"ប្រញាប់តែនិយាយកាត់ រកតែឯងឆ្លើយមិនទាន់"
ជេយ៍ខឹងចិត្ដជាមួយជុងវ៉ុនខ្លះដែលតែខ្ចិលធ្វើបាបព្រោះឥឡូវនេះកំពុងតែជ្រកកោននៅផ្ទះគេ ទើបមិនសូវហ៊ានប៉ុន្មានទេចាំមើលស្ថានការអោយច្បាស់សិនចាំចាត់ការតាមក្រោយក៏បានដែរ
.................
បន្ទាប់ពីរៀបចំខ្លួនអីអស់ហើយក៏ដល់ពេលដែលជេយ៍ត្រូវឆ្លើយសំណួររបស់ជុងវ៉ុនវិញម្ដងតែកុំមើល
ម្នាក់ៗមិនដឹងទៅរកខោអាវស្អីមកពីណាយកមកចែកគ្នាពាក់ទេឡើងរយ៉េរយ៉ៃ ខោទៅខាងអ្នកទៅលេងសមុទ្រចំណែកអាវទៅខាងអ្នកធ្វើការក្នុងក្រុមហ៊ុនឯណាឯណីនោះវិញ
ការសំភាសន៍បានចាប់ផ្ដើមដោយជេយ៍អង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវបែរមុខទៅរកលោកយ៉ាងជុងវ៉ុនដែលអង្គុយនៅលើតុដាក់របស់ញាំទល់មុខរបស់គេដោយនៅក្នុងដៃមានកាន់ជាមួយក្រដាសសំណួរមួយដុំទុកសម្រាប់សួរទៅកាន់លោកទេវតាជេយ៍ដែលអង្គុយលើឡុងធ្វើមុខឡេឡឺព្រោះនៅសុខៗក៏ត្រូវជុងវ៉ុនចាប់ទៅពាក់ខោអាវស្អីមិនដឹងគ្នាឡើងស្លឺបើសួរធម្មតាទៅថីចាំបាច់មានឯកសណ្ឋានធ្វើស្អី?
"អាហុឹម! ត្រៀមហើយឬនៅ?"ជុងវ៉ុនក្រហឹមសួរជេយ៍ហើយជេយ៍ក៏ងក់ក្បាលប្រាប់ថាហើយ ទើបគេចាប់ផ្ដើមសួរសំណួរទៅកាន់ជេយ៍
"លោកទេវតាឈ្មោះអី?"
"ឈ្មោះជេយ៍ ជាទេវតាភ្ជាប់វាសនារបស់មនុស្ស"
"ចឹងតើលោកទេវតាវាសនាជេយ៍ហោះមកនៅ
ក្នុងផ្ទះខ្ញុំមានគោលបំណងអី?"
"គឺ..................."ជេយ៍ចាប់ផ្ដើមរៀបរាប់រឿងគ្រប់យ៉ាងទៅអោយជុងវ៉ុនបានដឹងទាំងអស់
"ថាយ៉ាងមិចលោកពិតជាជួយខ្ញុំមែនហេស?"ជុងវ៉ុនក្រវាស់ក្រដាសនៅក្នុងដៃចោលទាំងអស់ហើយអោនមុខទៅសួរជេយ៍ទាំងរំភើបចិត្ដ
"ត្រូវហើយ! យើងនិងជួយឯង"
"លោកជេយ៍កុំកុហកខ្ញុំណា!"ជុងវ៉ុងចង់អោយប្រកដចិត្ដខ្លាំងជាងនេះក៏សួរគេបញ្ចាក់
"ខ្ញុំមិនកុហកឯងទេ តែថា....."
"តែថាយ៉ាងម៉េចទៀត?"ជេយ៍ធ្វើជានិយាយអូសសម្លេងធ្វើអោយជុងវ៉ុនឆ្ងល់
YOU ARE READING
និស្ស័យស្នេហ៍ទេវតា
Romanceភារកិច្ចរបស់យើងគឺត្រូវធ្វើអោយគេនឹងឯងស្រលាញ់គ្នាតែយើងបែរជាស្រលាញ់ឯងទៅវិញ?
2: យើងនឹងជួយឯង
Start from the beginning
