ភាគ1.បើខ្ញុំលែងនៅបងសប្បាយចិត្តណាស់ហើយមែនទេ ?
ផ្ដើមរឿង
ស៊ូននូនិងនីគីបានរៀបការជាមួយគ្នា2ឆ្នាំមកហើយប៉ុន្តែការរៀបការនេះមិនបានកើតចេញពីស្នេហាឡើយពោលគឺជាការធ្វើតាមសន្យារបស់គ្រួសារតែប៉ុណ្ណោះ។
ប៉ុន្តែនិយាយបែបនិងក៏មិនត្រូវទាំងស្រុងដែរព្រោះតែស៊ូននូបានលួចស្រឡាញ់គេតាំងពីនៅក្មេងៗមកម្លេះ។ស៊ូននូចាំបានថាកាលពីមិនទាន់រៀបការជាប្ដីប្រពន្ធនីគីគេល្អនិងនាយខ្លាំងណាស់តែងតែនៅក្បែរមើលថែនាយរហូតប៉ុន្តែគ្រប់យ៉ាងបានផ្ទុយស្រឡះបន្ទាប់ពីគេបានដឹងថាគេត្រូវរៀបការជាមួយនិងនាយគេគម្រោះគម្រើយដាក់នាយសូម្បីតែថ្ងៃរៀបការក៏គេមិនទាំងមើលមុខរបស់នាយផង។រាល់ថ្ងៃព្រឹកចេញយប់ជ្រៅទើបត្រឡប់ចូលផ្ទះ មកផ្ទះវិញពេលណាក្លិនស្រាមិនដែរបាត់ពីខ្លួនឡើយចេញពីធ្វើការមិនទាន់ក៏ចូលក្លឹបរាល់ថ្ងៃបើមិនយកស្រីមកដេកបញ្ឈឺរនាយទេក៏មកស្រែកគំហកដាក់នាយដែរ។
ស៊ូននូជាកូនកំព្រារឪពុករស់នៅជាមួយម្ដាយតាំងពីក្មេងប៉ុន្តែម្ដាយរបស់គេបានស្លាប់ដោយសារជំងឺកាលពី2ឆ្នាំមុន មុនពេលដែរគេរៀបការជាមួយនីគី6ខែមកម្លេះ។ហើយនេះហើយជាសន្យារបស់ម្ដាយស៊ូននូជាមួយគ្រួសាររបស់នីគី។
2ឆ្នាំកន្លងមកនេះគេពិតជាអត់ធ្មត់ខ្លាំងណាស់ព្រោះតែពាក្យស្រឡាញ់មិនចង់បាត់បង់ទោះបីជាត្រូវទទួលរង់នៅការឈឺចាប់យ៉ាងណាក៏ស៊ូននូនៅតែទ្រាំព្រោះគេនៅតែជឿជាក់ថាថ្ងៃណាមួយគេនិងត្រឡប់មកជា នីគី បុរសដ៏ល្អ បុរសដែរគេស្រឡាញ់វិញ។
ម៉ោង6ល្ងាច
ផាច់!
"នាងគ្មានសិទ្ធិមកនិយាយមើលងាយខ្ញុំបែបនេះនោះទេ!!"ស៊ូននូស្រែកខ្លាំងៗទាំងខំសម្បារក្រោយត្រូវស្រីស្នេហ៍ដែរនីគីនាំមកជាមួយនោះនិយាយមើលងាយខ្លួន គ្រប់សព្វបែបយ៉ាងដំបូងគេក៏ព្យាយាមដើរគេចមកផ្ទះបាយព្រោះតែមិនចង់ឈ្លោះគ្នាមួយតែនាងនោះនៅតែតាមបង្កររឿងជាមួយគេមិនឈប់។
" យ៉ាងម៉េចក្ដៅខ្លួនហើយហេសនេះយើងកំពុងតែនិយាយត្រូវចំណុចមែនទេ ទទួលស្គាល់ទៅថាឯងគ្រាន់តែជាប្រពន្ធដែរបងនីគីមិនបានស្រឡាញ់ រៀបការជាមួយដោយសារតែគ្រួសារបង្ខំ សម្រាប់គាត់ឯងមិនស្មើរសំរាមផង!! នេះរាល់ថ្ងៃប្រហែលជាប្រឹងអោយដៃបងនីគីណាស់ហើយមើលទៅមិនដឹងហុចអោយដល់គ្រែប៉ុន្មានដងហើយទេប៉ុន្តែសោកស្ដាយណាស់ដែរបងនីគីគាត់មិនមើលខ្ទើយដូចជាឯងទេ!!"ស្រីស្រស់មិនត្រឹមតែមិនតដៃនោះទេប៉ុន្តែបែរជាញញឹមស្រស់បន្តនិយាយមើលងាយរាងតូចទៀតដូចជាមានល្បិចយ៉ាងចឹង។
