2: យើងនឹងជួយឯង

Comincia dall'inizio
                                        

"ដូចដែលបានប្រាប់ពីយប់មិញ"ជេយ៍មិនចង់រៀបរាប់ច្រើនក៏អោយជុងវ៉ុនគិតដោយខ្លួនឯងទាំងឈរកេះក្រចកធ្វើទឹកមុខដូចជាមិនចង់និយាយជាមួយជុងវ៉ុន

"ខ្ញុំដឹងថាលោកជាស្អីហើយតែខ្ញុំមិនទាន់ច្បាស់នោះទេ!"ជុងវ៉ុនដឹងថាគេជាស្អីហើយព្រោះយប់មិញគេបានឃើញវាដោយផ្ទាល់ភ្នែកបើមិនជឿក៏មិនបានដែរតែរបៀបថា50/50នៅពេលនេះ

"ខួក្បាលឯងចងចាំមិនល្អទេ ចាំយើងធ្វើអោយឯងឃើញទៅចុះ..ព្រោះអាណិតសត្វលោកដូចជាឯង"
រាងតូចជុងវ៉ុនរវល់តែចង់ដឹងខ្លាំងពេកដល់ថ្នាក់មិនបានចាប់អារម្មណ៍ពាក្យសម្ដីដ៏សែនទំនើងរបស់ជេយ៍ដែលនិយាយមកកាន់គេសោះឡើយ តែអាចថាវាជាសំណាងរបស់ជេយ៍ក៏បានដែលដែរមិនត្រូវជុងវ៉ុន
ហក់ទះបែកមាត់នោះ🙂

ជេយ៍និយាយចប់គេក៏ផ្ទាត់ម្រាមដៃបន្ទិចធ្វើអោយថូផ្ដាដែលជុងវ៉ុនដាក់តាំងនៅក្នុងបន្ទប់នោះហោះឡើងលើចុះឡើងៗធ្វើអោយជុងវ៉ុននៅពេលនេះបានជឿលើគេទាំងស្រុងហើយទោះចង់ជេយ៍កុហកជុងវ៉ុនទៀតក៏ជុងវ៉ុនស្ម័គ្រចិត្ដក្នុងការជឿដែល

"អស្ចារ្យណាស់! លោកពិតជាអស្ចារ្យណាស់!"ជុងវ៉ុនឃើញចឹងសប្បាយអរសម្បើមណាស់ស្រែកហោរឡើងពេញបន្ទប់តែប៉ុននេះគេលែងលំបាកទៀតហើយ(?)

"ជឿឬនៅថាយើងជាទេវតា?"ជេយ៍បានគេសរសើរចឹងJoមួយរំពេចភ្នែក

"ជឿហើយ! ជឿហើយ!"ជុងវ៉ុនងក់ក្បាលញាប់ដូច
ម៉ាស៊ីនដេព្រោះរំភើបចិត្ដពេក

"បើចឹងឯងត្រូវតែគោរពយើង"ជេយ៍ឡើងចាងមួយរំពេចដល់ថ្នាក់បញ្ជារអោយម្ចាស់ផ្ទះគេមក
គោរពខ្លួនទៀតផង

"មិនប្រាកដព្រោះលោកមិនមែនជាឪខ្ញុំទេ!"ជេយ៍គិតខុសហើយជុងវ៉ុនអត់បានចង់ដាក់ខ្លួនជាមួយគេនោះទេ

"តែយើងជា-"

"ចេញទៅក្រៅសិនទៅខ្ញុំត្រូវការងូតទឹក!"
ជេយ៍ជាប់គាំងមួយកន្លែង ជុងវ៉ុននិយាយគ្នាសុខៗ
ក៏ទៅងូតទឹកអីណាចិត្ដច្រើនតាមមិនទាន់មែន

"តែ-"

"ត្រៀមមាត់ទុកឆ្លើយសំណួរខ្ញុំអោយហើយទៅ"

"អេ៎!"

ជុងវ៉ុនមិនចាំគេនិយាយចប់ក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅទុកអោយជេយ៍នៅឈរ
ម៉េងម៉ងម៉េកម៉ក់(🤡)តែម្នាក់ឯង

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: May 22 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

និស្ស័យស្នេហ៍ទេវតា Dove le storie prendono vita. Scoprilo ora