សួស្តីអ្នកទាំងអស់គ្នា☺️👋
ភាគ2.សំបុត្រ....
(មុននិងចូលសាច់រឿងខ្ញុំចង់បញ្ជាក់បន្តិចសញ្ញា"&"គឺចាប់ផ្ដើមស្រម៉ៃ ហើយសញ្ញា"**"គឺបញ្ចប់ការស្រម៉ៃរបស់នីគី)
គ្រប់ការបន់ស្រន់ទាំងអស់មិនសុទ្ធតែទទួលបានដូចបំណងនោះទេ!!ហើយរាល់ការដឹងកំហុសរាល់ពាក្យសុំទោសក៏មិនមែនសុទ្ធតែទទួលបានការលើកលែងដូចគ្នា។
"អូនធ្វើបែបនោះធ្វើអីទៅ អុីនជូ?"នីគីពោលសួរទៅស្រីស្រស់ដែរទើបតែចេញពីងូចទឹកសម្អាតខ្លួននោះទាំងមុខស្មើ មិនមែននាយមិនដឹងថារឿងនោះផ្ដើមឡើងដោយអ្នកណានោះទេប៉ុន្តែពេលនោះនាយគ្រាន់តែចង់បញ្ឈឺរចិត្តភរិយាដែរនាយមិនបានស្រឡាញ់ម្នាក់នោះតែប៉ុណ្ណោះ។
"ហេតុអ្វីអូនធ្វើមិនបាន? នីគី បងភ្លេចហើយមែនទេ ថាបើគ្មានវាពេលនេះអូននិងបងពួកយើងនិងមានក្ដីសុខប៉ុណ្ណា ម្ល៉េះពួកយើងបានរៀបការជាប្ដីប្រពន្ធនិងគ្នាទៅហើយ តែគ្រប់យ៉ាងត្រូវរលាយព្រោះតែវា!!"ស្រីស្រស់ឡើងទៅអង្គុយលើភ្លៅរាងក្រាស់ទាំងខ្លួននាងពេលនេះមានតែកន្សែងពណ៍សមួយរុំបិទបាំងរាងកាយប៉ុណ្ណោះ។
"ប៉ុន្តែអូន..."
"នីគី!! នេះបងកាន់ជើងវាឬ? បងស្រលាញ់វាហើយមែនទេ? ហ្ហឹក..នេះវាពង្វក់បងបានហើយមែនទេ ហ្ហឹកៗ"អុីនជូសម្រក់ទឹកភ្នែកតក់ៗធ្វើដូចជាពេលនេះការឈឺចាប់របស់នាងគរដូចភ្នំអញ្ចឹងទាំងដែរការឈឺចាប់នោះវាប្រៀបមិនបានមួយជំនិតការឈឺចាប់របស់ស៊ូននូផង។
"អត់ទេអូនកុំយំអីបងម៉េចនិងអាចស្រឡាញ់វាទៅ..ក្នុងបេះដូងបងមានតែអូនម្នាក់ប៉ុណ្ណោះ"នីគីអោបលួងលោមស្រីស្រស់បណ្ដូលចិត្តដែរអង្គុយលើខ្លួននោះទាំងផ្ដិតស្នាមថើបទៅលើថ្ងាងនាងមួយដង្ហើមយ៉ាងវែង ប៉ុន្តែហេតុអ្វីក៏ថ្ងៃនេះនាយចម្លែកម្លេះ!!ដៃកំពុងតែអោបរឹតសង្សារជាទីស្រឡាញ់ប៉ុន្តែចិត្តបែរជានឹកគិតទៅដល់ភរិយាក្រៅបេះដូងម្នាក់នោះទៅវិញ។
"បងប្រាកដទេថាបងមិនស្រឡាញ់វា..នីគីអូនខ្លាច..អូនខ្លាចថាថ្ងៃក្រោយបងនិងជ្រើសយកវាចោលអូន..អូនមិនចង់មានថ្ងៃនោះទេនីគី"អុីនជូ
