ភាគបញ្ចប់
ព្រឹកថ្ងៃថ្មីមនុស្សគ្រប់គ្នាក្រោកឡើងជាមួយនឹងស្នាមញញឹមនឹងរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ លើកលែងតែpondម្នាក់ដែលកំពុងរស់នៅជាមួយនឹងការអស់សង្ឃឹម ខូចចិត្ត
ស្នាមញញឹម ក្តីស្រលាញ់ ទឹកភ្នែក អនុស្សាវរីយ៏ រឿងរ៉ាវដែលធ្លាប់ធ្វើជាមួយគ្នា នៅតែដក់ជាប់ក្នុងចិត្តរាងក្រាស់
មិនអាចបំភ្លេចបាន គេនៅតែអោបក្រសោបនឹងចងចាំរឿងរ៉ាវកន្លងដែលធ្លាប់ធ្វើជាមួយគ្នា
Pond:[អូននៅទីណា ហេតុអីក៏បាត់យូរម្លេះបងរង់ចាំអូនហើយ មករកបងវិញណា បងនឹកអូនខ្លាំងណាស់ ហឹក ហ៊ឺ អូនមកវិញមក បង បងសន្យានឹងមើលថែអូន ឲ្យបានល្អ ហឹក ហ៊ឹ]
រយះពេលកន្លះឆ្នាំដែលគេរស់នៅទាំងវេទនាផហលូវចិត្តបែបគេព្យាយាមតាមរកphuwinជាច្រើនកន្លែងដែរតែរកមិនឃើញទាល់តែសោះ
Narat:[ខ្ញុំត្រៀមរបស់តាមដែលលោកប្រុសប្រាប់រួចហើយតោះលោកប្រុស]
Pondក៏ដើរទៅតាមណារ៉ាត
ដើម្បីទៅនៅកោះដែលលោកalexរស់នៅមួយរយះសិន
មកដល់កោះក៏មានឪពុកមកទទួលយ៉ាងកក់ក្តៅក៏អាចឲ្យគេមានអារម្មណ៏ធូរស្រាលមកវិញខ្លះ
រហូតពេលល្ងាចគេក៏មកអង្គុយមាត់សមុត្រមើលថ្ងៃលិចម្នាក់ឯងទឹកភ្នែកក៏ស្រក់ចុះមកម្តងទៀត ដោយសារតែនឹកមនុស្សម្នាក់ដែឡឃ្លាតចេញពីគេ កន្លះឆ្នាំហើយ
Pond:[អូនសុខសប្បាយដែរទេ អូនមានបានមើលថ្ងៃលិចទេ ថ្ងៃនេះថ្ងៃលិចស្អាតខ្លាំងណាស់ បងចង់ឲ្យអូនមើលជាមួយបងតែប្រហែលជាមិនអាចទេ ព្រោះអូនបានទៅចោលបងដោយមិនមកបងទាល់តែសោះ សូម្បីតែការយល់សព អូនចិត្តអាំក្រក់ពេកទេដឹងហាphu ហឹក អូនដាច់ចិត្តពេកទេដឹងដែលឲ្យបងរង់ចាំយូរយ៉ាងនេះ ហឹក មករកបងវិញមកណា]
និយាយចប់ក៏ងើបដើរចូលទៅក្នុងសមុត្រមួយៗរហូតជ្រៅទៅដល់ត្រឹកទ្រូង រហូតមានមនុស្សម្នាក់មកចាប់គេឲ្យឈប់នឹងនិយាយខ្លាំងៗដាក់
…:[លោកនេះឆ្កួតទេហេស ម៉េចក៏ចង់សម្លាប់ខ្លួនបែបនេះ]
Pond:[លែងខ្ញុំទៅខ្ញុំទៅរកមនុស្សដែលខ្ញុំស្រលាញ់]
គេនិយាយទាំងគ្មានប្រលឹងក្នុងខ្លួននឹងមិនងាកមកមើលមនុស្សដែលជួយខ្លួននោះទេ ទឹកភ្នែកក៏រមៀលស្រក់ចុះមកម្តងទៀត ស្រែកយំខ្លាំងៗដូចមនុស្សបាត់បង់ស្មារតី
Pond:[លែងខ្ញុំ លែងខ្ញុំ!!!!!!! ហាយ ហ៊ឺ ហ៊ឺ phu អូនទៅនៅទីណាមករកបងវិញមក ហ៊ឹ ហ៊ឹ]
…:[បានហើយ បានហើយអូនសុំទោស អូនសុំទោសដែលមិនបានទៅរកបង ហឹក ហឹក]
រាងក្រាស់ភាំងបន្តិច ក៏បែរមកក្រោយឃើញមុខមនុស្សជាទីស្រលាញ់ចំពោះមុខប្រៀបដូចជាការយល់សប្តិ
ចាប់អោបរាងកាយភូវីនទាំងទឹកភ្នែក អ្នកទាំង2យំអោបគ្នាយ៉ាងយូរទើបឡើងទៅអង្គុយលើច្រាំង
Pond:[អូនបាត់ទៅណាយូរម្លេះហេតុអីក៏មិនឲ្យដំណឹងបងសោះបងតាមរកអូនស្ទើរតែឆ្កួតទៅហើយ]
ភូវីនក៏ចាប់ផ្តើមនិយាយរៀបរាប់រឿងទាំងអស់ប្រាប់pondរហូតរាងក្រាស់លឺហើយហួសចិត្តនឹងឪពុកគេដែលជួយភូវីនហើយមិនប្រាប់គេ
1សប្តាហ៏កន្លងផុតទៅ
Pondphuwin បានមកសួរសុខទុកលីនព្រោះតាំងពីថ្ងៃនោះមកនាងមិនមាត់មិនកអង្គុយស្ទាបពោះព្រោះតែបាត់បង់កូន នឹងបាត់បង់មនុស្សដែលនាងចាត់ទុកដូចជាបងប្រុស
នាងកំពុងតែអង្គុយនៅសួនច្បារម្នាក់ឯងទាំងគ្មានអារម្មណ៏ក្នុងខ្លួន មួយសន្ទុះក៏ស្រាប់តែមានដៃមនុស្សម្នាក់ហុចផ្កាtulipឲ្យនាង ធ្វើឲ្យនាងប្រញាប់ងាកមកមើលម្ចាស់ដៃពែលដែលឃើញមុខគេច្បាស់ហើយទឹកភ្នែគនាងក៏ស្រក់ចុះនឹងព្យាយាមយកដៃស្ទាបមុខphuwinព្រោះនាងគិតថាជាការយល់សប្តិ
Lin:[នេះខ្ញុំមិនបានយល់សប្តិទេមែនទេ ហឹក ហឹក បងphu បងនៅរស់ពិតមែនហេស ហឹក ហឹក]
ពេលដែលphuwinងក់ក្បាលនឹងយកដៃអង្អែលក្បាលនាងថ្នមៗហើយអ្នកទាំង2ក៏អោបគ្នាទាំងក្តីនឹករលឹក
រឿងរ៉ាវគ្រប់យ៉ាងបានបញ្ចប់ទៅដោយរលូននឹងត្រឡប់មករកភាពស្រស់បំព្រងវិញ
ថ្ងៃពីសេសរបស់pondphuwinរៀបចំក្នុងសណ្ឋាគារយ៉ាងធំនឹងស្រស់ស្អាតមានភ្ញៀវជាច្រើនបានមកចូលរួមនឹងអបអរសាទរចំពោះពួកគេ
ពេលយប់
ស្មាលនេះជាពេលវេលាដែលមនុស្សគ្រប់គ្នាផឹកស៊ីសប្បាយអូរអរ
Dunkដែលកំពុងអង្គុយផឹកសុខៗក៏ស្រាប់តែមានអ្នករត់តុយកស្រាមកឲ្យប្រាប់ថាជាស្រាដែលគេរៀបចំឲ្យមិត្តភក្តិម្ចាស់កម្មពិធី
នាយមិនបានគិតអ្វីច្រើនក៏យកស្រានោះមកផឹកដាច់ពីកែវ មួយសន្ទុះនាយក៏ស្រាប់តែនាយចាប់ផ្តើមក្តៅខ្លួនភាយៗកាន់តែខ្លាំងៗទៅ រហូតទ្រាំមិនចង់បានក៏រត់ទៅបន្ទប់ទឹក
លុបមុខហើយក៏នៅតែទ្រាំមិនបានភ្លាមនោះក៏មានមនុស្សប្រុសម្នាក់ដើរមកនឹងចាប់បីគេទៅបន្ទប់សណ្ឋាគារបាត់ដោយគ្មានអ្នកណាឃើញ
ក្រឡេកមកកម្មពីធីវិញប្តីប្រពន្ធថ្មីប្រពន្ធថ្មីថ្មោងផឹកឡើងមួយចាស់ដៃ
រហូតដល់ម៉ោង12យប់ភ្ញៀវក៏ទៅផ្ទះវិញអស់
ក្នុងបន្ទប់
Phuwinដែលទើបតែចេញពីងូតទឹកហើយធ្វើមុខភ័យៗព្រោះតែpondតាមសម្លឹងមើលគេទាំងទឹកមុខកំហូច
Phuwin:[អូនបិទភ្លើងហើយណាអូនងងុយហើយ]
ដៃបិទភ្លើងមិនទាន់ដើរដល់លើគ្រែផងក៏ស្រាប់តែpondចាប់បីគេបោះទៅលើគ្រែបាត់ទៅហើយ
Phuwin:[បងចង់ធ្វើអីអូនហត់ហើយចង់គេង]
Pond:[គឺធ្វើអូននឹងហើយ ខានយូរហើយកុំគិតថារួចខ្លួនពីបងឲ្យសោះ]
និយាយរួចនាយក៏ចាប់ផ្តើមអោនថើបជញ្ជក់មាត់រាងតូចយ៉ាងទន់ភ្លន់នឹងផ្អែមល្ហែម ចំណែករាងតូចក៏ទទួលយកស្នាមថើបនោះវិញបានបង្កើតភាពរ៉ូម៉េនទិចក្នុងយប់នេះកាន់តែខ្លាំង
មួយអាទិត្យហើយដែលពួកគេរៀបការ ពួកគេក៏បានទទួលក្មេងដែលទើបតែកើតម្នាក់ដែលត្រូវបានម្តាយបោះបង់ចោលយកចិញ្ចឹមធ្វើជាកូន
ម៉ោង5ល្ងាចអ្នកទាំង2បីកូននឹងអង្គុយមើលថ្ងៃលិចជាមួយគ្នាស្នាមញញឹមនៃការមានក្តីសុខផ្លូវចិត្តលេចចេញមកលើមុខអ្នកអ្នកទាំង2
Pond:[អរគុណអូនណាសម្រាប់ក្តីស្រលាញ់មួយ បងស្រលាញ់អូន]
Phuwin:[អូនក៏ស្រលាញ់បងដូចគ្នា អរគុណគ្រប់យ៉ាង]
និយាយហើយpond ក៏ប្រលែងលេងជាមួយកូនដែលនៅលើដៃphuwin យ៉ាងមានក្តីសុខ
ចាប់ពីវិនាទីនេះទៅលែងមានការសងសឹកលែងមានការឈ្លោះគ្នា មានតែគ្រួសារតូច
មានតែក្តីស្រលាញ់ដែលផ្តល់ឲ្យគ្នាពីមួយថ្ងៃទៅមួយថ្ងៃមានតែសុភមង្គលជារៀងរហូត
ចប់ដោយបរិបូរណ៍
______________________________
ចង់ដឹងទេថាយប់ថ្ងៃការរបស់pondphuwinអ្នកណាចាប់dunkទៅបន្ទប់សណ្ឋាគារ អាចតាមដានបាននៅក្នុងរឿង ស្រមោលស្នេហ៍អតីតកាល
តពីរឿងនេះណា
Admin linna 🎀 ❤️🩹
Love you reader 💕 😘
YOU ARE READING
ស្លាកស្នាមស្នេហ៍(ចប់)
Actionស្នេហាមួយដែលចាប់ផ្តើមពីការស្អប់នឹងការសងសឹកតើស្នេហារបស់ពួកគេមានចុងបញ្ជប់បែបណាទៅ?
