ភរិយាក្រៅបេះដូង🥀

Mulai dari awal
                                        

"ប្រាកដជាគ្មានថ្ងៃនោះទេអូនសម្លាញ់បងច្បាស់..អឹម!!"និយាយមិនទាន់ទាំងចប់ផងក៏ត្រូវស្រីស្រស់ថើបបំបិទមាត់នាយបាត់ទៅហើយ ការថើបផ្តោះផ្តងនោះវាចេះតែអូសបន្លាយរហូតដល់ក្លាយទៅជាចំណង់តណ្ហាដែរមិនអាចហាមបាន...

ក្រោយពីបញ្ចប់ចំណង់ដ៏ស្មោគគ្រោកនោះហើយរាងក្រាស់ក៏ស្លៀកពាក់ចេញមកវិញដោយទុកអោយស្រីស្រស់គេងលង់លក់ទាំងមិនដឹងខ្យល់អីតែម្នាក់ឯងអាចថានេះវាជាលើកទីមួយហើយដែរនាយធ្វើរឿងនោះហើយក៏ចេញមកចោលនាងបែបនេះទាំងដែររាល់ដងនាយនៅដេកជាមួយនាងដល់ភ្លឺឯណោះ។

"នេះម៉ោង10យប់ហើយហេស?"នីគីញីភ្នែកខ្លួនឯងទាំងងងុយប៉ុន្តែយ៉ាងណាក៏នាយត្រូវតែទៅផ្ទះទៅមើលឱ្យឃើញនិងភ្នែកថាមេបញ្ហាដែរធ្វើអោយនាយឡើងគ្រែទាំងគ្មានអារម្មណ៍នោះយ៉ាងម៉េចទៅហើយ។

*កាត់*

រាងក្រាស់នីគីដើរចូលក្នុងផ្ទះទាំងអារម្មណ៍ម៉ួម៉ៅនេះគេនៅផ្ទះរបៀបណាបានជាបណ្ដោយអោយផ្ទះងងឹតឈឹងបែបនេះ!!

"ស៊ូននូឯងស្លាប់បាត់ហើយហេសបានជាមិនបើកភ្លើង!!"គ្រាន់តែចូលដល់ក្នុងផ្ទះភ្លាមសម្ដីអសុរោះក៏ធ្លោយចេញពីបបូរមាត់ក្រាស់ខ្មឹកភ្លាម វាជាទម្លាប់ទៅហើយដែរនាយតែងតែប្រើពាក្យអសុរោះនោះទៅកាន់ភរិយា។

".....?"ទឹកមុខដែរពោពេញទៅដោយចម្ងល់បានបង្ហាញឡើងយ៉ាងច្បាស់លើផ្ទៃមុខសង្ហារបន្ទាប់ពីបើកភ្លើងមកឃើញថាសភាពផ្ទះស្ងាត់ឈឹងនាយដើរសម្ដៅទៅផ្ទះបាយក៏ឃើញត្រឹមតែស្នាមឈាមដែរនាយបានបង្ករឡើងពីល្ងាចមិញប៉ុណ្ណោះ។

"គីម ស៊ូននូ ឯងនៅឯណា!!"នីគីស្រែកឡើងទាំងខឹងសម្បារគេនៅផ្ទះយ៉ាងម៉េចបានជាមិនសម្អាតឈាមកខ្វក់របស់គេចេញ!!

នាយប្រញ៉ាប់ដើរចេញពីផ្ទះបាយសម្ដៅទៅជាន់ខាងលើក្នុងបំណងរករឿងរាងតូចបន្តទៀតប៉ុន្តែតាមកាំជណ្តើរឡើងទៅខាងលើប្រឡាក់សុទ្ធតែឈាមដាមពាសពេញទាំងអស់វាធ្វើឱ្យខួរក្បារនាយដំណើរការកើនរំលឹកទៅដល់សំណួរដែរស៊ូននូសួរអមដោយទឹកភ្នែកកាលពីល្ងាចមិញ!!
(បើខ្ញុំលែងនៅ បងសប្បាយចិត្តណាស់ហើយមែនទេនីគី?)

ភរិយាក្រៅបេះដូង🥀Tempat cerita menjadi hidup. Temukan sekarang