ជម្នះស្នេហ៍ក្បែរកាយ // ភាគទី31
___________
ប៉ុន្មានសប្ដាហ៍មកនេះឈីងរស់នៅក្នុងផ្ទះលោកចននៅឡើយ ដោយសារតែជុងហ្គុកនិងអ្នកស្រីចនយល់ថាមិនចង់អោយនាងទៅរស់នៅផ្ទះនាងតែម្នាក់ឯង ខ្លាចមានបញ្ហាអ្វីកើតឡើងលើនាង ណាមួយក៏ឃើញថានាងដូចជាលែងមានបញ្ហាអ្វីបង្ករជាការបារម្ហហើយ ទោះនាងស្ងប់ស្ងាត់ប្លែកខុសពីចរឹកពិតរបស់នាងក៏ដោយ ក៏នាងមិនសូវរករឿងប្រើសម្ដីធំដាក់អ្នកណាក្នុងផ្ទះនេះម្នាក់ឡើយ។
ប៉ុន្ដែគ្មានអ្នកណាទាយបាននោះទេថាភាពស្ងប់ស្ងាត់របស់នាងបង្គប់ដោយភាពចង់គំនុំអ្វីខ្លះជាមួយមនុស្សគ្រប់គ្នា។ សេចក្តីខឹងក្រោធរបស់នាងនៅតែបន្ដពុះកញ្ជ្រោលគ្រាន់តែមិនអាចអោយនាងបញ្ចេញវាមកបាន រងចាំឱកាសល្អមកជាមុនសិន ។
ខណៈពេលនេះនាងកំពុងឈរមុខបន្ទប់របស់នាងហាក់ដូចជារងចាំនរណាម្នាក់ដោយទឹកមុខស្មើរថេង។ កែវភ្នែកខ្មៅងិលពោរពេញដោយគំនុំ សម្លឹងមើលទៅរាងកាយតូចរបស់ជីមីនដែលចាកចេញពីបន្ទប់លោកចនមកវិញ មិនដាក់ហាក់ដូចជាចង់ចូលទៅច្របាច់.ក.មនុស្សម្នាក់នោះសម្លាប់ភ្លាមៗ។
ជីមីនចាកចេញពីបន្ទប់លោកចនមកវិញនៅពេលពិនិត្យសុខភាពអោយគាត់រួចរាល់ដូចជាសព្វមួយដង ហើយក៏មិនបានចាប់អារម្មណ៍ថាមានមនុស្សដែលកំពុងសម្លឹងមើលខ្លួនដែរ។ ជំហានជើងបោះចុះជណ្ដើរដល់ខ្ពស់ម្ដងមួយកាំៗ ខណៈដៃកំពុងកាន់ទូរស័ព្ទដូចជាកំពុងវាយអក្សរផ្ញើរទៅនរណា ។
ឃើញពីភាពស្ងប់ស្ងាត់ល្អ ស្របពេលគ្មានអ្នកបម្រើនៅខាងលើ ឈីងក៏បោះជំហានដើរតាមជីមីនពីក្រោយដោយ ដំណើរដែលនាងដើរគឺស្រាលបំផុត ឈីងខាំមាត់ខ្លួន ម្រាមដៃស្រលូនកាន់ជាយអាវរបស់ខ្លួនយ៉ាងណែន ចុះជណ្ដើរម្ដងមួយៗពីក្រោយជីមីនដែលមិនបានអារម្មណ៍អ្វី
« ទៅងាប់ទៅ! » ចុះមកដល់ក្បែរជីមីនដែលនៅក្រោមខ្លួនមួយកាំ ឈីងក៏លើកដៃទៅរុញច្រានស្មារបស់ជីមីនមួយទំហឹង ព្រមទាំងស្រែកឡើងដោយស្នាមញញឹមសប្បាយចិត្ត
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Short Storyរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin
