"អេ៎ស្អីហ្នឹង?"គេខំអើតកមើលតែមិនច្បាស់ក៏ដើរទៅអោយកាន់តែជិតជាងនេះ ក៏ឃើញថាជាបុរសម្នាក់ដែលដេកផ្កាប់មុខទៅដីដែលគេដាក់ដាំផ្កានៅក្នុងនោះ
"អាយ~~ខ្មោច!!!"គេស្រែកមួយទំហឹងព្រោះឃើញមុខរបស់បុរសម្នាក់នោះងើបមកមើលគេទាំងប្រឡាក់ដីស្រម៉ក
"ឯណា?!! ខ្មោចនៅឯណា!"ជេយ៍ស្ទុះងើបឈររត់ទៅពួនក្រោយកាយល្អិតព្រោះឮគេស្រែកថាខ្មោចទើបភ័យតាមដែល
"ហុឺយខ្មោចក៏អាញ់វៃដែលវើយ"នៅសុខៗរាងល្អិតមិនដឹងជាខឹងរឿងអីជាមួយលោកទេវតាក៏បែរមុខទៅរកគេទាំងសុីសាច់ហុតឈាម
"ខ្មោចនៅឯណាមិចក៏យើងមិនឃើញ? អូយ!..ណែ៎..ណែ៎អាល្អិតឈប់វៃយើងភ្លាម!!"
"ណែ៎មិចក៏មកវៃយើងវិញមិចក៏មិនវៃខ្មោចទៅ?"
ជេយ៍បានឱកាសក៏សួរទៅរាងល្អិតដែលឈរសម្លក់មុខនាយជាប់នោះទាំងឈឺខ្លួនព្រោះត្រូវបានគេវាយមិញនេះឯង
"យីខ្លួនជាខ្មោចហើយនៅសួររកខ្មោចឯណាទៀត?យ៉ាងមិចលោកខ្មោច..លោកគិតថាលោកជាស្អីបានមកបំផ្លាញផ្ការបស់ខ្ញុំបែបនេះ?"ជេយ៍ឈរស្ងៀមធ្វើភ្នែកស្លឺព្រោះនៅសុខៗក៏ត្រូវគេស្ដីអោយទាំងមិនដឹងមូលហេតុហើយនៅមកចោទថានាយជាខ្មោចទៀតនាយពិតជាគាំងខ្លាំងណាស់
"ណែ៎អាល្អិតភ្នែកឯងខាងណាមើលឃើញថាយើងជាខ្មោចហាស់?..យើងមិនមែនជាខ្មោចទេយើងគឺជាទេវតាណា៎"ជេយ៍ប្រញាប់បកស្រាយរកយុត្តិធម៌អោយខ្លួនឯងជាបន្ទាន់ មើលយ៉ាងមិចបានឃើញថាគេជាខ្មោចគេឡើងទេវតានៀក?
"លោកបែកថ្នាំមែនទេ?"
"Huh?"
"...."
"...."
ម្ដងនេះភ្នែកម្នាក់ៗនៅនឹងកញ្ចឹងករៀងខ្លួន ទាំងពីរនាក់ឈរសម្លក់គ្នាមួយសន្ទុះទើបជេយ៍ដាច់ចិត្ដនិយាយជាមួយគេមុន
"ឯងគឺ!..យ៉ាងជុងវ៉ុនមែនទេ?"
"ត្រូវហើយ!..អេ៎..មិចក៏លោកស្គាល់ឈ្មោះខ្ញុំ?"ជុងវ៉ុនសួរជេយ៍ទាំងឆ្ងល់ រួចមកពីណាពីណីក៏មិនដឹងហើយនៅមកស្គាល់ឈ្មោះគេទៀតនាក់ណាមិនឆ្ងល់?
"ពិតមែន?ជាឯងពិតមែន! យេ~ត្រូវកន្លែងហើយហាសហា"ជេយ៍ដឹងថាគេមកត្រូវកន្លែងហើយក៏សប្បាយអលោតសើចដូចមនុស្សឆ្គួត
STAI LEGGENDO
និស្ស័យស្នេហ៍ទេវតា
Storie d'amoreភារកិច្ចរបស់យើងគឺត្រូវធ្វើអោយគេនឹងឯងស្រលាញ់គ្នាតែយើងបែរជាស្រលាញ់ឯងទៅវិញ?
1: មនុស្សបែកថ្នាំ
Comincia dall'inizio
