ភាគទី ២៨

Start from the beginning
                                        

    «ជុងហ្គុក!» អ្នកជាម្ដាយខំឃាត់តែមិន ទាន់ព្រោះជុងហ្គុកទៅដល់លើឆាកបាត់ហើយ
    «អូនមិនអាចរៀបការជាមួយវាទេទៅជាមួយបង» ជុងហ្គុកចាប់ទាញឡេម៉នចេញពៅសាលមង្គលការដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ហាន់ប៊ីនមិនចាំយូរក៏ទាញកាំភ្លើងបាញ់ទៅកាន់ជុងហ្គុក

    ផាំង!

   ស្នូលកាំភ្លើងបន្លឺឡើងតែអ្នកដែលដួលរបួសជាឡេម៉នព្រោះនាងស្ទុះរងជំនួសជុងហ្គុកឃើញហើយស្លុតចិត្តជាខ្លាំង
    «ឡេម៉ង!!!»
    «ចេញ... នាំអូនចេញពីទីនេះ» ហាន់ប៊ីនរៀបនឹងបាញ់បន្ដតែកូនចៅជុងហ្គុកមកដល់ទាន់
    «ចៅហ្វាយនាំអ្នកនាងចេញទៅ»
    «ល្អ» ជុងហ្គុកលើបីឡេម៉នចេញទៅបាត់ លោកប៊េក ខឹងចិត្តជាខ្លាំងរៀបនឹងបញ្ជារកូនចៅឲ្យដេញតាមតែម៉ាក់ជុងហ្គុកឃាត់
    «អូនអង្វរ ឲ្យពួកគេទៅៗ» ដោយមិនចង់ប្រកែកណាមួយខឹងផងតែក៏បារម្ភពីកូនស្រីត្រូវរបួស
    «បងទុករឿងនេះមួយឡែកសិន ចាំដោះស្រាយជាមួយគ្រួសារផាករួចចាំមកចាត់ការជាមួយកូនប្រុសអូន» និយាយចប់លោកប៊េកក៏ចាកចេញទៅបាត់

    ...
    ណាមរីនអង្គុយក្នុងបន្ទប់សិក្សាររបស់នាងគិតមិនយល់ថាតើអ្នកណាជាសត្រូវនាងពិតប្រាកដទៅ ម្នាក់នេះជាមនុស្សជិតស្និតនាង ឬមួយអ្វីដែលខេនតានិយាយជាពាក្យដោះសារដើម្បីសុំឲ្យនាងទុកជីវិត តែថាចុះអ្នកណាជាអ្នកបាញ់កាំភ្លើងសម្លាប់គេ

    «អាចជាជាបងអេននី? តែគាត់ទៅមានអំណាចអីធ្វើរឿងបែបនេះ? ឬជាប៉ាម៉ាក់គាត់?» កំពុងតែអង្គុយគិតសំលេងគោះទ្វារក៏បន្ដឺឡើង
    «ម្ចាស់ស្រី ម្ចាស់ប្រុសទីពីរត្រកូលថាកាសុីរ៉ា ជេហូបសុំជួប» លឺឈ្មោះជេហូបធ្វើឲ្យបេះដូងរបស់ណាមរីនលោតខុសចង្វាក់ នាងពិតជាខ្លាច ខ្លាចថាមិនដឹងប្រឈមមុខជាមួយគេបែបណាព្រោះនាងនៅបែងចែកមិនទាន់ច្បាស់ថាក្នុងចិត្តនាងស្រលាញ់ជេហូបឬហូស៊ុក

    «ឲ្យគេចូលមក» ណាមរីនតបពីខាងក្នុងទៅ បន្ដិចក្រោយមកទ្វារក៏បើកបង្ហាញឲ្យឃើញនូវរាងខ្ពស់សង្ហារដើរចូលមក ជេហូបដើរមកឈរទល់មុខតុរបស់ណាមរីន
«ចង់និយាយអី?» មិនចាប់ឲ្យរាងតូចនិយាយចប់ស្រួលបួលជេហូបក៏ស្ទុះដើរទៅជិតណាមរីនហើយទាញនាងមកថើប ណាមរីនបើកភ្នែកធំៗ ដៃខំរុញស្មារនាយចេញតែជេហូបថើបនាងកាន់តែខ្លាំងនិងរោលរាលរហូតដល់នាងទទន់ទៅតាមការថើបរបស់ជេហូប ឃើញឱកាសល្អជេហូបក៏លើកនាងអង្គុយលើតុហើយ ឈរចំចង្លោះជើររបស់នាងដោយមិនដកការថើបសោះ រហូតយូរបន្ដិចឃើញថាណាមរីនជិតអស់ដង្ហើមគេក៏បញ្ឈប់ការថើបធ្វើឲ្យទាំងពីរនាក់ដកដង្ហើមសឹងតែមិនដល់គ្នា ជេហូបសម្លឹងមើលកែវភ្នែកនាង កែវភ្នែកដែលធ្វើឲ្យណាមរីនច្របូលច្របល់បែងចែកមិនដាច់ អារម្មណ៍នាងព្យាយាមប្រាប់ខ្លួនឯងថាគេជាជេហូបមិនមែនហូស៊ុក តែអារម្មណ៍មួយទៀតប្រាប់ថា គេជាមនុស្សដែលនាងស្រលាញ់រៀបនឹងនិយាយតែជេហូបនិយាយកាត់មុន
«មិនបាច់និយាយអ្វីទាំងអស់ គ្រាន់តែទទួលយកបានហើយ» និយាយចប់ជេហូបក៏បន្ដការថើបដ៏រោលរាល ដៃមាំទាំងចាប់ប្រឡេសឡេវអាវរបស់ណាមរីនម្ដងមួយៗរហូតបង្ហាញនូវរាងកាយដ៏តូចស្រឡូវដើមទ្រូងដ៏សុិចសុី សាកសមជាមួយឆ្អឹងដងកាំបិទដ៏ទាក់ទាញ ជេហូបងាកមកសម្លឹងមុខរបស់ណាមរីនវិញ
    «បើបែងចែងមិនដាច់មិនបាច់បែងចែកទេ» ណាមរីនមិនប្រកែរម្យ៉ាងបេះដូងនាងត្រូវការជេហូប នាងមិនចង់លាក់អារម្មណ៍ខ្លួនឯងតទៅទៀតទេ ណាមរីនងក់ក្បាលរួចជេហូបក៏បន្ដសកម្មភាពដុតកំដៅរាងកាយជាមួយនឹងភ្លើងស្នេហ៍ លាយលំជាមួយសំលេងថ្ងូរបណ្ដាក់គ្នាពេញបន្ទប់សិក្សាររបស់នាង បន្ទប់ដ៏មានរបៀបរាប់រយក៏ក្លាយជាសមរភូមិលើគ្រែររបស់ពួកគេពេញមួយយប់

បងជាគ្រប់យ៉ាងរបស់អូន «ចប់»Where stories live. Discover now