ភាគទី31

Start from the beginning
                                        

« ពួកគេនិយាយយ៉ាងម៉េច? »

« ពួកគេឃើញឈីងឈរលើជណ្ដើរនៅពេលដែលរាងកាយជីមីនធ្លាក់ចុះមកហើយ! បន្ទាប់មកឈីងក៏រត់ឡើងទៅលើបន្ទប់វិញ! » រីដេនប្រាប់ដោយទឹកមុខតានតឹង

« ........ » ជុងហ្គុកក៏មិនបានតបតហាក់ភាំងនឹងសម្ដីរបស់រីដេន ក្នុងទ្រូងបែរជាឆេះឆួលដោយកំហឹង

« កុំទាន់ជឿសម្ដីបងអី ឯងថាទៅរកភស្ដុតាងបន្ថែមទៀតបាន! » ឃើញទឹកមុខប្អូនប្រុសមិនសូវជាល្អទើបនាយលើកដៃគោះស្មាតិចៗ គេមិនចង់អោយជុងហ្គុកជឿពាក្យសម្ដីរបស់ខ្លួនទេ អាចទៅរកភស្ដុតាងបន្ថែមទៀតបាន ណាមួយគេក៏មិនទាន់ច្បាស់អំពីរឿងនេះដែរ។

« បើមិនមែនជានាងបងគិតថាជាអ្នកណា?ឬក៏គិតថាជីមីនធ្លាក់មកដោយខ្លួន? » ជុងហ្គុកក្រវីក្បាលតិចៗព្រមទាំងដកដង្ហើមធំ បញ្ជាក់ថាគេមិនត្រូវការភស្ដុតាងបន្ថែមអ្វីនោះទេ គេគិតហើយបើមិនមែនជាឈីងទេ គ្មានហេតុផលអ្វីដែលជីមីនធ្លាក់ចុះមកបែបនេះទេ។

« បងដឹង!តែបងគ្រាន់តែចង់អោយឯងស្ងប់អារម្មណ៍សិន អាចទៅសួរអ្នកបម្រើនោះអោយច្បាស់ជាថ្មីម្ដងទៀត! »

« ខ្ញុំគិតថានាងផ្លាស់ប្ដូរនិងយល់ហើយតែនាងនៅតែដដែរ! »

« ឬក៏អាចរងចាំជីមីនដឹងខ្លួនសិនក៏បាន យើងអាចសួរគេអោយច្បាស់! »

« ផ្ញើរមើលជីមីនផងហ្យុង! » មិនស្ដាប់សម្ដីរបស់រីដេនហើយក៏ស្ទុះងើបដើរចេញទៅទាំងបន្សល់ពាក្យផ្ដែផ្ដាំ

« ឯងទៅណា? » រីដេនស្ទុះងើបតាមគេស្រែកសួរហើយ តែជុងហ្គុកក៏ដើរហួសទៅបាត់មិនតបត ទើបធ្វើអោយនាយដកដង្ហើមធំព្រមទាំងដាក់ខ្លួនអង្គុយចុះរងចាំជីមីនវិញ។

*ផ្ទះជុងហ្គុក

« ឈីងនៅឯណា? » រាងកាយខ្ពស់សង្ហាដើរចូលមកក្នុងផ្ទះដោយទឹកមុខមាំ មុននឹងចោទសួរអ្នកបម្រើដែលឈរក្បែរនោះ

« នៅខាងលើអ្នកប្រុស! » អ្នកបម្រើតបមកវិញហើយ មិនចាំយូរជុងហ្គុកក៏បោះជំហានវែងៗទៅខាងលើសម្ដៅរកបន្ទប់របស់ឈីង។

‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរWhere stories live. Discover now