ឡើងមកដល់ហើយក៏បើកទ្វារចូលទៅដោយមិនផ្ដល់សញ្ញាជាមុនអ្វីឡើយ ហើយក៏បិទទ្វារវិញមួយទំហឹង។
*ក្រាំង
« បងជុង! » រាងកាយតូចដែលកំពុងអង្គុយលើសាឡុងក្នុងបន្ទប់ក៏ភ្ញាក់ជាមួយសម្លេងទ្វារអម្បាញ់មិញទើបងើបមុខឡើងឃើញថាជាជុងហ្គុក តែក៏ព្យាយាមធ្វើទឹកមុខមិនដឹងខ្យល់អី។
« ឈីងកំពុងធ្វើអី? » រាងកាយមាំដើរមួយៗមករករាងស្ដើងមុននឹងចោទសួរឡើងដោយជ្រួញចិញ្ចើមសម្លឹងមុខឈីងមិនដាក់
« ខ្ញុំកំពុងចាក់កន្សែង! » ស្របសម្ដីនាងក៏លើកកូនកន្សែងដែលនាងកំពុងចាក់បង្ហាញទៅរាងក្រាស់
« បងអាចសួរឈីងមួយសំនួរបានទេ? » ជុងហ្គុកងក់ក្បាលតិចៗព្រមទាំងនិយាយចេញមក កែវភ្នែកនៅតែសម្លឹងមើលមុខរបស់ឈីងមិនដាក់ ហាក់ដូចជាកំពុងស្វែងរកអ្វីម្យ៉ាង។
« រឿងអ្វីទៅ? » នាងសួរធ្វើដូចជាមិនដឹងអ្វី
« ពេលជីមីនធ្លាក់ឈីងនៅឯណា? » មិនចង់ចំណាយពេលអត់ប្រយោជន៍យូរជុងហ្គុកក៏ចោទសួរតែម្ដង
« ខ្ញុំនៅក្នុងបន្ទប់! »
« ប៉ុន្តែអ្នកបម្រើថាឃើញឈីងនៅលើកាំជណ្ដើរ! »
« ខ្ញុំគ្រាន់តែលឺសម្លេងអ្វីមិនដឹង ក៏រត់ទៅមើលក៏ឃើញថាជាគេដែរធ្លាក់ ហើយខ្ញុំក៏ឡើងមកវិញ! »
« ឈីងប្រាកដឬអត់? »
« បងមិនជឿខ្ញុំឬ? » ចិញ្ចើមតូចជ្រួញចូលគ្នាងើបឈរទល់មុខរាងក្រាស់ ព្រមទាំងចោទសួរវិញដោយទឹកមុខអន់ចិត្ត ។ កែវភ្នែកមុតស្រួចក៏ព្យាយាមសម្លឹងមុខសង្ហាមិនដាក់ ធ្វើអោយជុងហ្គុកហាក់ស្ទាក់ស្ទើរមិនដឹងថាជាស្នាដៃឈីងមែនឬអត់។
« មិនអីទេបងភ្លេចថាមានកាមេរ៉ាសុវត្ថិភាព,បងនឹងឆែកមើល! » រាងក្រាស់ធ្វើជាងក់ក្បាលហើយក៏បន្លឺឡើងមុននឹងបែរខ្នងចាកចេញទៅវិញ
« កាម៉េរាសុវត្ថិភាព? » ឈីងព្រិចភ្នែកមួយៗហាក់មានអារម្មណ៍ភ័យនៅពេលលឺបែបនេះ កែវភ្នែកក្រឡាប់ចុះឡើងក៏ប្រទះជាមួយកាំបិតចិតផ្លែឈើមុតស្រួចក៏ កញ្ឆក់យកមកកាន់ហើយក៏ហៅរាងក្រាស់អោយបញ្ឈប់ដំណើរ
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Short Storyរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin
ភាគទី31
Start from the beginning
