1: មនុស្សបែកថ្នាំ

75 13 5
                                        

.....................

"យ៉ាង ជុងវ៉ុន?ហេហេឈ្មោះពិរោះជាងអ្នកមុនៗ"
នាយទេវតានិយាយទាំងសើចតិចៗ

"លើកនេះឯងមានរយៈតែមួយខែទេ ត្រូវតែធ្វើអោយបានឮទេ?"ទេវតាថ្នាក់លើនិយាយផ្ដាំនាយព្រោះរយ:ពេលម្ដងនេះគឺមានតែមួយខែតែប៉ុណ្ណោះ

"ទុកចិត្តចុះ ខ្ញុំមិនដែលធ្វើអោយខុសបំណងម្ដងណានោះទេ!"នាយទេវតានិយាយទាំងមានអំនួតព្រោះនាយមិនដែលធ្វើអោយការងាររបស់នាយផ្លាត់ស្នៀតម្ដងណានោះទេគឺតែងតែជោគជ័យរហូតកន្លងទៅនេះហើយម្នាក់ជុងវ៉ុននោះក៏គេមិនព្រួយអីដែលទោះបីជាម្ដងនេះគេមានរយ:ពេលតិចជាងអ្នកមុនៗក៏ដោយចុះ

"យើងដឹង!តែឯងក៏មិនត្រូវធ្វើខុសច្បាប់ឋានសួគ៌ដែលណា បើមិនអញ្ចឹងទេឯងនឹងមានទោសហើយ"

"បាទ!ទទួលបាន"នាយនិយាយទាំងសើចស្ញេញ

"កុំលែងសើចជេយ៍!ទៅ..ប្រញាប់ទៅឥឡូវនេះទៅ!"

"Bye~~~"ជេយ៍និយាយតែត្រឹមក៏នេះទំលាក់ខ្លួនចុះទៅក្រោមទាំងលេងសើចបាត់ទៅ

"ហុឺយមិនដឹងថាទេវតាស្អីចឹងទេ យ៉ាប់ជាងក្មេងទៀតបើឯងគ្មានសមត្ថភាពយើងក៏មិនអោយឯងធ្វើការងារ ចឹងៗដែល!"លោកទេវតាពោលទាំងហួសចិត្ដព្រោះទេវតាម្នាក់នេះចរិតដូចកូនក្មេងចឹងតែគេក៏មាន
សម្ថភាពទើបបានធ្វើការងារទាំងអស់នេះ

៚មកមើលជេយ៍ឯណោះវិញ

"មិនដឹងជាផ្ទះមួយណាទេលោកអើយ!"ជេយ៍និយាយទាំងធុញព្រោះពេលនេះម៉ោងនេះគឺយប់ណាស់ទៅហើយ មេឃក៏ងងឹតហើយផ្ទះក៏មានច្រើនខ្នងទៀតធ្វើអោយគេពិបាករកផ្ទះរបស់ជុងវ៉ុនខ្លាំងណាស់

"ចុម!បាត់ស្លាបទៅណាហើយ?!!"ទេវតាជេយ៍ហោះសុខៗក៏ស្រាប់តែស្លាបរបស់នាយបាត់ទៅណាក៏មិនដឹងធ្វើអោយនាយភ័យបុកពោះ

"ហុឺយ~ជួយផង!.អា៎..ងាប់ឡូវហើយអាញ់ហ្ហើយ!!"

/ផាំង~/

"ហ្ហឹកហ្ហឹក..ចុមអាណាគេកើតអី?"កាយល្អិតអង្គុយយំនៅលើគ្រែសុខៗក៏ស្រាប់តែបានឮសម្លេងធ្លាក់អីក៏មិនដឹងនៅលើជាន់ដំបូលផ្ទះរបស់គេ ទើបប្រញាប់ជូតទឹកភ្នែកអោយជ្រះហើយដើរឡើងទៅមើលទាំងមមីមមើ

និស្ស័យស្នេហ៍ទេវតា Tempat cerita menjadi hidup. Temukan sekarang