« អ្ហាយ! » ជីមីនស្រែកឡើងមួយអស់សំឡេងដោយការភិតភ័យខណៈរាងកាយខ្លួនត្រូវធ្លាក់តាមទំនាញផែនដីរមៀលលើកាំជណ្ដើរជាច្រើនជុំរហូតមកដល់ផ្ទៃការ៉ូរៀបស្មើរនៃផ្ទះ រាងកាយហាក់ដូចជាទ្រុឌទ្រោមឈឺអស់សព្វសាច់ ខណៈថ្ងាសទូលាយរបស់ខ្លួនដូចជាកំពុងហូរឈាមរាវកាត់ផ្ទៃមុខ ឈួលក្លិនឆ្អាបពេញចម្រុះ កែវភ្នែកស្រស់ស្អាតព្យាយាមបើកឡើងសម្លឹងមើលទៅខាងលើដើម្បីរកជនបង្ករហេតុ ក៏ប្រទះជាមួយរាងកាយតូចស្ដើងរបស់ឈីងកំពុងឈរញញឹមយ៉ាងសមចិត្តមកកាន់ខ្លួន មុននឹងត្របកភ្នែកត្រូវបានបិទស្របពេលសតិក៏ត្រូវបាត់បង់លែងដឹងអ្វីតទៅទៀត។
« អ្នកប្រុសជីមីន! » សម្លេងអ្នកបម្រើស្រែកឡើងដោយការភ្ញាក់ផ្អើលនៅពេលឃើញរាងកាយតូចដេកស្ដូកស្ដឹងលែងដឹងអ្វី ។ ឃើញបែបនេះឈីងក៏ប្រញាប់រត់ឡើងទៅបន្ទប់របស់ខ្លួនវិញយ៉ាងលឿន។
« ទូរស័ព្ទទៅប្រាប់អ្នកប្រុសទៅ ឆាប់ឡើង! »កែវភ្នែកដកចេញពីមនុស្សស្រីដែលរត់ចាកចេញអម្បាញ់មិញមុននឹងបែរមកស្រែកប្រាប់ទៅអ្នកបម្រើផ្សេង ខណៈខ្លួនអង្គុយចុះលើកកាយតូចមកទប់ឈាមដែរហូរ។
*មន្ទីរពេទ្យ
« ជុងហ្គុក!ស្ងប់អារម្មណ៍សិនទៅជីមីនប្រាកដជាមិនកើតអីធ្ងន់ធ្ងរនោះទេ » ដៃមាំដាក់លើស្មាធំគោះតិចៗ ព្រមជាមួយពាក្យលួងលោមនៅពេលដែលឃើញជុងហ្គុកដើរទៅដើរមកអង្គុយមិនស្ងៀមមុខបន្ទប់របស់ជីមីនដោយក្ដីបារម្ហ។
« បងដឹងហើយឬនៅហេតុអ្វីបានជាជីមីនក្លាយជាបែបនេះ? » ឃើញថាជារីដេនទើបជុងហ្គុកបញ្ឈប់ដំណើរដើរទៅដើរមក សួរបងប្រុសដោយការចង់ដឹង។
« អង្គុយចុះសិនមក! » រីដេនងក់ក្បាលហើយក៏ដាក់ខ្លួនអង្គុយលើកៅអីជាជួរសឹមហៅអោយជុងហ្គុកអង្គុយតាម
« ឆាប់និយាយមកហ្យុង! » រាងកាយមាំអង្គុយតាមនាយហើយក៏ចោទសួរឡើងដោយការចង់ដឹង
« នេះតាមសម្ដីអ្នកបម្រើពីរនាក់ បងក៏មិនច្បាស់ថាវាជាពិតឬយ៉ាងណាដែរ! » រីដេនដកដង្ហើមធំសម្លឹងមុខជុងហ្គុកបន្ដិចដូចជាវាជាពាក្យដែលពិបាកនិយាយយ៉ាងចឹង
YOU ARE READING
‼️ជម្នះស្នេហ៍ក្បែរកាយ‼️រដូវកាលទីពីរ
Short Storyរដូវកាលទីពីរបន្ដពីមនុស្សកំដរ!!! Jeon jungguk & Park jimin
ភាគទី31
Start from the beginning
