ភាគទី ២៨

Start from the beginning
                                        

    ....

    ជុងហ្គុកបើកឡាននាំឡេម៉នមកមន្ទីពេទ្យដោយក្ដីបារម្ភ គេពិតជាខ្លាច ខ្លាចថាឡេម៉នចាកចេញពីគេ

    «កូន... កូនរបស់ពួកយើង» ឡេម៉នខំប្រឹងនិយាយ
    «បងដឹងៗ បងមិនឲ្យអូននឹងកូនមានរឿងអីនោះទេ សន្យានឹងបងថាអូននឹងរឹងមាំ បងមិនឲ្យអូនមានរឿងអីទេ» ជុងហ្គុកបត់ឡានចូលមន្ទីពេទ្យចតរួចក៏បីកាយតូចចូលពេល ក្រុមគ្រូពេទ្យឃើញហើយក៏ប្រញាប់ស្ទុះមកជួយនាំអ្នករបួសទៅបន្ទប់សង្រ្គោះបន្ទាន់

    «កុំកើតអីឲ្យសោះ» ជុងហ្គុកដើរចុះដើរឡើងខំប្រឹងបន់ស្រន់កុំឲ្យម្ដាយនិងកូនមានរឿងអី

...

គ្រីនឡានិងយ៉ានីម៉ាបានរត់មកអុីតាលីជួបជាមួយស៊ូជី នីម៉ាភ្ញាក់ផ្អើលពេលឃើញស៊ូជីទម្ងន់ តែអ្វីដែលភ្ញាក់ផ្អើលទៀតនោះ គ្រីនឡាជាមីងនាង ហើយក៏សោកស្ដាយដែលខេនតា ជាប៉ានាងបានស្លាប់

«ចុះពេលនេះដឹងថាស៊ូហ្កាប្រុងចង់ធ្វើអីទេ» ជីនសួរទៅកាន់យ៉ានីម៉ាក្រោយពេលដឹងរឿងគ្រប់យ៉ាង
«ខ្ញុំមិនដឹងទេខ្ញុំតាមគាត់លែងទាន់ហើយ តែថាលោកពូជីន កូនរបស់ស៊ូជី» យ៉ានីម៉ាហាក់ដូចឆ្ងល់ៗ ភាំងៗ ពេលឃើញពោះស៊ូជីទំនង់ ពោះធំឡើងខ្ទាតចេញក្រៅ
«កូនខ្ញុំ» ជីនឆ្លើយធម្មតាដោយសំលែងស្មើរៗ
«ហើយមិចក៏...»
«ក្មេងតែឌឺហើយ មាត់ដាចពេកទាល់តែចឹង» លឺជីននិយាយចឹងស៊ូជីងាកទៅសម្លក់ជីន ធ្វើឲ្យយ៉ានីម៉ានិងគ្រីនឡាសើច
«សើចទៅ សើចឲ្យស្ទះខ្យល់ផង ឆឺស!» និយាយចប់ស៊ូជីក៏ដើរឡើងចូលទៅបន្ទប់បាត់

«នាងតែងតែបែបនឹងមែន» គ្រីនឡាសួរជីន
«ខ្ញុំមិនដឹងមនុស្សស្រីមានកូនអារម្មណ៍ប្រែប្រួលមិចទេ តែស៊ូជីនេះបែបនឹងតាំងពីមិនទាន់មានកូន ចឹងហើយវាជារឿងធម្មតាសម្រាប់ខ្ញុំទៅហើយ» លឺចឹងគ្រីនឡាក៏ញញឹម
«ស៊ូជីសំណាងដែលមានលោក»
«មិនដឹងថាសំណាងឬកម្មទេ» ជីននិយាយចប់យ៉ានីម៉ានិងគ្រីនឡាក៏សើច
«ខ្ញុំថាទាំងពីរនឹង» យ៉ានីម៉ាបន្ថែមហើយគ្រីនឡាក៏ងក់ក្បាលយល់ស្រប

«បានហើយឈប់និយាយរឿងនឹងទៅអ្នកទាំងពីរសម្រាកនៅទីនេះសិនចុះ ចាំខ្ញុំឲ្យកូនចៅទៅស៊ើបមើលថាស៊ូហ្កាមានផែនការអី រួចចាំគិតថាគួរធ្វើអីបន្ដ»
«អរគុណហើយ» គ្រីនឡានិងយ៉ានីម៉ាតបដោយការអរគុណ

....

សង្រ្គាមដ៏ក្ដៅកក់ទុកតែបញ្ចប់ ណាមរីនទុកតែគេងលក់ក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់ជេហូប រាងកាយទាំងពីរទទេមានត្រឹមតែភួយដណ្ដប់ពីលើដើម្បីបិទបាំង ជេហូបសម្លឹងមើលមុខរបស់កាយតូចដោយក្ដីស្រលាញ់តែក៏ក្រៀមក្រំព្រោះវាជាលើកចុះក្រោយដែលគេឃើញនាងដូចគ្នា

«បងនឹងសងគ្រប់យ៉ាង រួមទាំងភាពឈឺចាប់ទាំងអស់ដែលអូនមាន ទុកឲ្យបងជាអ្នកបញ្ចប់ជម្លោះមួយនេះ» និយាយចប់ជេហូបឱនទៅថើបថ្ងាសរបស់ណាមរីចរួចក៏ទាញកាយតូចឲ្យគេម្នាក់ឯង រាងក្រាស់រើសសំលៀកបំពាក់មកពាក់វិញ នាយសម្លឹងមើលមុខរបស់ណាមរីនបន្ដិចមុននឹងឱនទៅជិតត្រចៀករបស់នាងខ្សឹបតិចៗ
«បងស្រលាញ់អូន ណាមរីន» នាយងើបមកវិញរួចក៏ចាកចេញទៅបាត់ទៅ

សូមរងចាំភាគបន្ដ។

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Where stories live. Discover now