ភាគទី ២៨

31 0 0
                                        

ភូមិគ្រឹះត្រកូល ផាក ពេលនេះកំពុងតែមានភាពអ៊ូអរជាមួយនឹងពិធីមង្កលការរបស់គ្រួសារផាក និងគ្រួសាេប៊េក។ ឡេម៉នកំពុងតែអង្គុយក្នុងបន្ទប់កូនក្រមុំដោយទឹកមុខស្មើរនឹងត្រជាក់បំផុត ដៃអង្អែលពោះថ្នមៗ ស្របពេលនោះទ្វារក៏បើកឡើង សម្រឹមជើងដើរចូលមក ធ្វើឲ្យអ្នកតុបតែងមុខនឹងរ៉ូបស្ងាត់
    «សុំពេលនិយាយបន្ដិចបានទេ» សំលេងហាន់ប៊ីន បន្លឺឡើងគ្រប់គ្នាក៏ចាកចេញទុកពេលឲ្យកូនកំលោះនិយាយជាមួយកូនក្រមុំ
    «អូនស្អាតខ្លាំងណាក្នុងឈុតកូនក្រមុំ» ហាន់ប៊ីនឱនទៅជិតមុខរបស់ឡេម៉នហើយសម្លឹងមើលទៅក្នុងកញ្ចប់ មុននឹងនិយាយបន្ដ
    «កុំធ្វើមុខសើ្មរចឹងក្នុងថ្ងៃរៀបការរបស់ពួកយើង បងដឹងថាអូនខឹងបងតែ បងធ្វើគ្រប់យ៉ាងក៏ព្រោះតែបងស្រលាញ់អូន កុំបារម្ភអ្វីដែលបងសន្យាបងនឹងធ្វើវាឲ្យបាន តែបើអូនរឹងទទឹងមិនស្ដាប់បង្កាប់កូនដែលនៅក្នុងពោះអូនបងនឹងសម្លាប់វាចោលភ្លាម រួមទាំងអាចង្រៃជុងហ្គុកនោះទៀត» ឡេម៉នភ្ញាក់ពេលហាន់ប៊ីនចាប់ត្របាច់ស្មាររបស់នាង បន្ដិចក្រោយមកគេក៏ឱនទៅថើបក្បាលរបស់នាងថ្នមៗ
    «បងសង្ឃឹមថាពេលចេញពីបន្ទប់នេះអូននឹងញញឹម កុំធ្វើមុខបែបនេះវាមិនស្អាតទេ» ហាន់ប៊ីនប្រលែងកាយតូចហើយងាកមកឈរត្រង់វិញ រួចក៏ចាកចេញទៅបាត់ទៅ ឡេម៉នខំខាំងមាត់សង្គត់ចិត្តក្នុងចិត្តខឹងជាខ្លាំង នាងព្រមរៀបការជាមួយហាន់ប៊ីនក៏ដើម្បីការពារជុងហ្គុក បើប៉ានាងដឹងថាជុងហ្គុកធ្វើឲ្យនាងមានកូននោះជុងហ្គុកមិនរួចខ្លួនឡើយ ទោះម៉ាក់ចុងនាងក៏ជួយមិនបាន

     ឡេម៉នយកកាបូប បើករួចទាញចេញមកនូវកូនកាំភ្លើងបែបទំនើបមួយដាក់ជាប់ជាមួយនឹងភ្លៅក្នុងរ៉ូប
     «យើងមិនឲ្យឯងសមបំណងទេ» និយាយចប់ក៏ដល់ពេលនាងត្រូវដើរចេញទៅសាលមង្គលការស្នាមញញឹមក្លែក្លាយបង្កប់នូវភាពឈឺចាប់ដែលមានតែជុងហ្គុកទេដែលមើលឃើញ ម៉ាក់របស់ជុងហ្គុកព្យាយាមឃាត់ជុងហ្គុកកុំឲ្យធ្វើផ្ដេសផ្ដាស់ តែក្នុងចិត្តគេមិនសុខចិត្តឡើយគេមិនព្រមឲ្យមនុស្សដែលគេស្រលាញ់រៀបការទៅទាំងបែបនេះទេ ពេលដែលឡេម៉នដើរជិតដល់ជុងហ្គុកលែងគិតពីរអ្វីទាំងអស់គេស្ទុះឡើងទៅលើឆាក

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Where stories live. Discover now