" នាងបិទមាត់ទៅ!!"ស៊ូននូ
" ហ្ហឹស ម្ដាយឯងនេះណាប្រហែលជាដឹងច្បាស់ថាអាក្មេងខ្ទើយដូចជាឯងគ្មានសមត្ថភាពចិញ្ចឹមខ្លួនឯងរស់ទេដឹងទើបខំប្រឹងចាប់បង នីគីសម្បើរណាស់ នេះមុខក្រាស់ទាំងម៉ែទាំងកូនតើនៀគ!"
ផាច់
" នាងគ្មានសិទ្ធិនិយាយមើលងាយម៉ាក់របស់ខ្ញុំទេ!!"ស៊ូននូពេលនេះច្រឡោតកាន់តែខ្លាំងហើយនិយាយប៉ះពាល់ត្រឹមគេមិនបានទេហេសចាំបាច់អីទៅប៉ះពាក់ដល់ម្ដាយគេដែរបានស្លាប់ទៅហើយនោះ។
" ហ្ហឹស..យ៉ាងម៉េចយើងចង់និយាយ!! ម៉ែរបស់ឯងនេះណាមិនគួរអាយុខ្លីពេកទេគួរតែចាំមើលឯងវេទនាសិនទើបសម"
ផាច់!ៗ អត់ទ្រាំលេងបានស៊ូននូក៏ស្ទុះទៅទះនាងនោះយកទះយកៗតែម្ដងពេលនេះលេងខ្វល់អ្វីទៀតហើយគេឡើងជិះពីលើនាងនោះនិងទះជាច្រើនដៃទាំងអារម្មណ៍ខឹងសម្បារ។
" អាយលេង!!"
"គីម ស៊ូននូឯងឈប់ភ្លាម!!"
" អាយ!!"
ព្រូស!! ពេលនោះនីគីមិនដឹងជាមកតាំងពីពេលណាមកទាន់ពេលដែរស៊ូននូកំពុងតែទះកំភ្លៀងស្រីម្នាក់នោះគេក៏ប្រញ៉ាប់មកទាញរាងតូចចេញមួយទំហឹងបណ្ដាលអោយគេដួលបោកក្បាលទៅនិងតុកបែកឈាមបន្តិចផងដែរប៉ុន្តែនីគីមិនបានខ្វល់ពីស៊ូននូនោះទេបែរជាទៅអោបក្រសោបស្រីម្នាក់នោះនៅចំពោះមុខស៊ូននូទៅវិញ។កាយវិការរបស់គេនេះវាធ្វើអោយបេះដូងរាងតូចឈឺជាខ្លាំងប៉ុន្តែប្រយោគដែរគេនិយាយមកកាន់គេបន្តទៀតវាកាន់តែធ្វើអោយរាងតូចឈឺលើសដើម។
"ឯងធ្វើឆ្កួតស្អីរបស់ឯងនិងហាស់!!"សម្លេងស្រែកគំហករបស់គេស្ទើរតែធ្វើអោយស៊ូននូស្រក់ទឹកភ្នែកទៅហើយប៉ុន្តែស៊ូននូនៅតែប្រឹងទប់ក្រោកឈរនិយាយតបទៅគេវិញទាំងដៃកំពុងតែខ្ទប់ថ្ងាស់ដែរមានឈាមនោះ នេះឈាមហូរមិនឈប់សោះ។
"បងសួរស្រីស្នេហ៍របស់បងមើលទៅថាគេនិយាយមើលងាយខ្ញុំយ៉ាងម៉េចខ្លះ!!"ស៊ូននូ
" ខ្ញុំមិនបានធ្វើទេបងនីគីហ្ហឹកៗ"អ៊ីនជូសម្រក់ទឹកភ្នែកនិយាយទាំងសម្លេងខ្សោយៗទៅកាន់នីគីដែរកំពុងតែអង្គុយអោបនាងវិញទាំងប្រឹងបន្ថែមកម្លាំងអោបគេបន្ថែមទៀត។
(ល្បិចឆុយម៉ាយហើយតើមីពស់ខ្ពើមចឹក!!)
ភរិយាយក្រៅបេះដូង🥀
Mulai dari awal
