................
ពេលព្រឹកឈានចូលមកដល់កែវភ្នែកឆ្មាទាំងគូរបើកឡើងមកព្រោះមានពន្លឺជះពីខាងក្រៅចូលមកខាងក្នុងបន្ទប់របស់គេតាមរយ:បង្អួចដែលមិនបានបាំងវាំងននត្រឹមត្រូវទើបធ្វើអោយរំខានដល់ការដេករបស់គេ តែគ្រាន់តែរឿងប៉ុណ្ណឹងមិនមែនជាបញ្ហាសម្រាប់ជុងវ៉ុននោះទេ គេដេកតទៀតព្រោះថ្ងៃនេះគេទំនេរចង់សម្រាកយកកម្លាំងខ្លះណាមួយក៏មិនចង់គិតរឿងពីយប់មិញផង
អ្នកដេកក៏ចេះតែដេកទៅឯអ្នកឈរមើលក៏ចេះតែឈរមើលទៅ តែដោយឃើញថាម្នាក់ដែលនៅលើគ្រែនោះប្រហែលជាដុះឬសមិនព្រមងើបចេញពីគ្រែទើបគេជួយដាស់បើមិនចឹងទេជុងវ៉ុនដេកដល់ល្ងាចមិនក្រោកផងក៏មិនដឹង
"ហេ៎ ឯងដេកយកមានមែនទេ?"ជុងវ៉ុនដល់ឮគេហៅខ្លួនចឹងដូចជារៀងស្វាងខ្លះតែមិនព្រមក្រោកហើយនៅឆ្លៀតទាញខ្នើយទៅគ្របមុខជិតទៀត
"ម្ចាស់ផ្ទះអត់មាយាទ គេខំដាស់ប៉ុណ្ណឹងហើយនៅធ្វើមិនខ្វល់ទៀត"ជេយ៍មិនដឹងជាទៅមានគំនុំពាក្យសម្ដីជាមួយជុងវ៉ុនតាំងពីពេលណាមកក៏ដៀលជុងវ៉ុន
ដែលជាម្ចាស់ផ្ទះយកតែម្ដង
"ស្ងាត់ខ្លះទៅប្រយ័ត្នបានចេញក្រៅផ្ទះ!"ជុងវ៉ុនដល់ឮចឹងដូចរៀងក្ដៅម៉ាស៊ីនដែរតែមិននិយាយអីច្រើនព្រោះមិនចង់មានរឿងឈ្លោះទាំងព្រឹក
"បាច់ឆ្ងល់ទេថាមិចបានគេមិនស្លាញ់ឯងវិញនោះបើឯងដេកដូចជ្រូកចឹងនោះ"ជេយ៍អត់ព្រមឈប់ទេនៅឈររអ៊ូង៉ូវៗនោះឯង
"ខ្ញុំចង់ធ្វើស្អីក៏បានដែរព្រោះនេះជាផ្ទះរបស់ខ្ញុំ
លោកគ្មានសិទ្ធិមកថាអោយខ្ញុំទេ"ជុងវ៉ុនដំបូងថាមិនចង់តបតជាមួយទេតែដោយសារតែជេយ៍រង៉ូវដាក់ត្រចៀកគេពេកក៏ប្រើសិទ្ធជាម្ចាស់ផ្ទះស្ដីអោយជេយ៍ទាំងមិនខ្ជីបើកភ្នែក
"ហ៊ឹមបើនិយាយធម្មតាមិនស្ដាប់...ចឹងមានតែប្រើសិល្ប៍ហើយ"ដល់ឮគេនិយាយមួយឃ្លានេះជុងវ៉ុនស្វាងដូចគេចាប់ទះព្រោះនៅចាំបានថាយប់មិញមានរឿងអីកើតឡើងខ្លះ ឮគេនិយាយថាចង់ប្រើសិល្ប៍ជុងវ៉ុននេះវាចេះតែខ្លាច
"លោកប្រើសិល្ប៍បានយ៉ាងមិច?"ជុងវ៉ុននៅមិនទាន់ច្បាស់លាស់ក្នុងចិត្ដក៏សួរគេបញ្ជាក់អោយច្បាស់
YOU ARE READING
និស្ស័យស្នេហ៍ទេវតា
Romanceភារកិច្ចរបស់យើងគឺត្រូវធ្វើអោយគេនឹងឯងស្រលាញ់គ្នាតែយើងបែរជាស្រលាញ់ឯងទៅវិញ?
