1: មនុស្សបែកថ្នាំ

Start from the beginning
                                        

"ណែ៎មកពីណាទៅនឹងវិញទៅខ្ញុំគ្មានបាយអោយលោកទេ!"

"អោយយើងធ្វើស្អី?"ជេយ៍ឈប់សើចហើយសួរទៅជុងវ៉ុនវិញ មានឬមិនមានជារឿងឆ្នាំងបាយរបស់គេចាំបាច់អីប្រាប់នាយដែល?

"តាមពិតទៅខ្ញុំក៏អាណិតលោកដែលដែរកើតមកមិនគ្រប់បែបនេះ តែមិនអីទេ..ឆាប់ចេញពីផ្ទះខ្ញុំវិញទៅ!"

ជេយ៍ឈរអះក្បាលគេកាន់តែឆ្ងល់ហើយថាជុងវ៉ុនមើលមិចឃើញថាគេជាមនុស្សមិនគ្រប់ចឹងនោះ
គេឡើងខំមកជួយតែបែរជាមកយល់ច្រលំលើគេទៅវិញ?

"ចេញទៅទាន់ខ្ញុំនៅចិត្ដត្រជាក់"ជុងវ៉ុនដេញអោយជេយ៍ចេញពីផ្ទះរបស់គេវិញ ព្រោះនៅសុខៗក៏ស្រាប់តែមកនៅលើដំបូលផ្ទះរបស់គេទាំងយប់បែបនេះបើមិនបែកក៏ឆ្គួតដែល

"តែយើងអត់មានកន្លែងទៅទេ!"ជេយ៍ឆ្លើយព្រោះវា
ចឹងមែន គេអត់ដឹងថាត្រូវទៅណាទៀតទេ ដូចដែលបានដឹងស្រាប់ហើយថាគេបាត់ស្លាបពេលដែលចុះមកជិតដល់ផ្ទះរបស់ជុងវ៉ុនមកម្លេះ ចឹងហើយពេលនេះគេហោះលែងបានទៀតហើយ

"កុហកច្បាស់ណាស់! ប្រាប់មកលោកមានបំណងអីមកលើខ្ញុំមែនទេ?"ជុងវ៉ុនសួរនាយទាំងភ្នែកសម្លក់ព្រោះគេគិតថាជេយ៍មានបំណងមិនល្អមកលើគេ

"អត់ទេ!..ស្ដាប់យើងបកស្រាយសិន!"

"ចង់និយាយស្អីមិចក៏មិនឆាប់វាចាមក?"

"គឺឯងស្ដាប់យើងអោយច្បាស់ណា យើងគឺជាទេវតាដែលត្រូវចុះមកទីនេះដើម្បីជួយឯងរឿងស្នេហារបស់ពួកឯង ព្រោះយើងដឹងថាឯងលួចស្រលាញ់គេម្នាក់ឯង ទើបចង់មកជួយបំពេញបំណងអោយឯងដោយអោយគេមកស្រលាញ់ឯងវិញ យល់ទេ?"ជេយ៍រៀបរាប់ទាំងមានអំនួតព្រោះគិតថាជុងវ៉ុនប្រាកដជាសប្បាយចិត្ដមិនខានដែលបានជួបទេវតាសង្ហារដូចជាគេតែ...

"ទេវតាចឹងហ្ហេស? លោកជក់ថ្នាំពេកទេដឹង?ឆាប់ចេញភ្លាមទៅបើមិនចង់អោយខ្ញុំហៅប៉ូលិសមកអូសកលោកចូលគុកទេនោះ"ជុងវ៉ុនស្រែកដាក់ជេយ៍
ខ្លាំងៗព្រោះគេគិតថានៅលើលោកនេះគ្មានទេវតាគ្មានទេវបុត្រអីនោះទេ ជេយ៍ប្រាកដជាមនុស្សបែកថ្នាំដែលចង់ចូលលួចរបស់ក្នុងផ្ទះគេហើយ

"និយាយតាមសម្រួលមិនព្រមស្ដាប់ហេស?"ជេយ៍ក្នុងនាមជាទេវតាចិត្ដទំនើងម្នាក់គេពិតជាមិនពេញចិត្ដនៅពេលដែលមាននរណាម្នាក់មិនព្រមស្ដាប់តាមគេចឹងទេ នេះគឺជាលើកទីមួយរបស់គេហើយដែលគេបង្ហាញខ្លួនអោយមនុស្សឃើញហើយត្រូវបានមនុស្សដំបូងដែលគេបង្ហាញអោយឃើញនោះស្ដីអោយទៅវិញ គេទទួលយកវាមិនបានទេត្រូវតែធ្វើអីមួយហើយទើបបាន

និស្ស័យស្នេហ៍ទេវតា Where stories live. Discover now