសមស្រប
"អឺចឹងក៏ចឹងទៅ! ហើយអានេះទៅជិះជាមួយពូឯងទៅ"ថាចប់គាត់ក៏ដេញប្អូនwangyiឲទៅអង្គុយនៅទៅនោះ
#លុះរៀបចំរួចរាល់ពួកគេក៏ចេញដំណើរបន្តនៅតាមផ្លូវwangyiឆ្ងល់រឿងជាច្រើនតែមិនហ៊ានសួរឡើយបានត្រឹមគិតនឹងឯង
"មីងតើក្មេងពីរនាក់នេះជាកូនរបស់នរណា"WangYi ហេតុតែចង់ចេះចង់ដឹងគេក៏ចោទសួរអ្នកមីងរបស់គេ
"ឯងមិនស្គាល់ឬធ្វើពុតជាមិនស្គាល់?"មីងwangyi ចោទសួរទៅគេវិញ
"បើមីងមិនប្រាប់ក៏មិនអីដែរ"wangyi
"ហើយឯងកើតអី ហេតុអ្វីបានជាមិនស្គាល់កូនខ្លួនឯងបែបនេះ?"អ៊ំwangyi
"ហាស ជាកូនខ្ញុំមែទេ"wangyi លាន់មាត់ឡើងក្រោយពីដឹងចម្លើយ
"គេបែបនេះតាំងពីគេភ្ញាក់មកម៉េះ"អ្នកស្រីwang
"ប្លែកៗ នេះយកទៅបីម្តងទៅយើងចុកដៃខ្លាំងណាស់"អ៊ំwangyi ដាក់ក្មេងលើដៃwangyi
"គេជាកូនប្រុសមែនទេ"wangyi ក្រោយពីបានបីក្មេងហើយគេក៏ចោទសួរទៅអ្នកមីងទាំងញញឹម
"ពិតមែនហើយ"មីងwangyi
"ចុះម្នាក់ទៀត ពួកគេជាកូនភ្លោះមែនទេ"wangyi
"ពិតមែនហើយ គឺប្រុសមួយស្រីមួយ"អ៊ំwangyi
"ហេតុអ្វីក៏ជីវិតខ្ញុំទៅជាបែបនេះ តើខ្ញុំមានប្តីតាំងពីពេលណាទៅ ហើយគេគឺជានរណាគេទៅ"wangyiគិតក្នុងចិត្តម្នាក់ឯង
#មកដល់សណ្ឋាគារមួយកន្លែងពួគេក៏នាំគ្នាចុះពីឡានដើរតម្រងទៅខាងក្នុងតែក៏មានសម្លេងឃាត់ពួកគេ
"ឈប់សិនកុំអាលចូលអី អ្នកខាងនោះ call មកប្រាប់ថាគេមិនទាន់មកទេ"ពូwangyi
"អ្នកខាងនោះ តើគេជានរណាទៅ"wangyi គិតក្នុងចិត្តម្នាក់ឯង
"ហេតុអ្វីទៅ"អ៊ំwangyi
"ខ្ញុំក៏មិនដឹងដូចគ្នា"ពូwangyi
"ចឹងតើពួកយើងត្រូវទៅទីណាទៅ"chen
"ពួកយើងដើរមើលម្តងទីនេះសិនទៅ"មីងwangyi
"ចឹងក៏ចឹងទៅ"អ្នកស្រីwang
YOU ARE READING
ឆ្លងអនាគតផ្លាស់ប្ដូរបច្ចុប្បន្ន
Randomរឿងនេះពិពណ៌នាអំពីតួអង្គដែលបានឆ្លងពេលវេលាទៅកាន់អនាគត គេត្រូវប្រឈមមុខនឹងភាពស្មុគស្មាញនៃពេលវេលា និងវិបត្តិជាច្រើន គាត់បានស្វែងរកវិធីដើម្បីកែប្រែឬយល់ពីហេតុផលនៃព្រឹត្តិការណ៍នីមួយៗ គាត់បានកែប្រែពេលវេលាដើម្បីជួយមនុស្សដែលគាត់ស្រឡាញ់
part1: នរណាជាប្រពន្ធខ្ញុំ
Start from the beginning
