កូនឆ្មាតូច

600 25 0
                                        

Ep9

Morning
រាងតូច Phuwin កំពុងតែ ពត់ខ្លួនដោយសារតែម៉ោងរោទិ៏
Phuwin:[អូយឈឺក្បាលខ្លាំងណាស់ ខ្ញុំផឹកទៀតហើយហ៊ឹក]
រាងតូចងើបអង្គុយទាំងមិនទាន់បើកភ្នែក ចំណែកសក់ក្បាលវិញបះច្រូង ស្ងាបផងអីផង ភ្នែកវិញបែកមិនចង់រួច
តែក៏ត្រូវភ្ញាក់ស្វាងចេសដោយសារបើកភួយមកឃើញខ្លួនគអក្រាតកាយនឹងមានpondនៅជិតទៀត
Phuwin:[អាយ! ហ៊ឹកៗ អារោគចិត្ត ឯងរំលោភយើងទៀតហើយ ហ៊ឹក]
គេនិយាយផងវៃទ្រូងpondផង
Pond:[ឈប់សិន ស្តាប់ខ្ញុំសិន គិតមើលទៅ យប់មិញអ្នកណារំលោភអ្នកណា]
Phuwin មិនហ៊ានមាត់ចាប់ផ្តើមនឹកឃើញរឿងយប់មិញហើយខ្មាសគេពេកក៏យកភួយឃ្លុំខ្លួនជិត
Phuwin:[ហ៊ឹកៗ អត់ទេមិនពិតទេ]

SUNDARA FASHION GROUP

មកដល់ក្រុមហ៊ុនភ្លាមនាយតូចប្រុងនឹងដើរទៅបន្ទប់ធ្វើការក្រុមឌីហ្សាញរបស់គេហើយស្រាប់តែមានមនុស្សម្នាក់ហៅគេ
អាណុង:[អេឯងបុគ្គលិកថ្មីមែនទេ]
Phuwin:[បាទមានការអីមានទេ]
អាណុង:[ឯងទៅឆុងកាហ្វេឲ្យអ្នកនាងរូហ្សាប្រធានផ្នែកយើងបន្តិច]
Phuwin:[ហេតុអីខ្ញុំត្រូវឆុងឲ្យគេ ប្រធានផ្នែករបស់នាងមិនមែនប្រធានរបស់ខ្ញុំទេ]
អាណុង:[ឯងហ៊ានតមាត់យើងហេស ]
នាងលើកដៃទះphuwinជិតដល់ហើយស្រាប់តែលីនមកចាប់ដៃនាងជាប់
Lin:[នាងមានដៃមិចមិនឆុងឲ្យខ្លួនឯងទៅ នាងតែងតែធ្វើបាបបុគ្គលិកថ្មីបែបនេះពួកយើងមិនដែលមាត់ទេ តែនេះគាត់នៅក្រុមជាមួយខ្ញុំ បើនាងហ៊ានតែប៉ះពាល់គាត់ទៀត ខ្ញុំមិនទុកមុខឲ្យទេ តោះបងphuយើងទៅធ្វើការ ]
អាណុង:[អាយ!!!!! ]
អាណុងបានត្រឹមតែឈរស្រែកម្នាក់ឯងព្រោះមិនហ៊ានតតាំងជាមួយលីន
មកដល់ផ្នែក អ្នកទាំង2ក៏មើលមុខគ្នាសើចព្រោះក្រុមគេកំពុងអង្គុយជុំគ្នាញ៉ាំនំធ្វើមិនដឹងព្រោះតែគម្រោងរបស់ពួកគេជោគជ័យនោះអី
Tay:[អេ2នាក់ឯងមិចក៏មកយឺតម្ល៉េះថ្ងៃនេះ]
Lin:[គឺជួបនាងអាណួយ អាណុងនឹងណា គេចង់ប្រើបងphuឲ្យឆុងកាហ្វេឲ្យមេក្រុមរបស់គេនឹងឯង ហើយប្រុងវៃបងphuទៀត]
Lyly:[ម្នាក់នឹងទៀតហើយ ហើយឯងមានទៅរករឿងគេទេ]
Lin:[អត់ទេគ្រាន់តែប្រាប់តិចតួច]
Seng:[យើងដូចជាទ្រាំមិនបាននឹងក្រុមនោះសោះ ម្ង៉ៃៗរកតែរឿងគេ]
Santa:[ទោះយ៉ាងណាក៏គេបាក់ស្បាតមិនហ៊ានជាមួយនឹងអូនលីនដែរ ហាសហា]
Phuwin:[ហេតុអីទើបគេមិនហ៊ានជាមួយអូនលីន]
Fourth:[ចាំខ្ញុំប្រាប់បងគឺកាលពីខ្ញុំចូលធ្វើការដំបូងណាខ្ញុំក៏ជួបរឿងដូចបងដែរ តែក៏បានលីនមកជួយទាន់ដោយសារតែខឹងលីនអាណុងក៏មកបោចសក់លីនពីក្រោយ បងដឹងទេពេលនោះខ្ញុំស្ទើរតែមិនជឿនឹងភ្នែកថាមនុស្សស្រីខ្លួនតូចៗគួរឲ្យស្រលាញ់ដូចលីនចាប់អាណុងបោក ចោចសក់ទះ ថ្ងៃនោះបើមិនមានអ្នកជួយចាប់ទេខ្ញុំក៏មិនហ៊ានស្រម៉ៃថាអាណុងទៅជាបែបណាដែរ នឹកឃើញរៀងនោះខ្ញុំព្រឺសម្បុរមិនបាត់ទេ ]
Lin:[នែបងFourthនិយាយធ្វើមើលតែខ្ញុំកាចសាហាវខ្លាំងចឹង]
Lyly:[បានហើយថ្ងៃនេះក្រុមយើងមានបុគ្គលិចកចូលថ្មីម្នាក់ទៀតហើយពូកែខាងឌីហ្សាញដូចphuដែរ អោវនោះគេមកដល់ល្មមចូលមកក្នុងមកប្អូន]
Chokun:[សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះchokun សូមជួយណែនាំផង]
អ្នកទាំងអស់គ្នាក៏ណែនាំខ្លួនម្តងម្នាក់
Lyly:[ក្រុមយើងមានតែប៉ុន្មាននាក់នេះត្រូវស្រលាញ់គ្នាលឺទេ បងទៅប្រជុំហើយពីគម្រោងថ្មី ពួកប្អូនឯងសម្រាកបានស្អែកមានគម្រោងត្រូវចឹងទៅផ្ទះចុះ]
ALL:[យេ! ]
Chokun:[អាវចុះខ្ញុំ]
Lin:[អូយនៅអោវអីមកនេះមកពួកយើងនាំទៅញ៉ាំអីជបលៀងបងចូលថ្មីនោះអី ថ្ងៃនេះផឹកឲ្យសប្បាយម្តង]
Gemini:[អេអាលីនយើងដឹងស្រាប់ហើយថាឯងចង់ផឹកមិនបាច់យកលេសបុគ្គលិកថ្មីអីនោះទេ]
Lin:[អោវអាgemឯងផឹកអត់]
Gemini:[ផឹក]
Tay:[បានហើយកុំនិយាយច្រើនពេកឆាប់នាំគ្នាទ]
ពួកគេមកដល់កន្លែងញុាំអីពួកគេក៏នាំគ្នាញុាំនឹងផឹកសប្បាយជុំគ្នាតែphuwinសុំពេលគេទៅទទួលdunkមួយភ្លែត

ព្រលានយន្តហោះ

រាងតូចកំពុងតែសម្តៅទៅរកdunk គេមិនបានចាប់អារម្មណ៍ថាមាន កូនចៅរបស់ pond កំពុងតែតាមដានគេនោះទេ

Dunk:[អេ!phuយើងនៅទីនេះ]
Phuwin នឹង dunk អោបគ្នាព្រោះខានជួបគ្នាច្រើនឆ្នាំហើយ
Phuwin:[នឹកខ្លាំងណាស់]
Dunk:[សើត ថ្ពាល់ឯងនៅតែក្រអូប]
Phuwin:[ឯងនេះឲ្យតែជួបយើងដឹងតែថើបរហូតគេច្រឡំថាឯងសង្សារយើងហើយ]
Dunk:[នែ មកពីយើងនឹកឯងនឹងហើយ ណាមួយថ្ពាល់ឯងក្រអូបអី ហាសហា]

អ្នកទាំងនិយាយផងសើចផង មើលទៅមានក្តីសុខខ្លាំងណាស់
ដោយមិនដឹងថាមានអ្នកលួចថតពួកគេនោះទេ

ក្រុមហ៊ុន

Pondកំពុងអង្គុយធ្វើការសុខស្រាប់តែNaratផ្ញើររូបថតដែលរបស់phuwinកំពុងអោបគ្នា ឃើញទាំងdunkថើបphuwinទៀត
ឃើញបែបនេះនាយពិតជាខឹងខ្លាំងមែនទែន

Pond:[លួចទៅជួបប្រុសផងហេស យប់នេះដឹងគ្នាហើយកូនឆ្មាតូច]

_______________________________
ម្សិលមិញរវល់អត់បានចេញរឿងឲ្យមើល
ភាគនេះតួអង្គច្រើនបន្តិចហើយណា

admin linna 🎀 ❤️‍🩹
Love you reader 💕 😘

ស្លាកស្នាមស្នេហ៍(ចប់)Where stories live. Discover now