ឡេម៉នភ្ញាក់ឡើងក៏ឃើញថាខ្លួនឯងនៅក្នុងបន្ទប់ខ្លួនជើងទាំងពីរដាក់ច្រវ៉ាក់ជាប់
«ស្អីនឹង! លោកប៉ា នេះលោកប៉ាធ្វើដាក់ខ្ញុំចឹងបានដោយរបៀបណា» និយាយហើយឡេម៉នក៏ដើរទៅបោកប្រាស់របស់របរលើតុសំអាងរបស់នាង លោកប៊េកលឺសំលេងបោកប្រាស់គាត់ក៏ចូលមកជាមួយទឹកមុខម៉ួម៉ៅ គាត់រៀបនឹងទះកំផ្លៀងនាង ខណៈនោះជុងហ្គុកក៏ចូលមកពាំងពីមុខនាង
«លោកប៉ា កុំអីឡេម៉ននាងនៅក្មេងអាចនឹងគិតឆេវឆាវ»
«លោកចេញទៅកុំមកធ្វើជាចិត្តល្អ»
«បិទមាត់ឯងទៅ ឃើញថាបងប្រុសឯងស្រលាញ់ឯងប៉ុណ្ណាទេ មិចក៏ឯងរមិលគុណបែបនេះ»
«គេល្អនៅចំពោះមុខប៉ាតែក្រោយខ្នងគេធ្វើស្អីខ្លះប៉ាមានដឹងទេ» ឡេម៉ននិយាយទាំងទឹកភ្នែករលីងរលោង
«ជុងហ្គុកបែបណាយើងដឹងច្បាស់»
«ប៉ាស្គាល់គេច្បាស់ជាងកូនបង្កើតខ្លួនឯងត្រូវទេ ទោះគេបំពានខ្ញុំក៏ប៉ាធ្វើមើលមិនឃើញ» លោកប៊េកដង្ហើមធំមុននឹងតប
«យ៉ាងណា វាជារឿងក្មេងៗ ជុងហ្គុកប្រាប់យើងហើយថាជាការយល់ច្រលំ ឯងក៏មិនខូចខាតច្រើន ទុកថាជាស្នេហាមួយយប់ ឯងឈប់គិតទៀតត្រៀមខ្លួនរៀបការជាមួយជីមីនទៅ»
«លោកប៉ា! និយាយចេញមកដោយរបៀបណា? ប៉ាក៏ដឹងក្នុងចិត្ដបងជីមីនមានអ្នកណា ប៉ាឲ្យខ្ញុំរៀបការជាមួយមនុស្សដែលមិនបានស្រលាញ់ខ្ញុំចឹងឬ? បែបនេះប៉ាចង់ឲ្យខ្ញុំចុះនរកហើយ»
«យើងមិនខ្វល់ទីមួយរៀបការជាមួយជីមីន ទីពីរកុំហៅយើងថាប៉ា» និយាយចប់លោកប៊េកក៏ចាកចេញទៅ
«កុំប្រឆាំងអី»
«លោកចេញទៅ ខ្ញុំស្អប់លោក» ឡេម៉នស្រែកដេញរាងក្រាស់ ជុងហ្គុកគេក៏ឈឺចិត្តចេញមកដល់ក្រៅក៏ជួបនឹងម្ដាយគេ លោកស្រីក៏នាំកូនទៅនិយាយគ្នាក្នុងបន្ទប់
«ជាគំនិតម៉ាក់មែនទេ» ជុងហ្គុក សួរនាំម្ដាយដោយទឹកមុខខឹង
«អត់ទេ គឺជាគំនិតប៉ាកូន ជុងហ្គុកហា៎! កូននិងឡេម៉នមិនអាចទៅរួចទេ កាត់ចិត្តទៅ លើកនេះលោកប៊េកមិនដេញដោល តែមិនប្រាកដថាគាត់មិនខឹងទេ កូនបំភ្លេចឡេម៉នទៅ ហើយត្រូវចាំថានាងជាប្អូនស្រីកូន»
«និយាយមកវាងាយ តែធ្វើវាពិបាក កូន... កូនស្រលាញ់ឡេម៉នខ្លាំងណាស់ វាមិនមែនកំហុសនាង គឺកូនខ្លួនឯងគ្រប់គ្រងមិនបាន ម៉ាក់តើកូនគួរធ្វើយ៉ាងមិច? បេះដូងរបស់កូនពេលនេះពិតជាឈឺចាប់ខ្លាំងណាស់» ជុងហ្គុកនិយាយទាំងអួលដើមក អ្នកជាម្ដាយក៏អាណិតកូនណាស់ដែរតែគាត់ធ្វើអ្វីមិនបានទេ
«ម៉ាក់និងនៅក្បែរកូន កំដរកូនកាត់ចិត្តណា» លោកស្រីឱបកូនប្រុសលួងលោម
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន «ចប់»
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន
