ភាគបញ្ចប់

62 1 0
                                        

    ឡានពេទ្យបានមកដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យប្រញាប់ប្រញាល់មកសង្រ្គោះអ្នករបួសបញ្ជូលទៅបន្ទប់សង្រ្គោះបន្ទាន់
    «កុំកើតអីណាជេហូប... ហុឹកៗ»
    «ជេហូបនឹងមិនអីទេ» ជីមីនចូលមកលួងលោមណាមរីនដែលអង្គុយយំនៅបន្ទប់សង្រ្គោះ

    «ខ្ញុំអត់ទាន់ប្រាប់គាត់ថាខ្ញុំមានកូនទេ កូនរបស់ពួកយើងមិចនឹងអាចគ្មានឳពុកទៅ» ណាមរីននិយាយរៀបរាប់ទាំងទឹកភ្នែក ជីមីនឃើញហើយឈឺចាប់ជំនួស
   
      ជុងហ្គុកអង្គុយក្បែរកាយតូច ដែលសន្លប់មិនទាន់ដឹងខ្លួននាយសម្លឹងមើលមុខឡេម៉នដោយក្ដីអស់សង្ឃឹម
     «អូនឆាប់ដឹងខ្លួមឡើង បងបានសម្លាប់អ្នកដែលធ្វើឲ្យកូនយើងស្លាប់ហើយ ឆាប់ងើបមកវិញមក ពួកយើងនឹងសាងគ្រួសារជាមួយគ្នាម្ដងទៀត បងស្រលាញ់អូន ឡេម៉ន» និយាយចប់រៀងក្រាស់ក៏ឱនទៅថើបថ្ងាសរបស់នាងតូច

     12 ម៉ោងក្រោយមកទ្វារបន្ទប់សង្រ្គោះបន្ទាន់ក៏បើកឡើង គ្រូពេទ្យដើរចេញមកភ្លាមណាមរីនក៏ស្ទុះទៅសួរ
    «លោកគ្រូពេទ្យគាត់យ៉ាងមិចហើយ?»
    «អ្នករបួសផុតគ្រោះថ្នាក់ហើយ តែកម្ទេចគ្រាប់កាំភ្លើងមានជាតិពុលបារ៉ត វាជាផលពិបាកដល់ធ្វើឲ្យគេដឹងខ្លួនឬអត់មានតែពឹងលើវាសនាហើយ» ដុកទ័រក្រវីក្បាលអស់សង្ឃឹម ណាមរីនលឺហើយស្លុតចិត្តជាខ្លាំងនាងទន់ជង្គង់រកដួលតែជីមីនមកជួយទប់ទាន់
«ហេតុអី? ជេហូប! បងមិនអាចធ្វើចឹងដាក់អូនទេ ឲ្យអូនប្រាប់កូនយ៉ាងមិច បងមិចនឹងអាចទុកអូននិងកូនចោលទៅ»
«កុំចឹងអី ជេហូបនឹងមិនអីឡើយ គេនឹងឆាប់ដឹងខ្លួនអូនកុំអស់សង្ឃឹមអី អូនត្រូវតែរឹងមាំដើម្បីកូនដែលមិនទាន់កើតមក» ជីមីនបន្ដលួងលោម ណាមរីនខំប្រឹងរឹងមាំទប់ទឹកភ្នែក
«កូន... កូនពួកយើង ដើម្បីកូនពួកយើង ជេហូបអូននឹងថែររក្សាកូនយើង អូននិងកូនរងចាំបងណា បងត្រូវតែឆាប់ដឹងខ្លួន» ណាមរីនខំប្រឹងញញឹម សម្លឹងមើលទៅរាងក្រាស់

/3 ឆ្នាំក្រោយមក/

«ឆេរីន កុំរត់លឿនពេកកូន» ណាមរីនស្រែកឃាត់កូនស្រីដែលកំពុងតែរត់ទៅបន្ទាប់សម្រាករបស់ជេហូប ដែលសន្លប់អស់រយៈពេលបីឆ្នាំ
«ម៉ាក់ៗ អូនចង់ឡើងលើគ្រែ» ក្មេងស្រីតូចគួរឲ្យស្រលាញ់សម្លឹងមើលម្ដាយ ណាមរីនញញឹមហើយលើកកូនដាក់លើគ្រែរពេទ្យអង្គុយក្បែរលោកប៉ា
«ម៉ាក់ៗ ពេលណាប៉ាៗដឹងខ្លួន រីនរីន ចង់រត់លេងជាមួយប៉ាៗ» សំណួរគ្មានចម្លើយរបស់ឆេរីនធ្វើឲ្យណាមរីនពិបាកចិត្តរាល់ពេលដែលនាងត្រូវបានកូនសួរ
«ម៉ាក់មិនដឹងទេ តែកូនព្យាយាមនិយាយជាមួយប៉ាៗទៅប្រហែលជាគាត់លឺហើយឆាប់ដឹងខ្លួន» លឺចឹងឆេរីនងក់ក្បាលហើយងាកទៅនិយាយដាក់ត្រចៀកជេហូប
«ប៉ាៗ ឆាប់ងើបឡើងណា រីនរីន! ចង់រត់លេងជាមួយប៉ាៗ ចង់ឲ្យប៉ាៗពរអូន ហើយថើបអូន អូនចង់ឲ្យប៉ាៗ នាំអូនទៅដើរលេងជុំគ្នាម៉ាក់ៗ» សំលេងតូចបែបមិនដឹងអី និយាយចេញមកធ្វើឲ្យណាមរីនខំប្រឹងទប់ទឹកភ្នែក ដោយទ្រាំមិនបាននាងក៏រត់ចេញទៅក្រៅយំ ស្របពេលយ៉ានីម៉ានិងគ្រីនឡាមកដល់
«បងហូបនៅដដែល?» យ៉ានីម៉ានិយាយសួរនាំណាមរីន តែណាមរីនតបមិនកើត គ្រីនឡាឃើញចឹងក៏មកជួយលួង
«គ្រប់យ៉ាងនឹងល្អប្រសើរ»
«បងគ្រីនឡា... តែបង...»
«បងមិនអីទេ បីឆ្នាំដែលបងចិញ្ជឹមរ៉េនហ្សូចឹងចាំពេលគេធំបន្ដិចបងនឹងប្រាប់ការពិតដល់កូនប្រុសបង» គ្រីនឡានិយាយចេញមក ធ្វើឲ្យយ៉ានីម៉ាចាប់ដៃនាងលួងលោម
«យ៉ាងណាពួកយើងជាគ្រួសារតែមួយហើយ ទីបំផុតគ្រួសារថាកាសុីរ៉ានៅសល់តែស្រីៗបីនាក់» យ៉ានីម៉ា ចាប់ដៃណាមរីននឹងគ្រីនឡាជាប់សង្ឃឹមថាគ្រប់យ៉ាងនិងល្អឡើង

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Where stories live. Discover now