ថ្ងៃនេះវាប្រៀបដូចជាថ្ងៃធម្មតាសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែវាគឺជាថ្ងៃដែលសោកសៅបំផុតសម្រាប់អ្អ្នកដែលទើបតែបាត់បង់មនុស្សជាទីស្រឡាញ់ថ្មីៗវាពិតជារឿងដែលពិបាកទទួលយកណាស់។មែនហើយម្នាក់នោះឃើញជារាងតូច គីម ថេយ៉ុង ដែលត្រូវជាកូនប្រុសតែម្នាក់របស់លោក គីម នេះឯង។
"ប៉ាទៅឲ្យបានសុខចុះ ខ្ញុំសន្យាថាខ្ញុំនឹងមើលថែម៉ាក់ជំនួសប៉ាឱ្យល្អ"
"ហុឹកៗ យ៉ុង ម៉ាក់ទទួលយកមិនបានទេ"
នៅក្នុងពិធីបុណ្យសពជាធម្មតាតែងតែមានអ្នកយំសោកស្ដាយអ្នកស្រណោះវាជារឿងធម្មតារបស់ពិធីបុណ្យសពទូទៅហើយ ហើយមិនយូរប៉ុន្មានពិធីបុណ្យសពរបស់លោកគីមត្រូវបានបញ្ចប់ទៅដោយមានការចូលរួមរំលែកទុក្ខពីសំដាក់មនុស្សជាច្រើនដែលស្គាល់គាត់។
មួយសប្តាហ៍ក្រោយ
"Ok ខ្ញុំនឹងប្រគល់គម្រោងថ្មីនេះដល់ក្រុមហ៊ុនលោក"tae
"បាទ ខ្ញុំរីករាយនឹងសហការ"man
"អរគុណ"
ត្រូវហើយតាំងពីលោកគីមទទួលមរណៈភាពមកការងារទាំងប៉ុន្មានគឺត្រូវធ្លាក់មករាងតូចដែរ។គ្រប់គ្រងទាំងអស់មិនថាការងារក្រុមហ៊ុនការគ្រប់គ្រងហាង resort គ្រប់កន្លែងគឺត្រូវមានការត្រួតពិនិត្យពីថេយ៉ុងទាំងអស់ដោយការងារជាច្រើនត្រូវធ្លាក់មកលើគេបែបនេះទើបធ្វើឲ្យរាងតូចមិនសូវមានពេលវេលាផ្ទាល់ខ្លួនជាក់ស្ដែងទាំងការណាត់ជួបជាមួយ Jk ក៏ពួកគេមិនបានជួបផងតាំងពីថេយ៌ឡើងបននតដំណែងពីប៉ាខ្លួនមក។
"លោកអគ្គនាយក មានរឿងទៀតហើយបាទ"
"នេះហេតុអ្វីបានជាដៃគូសហការណ៍នាំគ្នាដកភាគហ៊ុនចេញភ្លាមៗបែបនេះ"
"គឺនៅក្នុងក្រុមហ៊ុនយើងមានអ្នកលួចលុយក្រុមហ៊ុនអស់ជាច្រើនទើបដៃគូសហការមិនទុកចិត្តយើងហើយនាំគ្នាដកភាគហ៊ុនចេញភ្លាមៗបែបនេះ"
"មិនអីទេរឿងនេះទុកឱ្យយើងជាអ្នកដោះស្រាយអរមែនហើយកុំភ្លេចទៅយកទិន្នន័យនិងឯកសារចាស់ៗរបស់ក្រុមហ៊ុននៅ office ចាស់របស់លោកប៉ាមកឱ្យខ្ញុំពិនិត្យផង"
YOU ARE READING
បន្តបែបណា [complete ✅]
Fanfictionស្នេហាមួយដែលកើតឡើងក្នុងពេលវេលា និងកាលៈទេសៈមិនសមស្រប ដែលបង្កើតឱ្យមានកំហុសជាច្រើនក្នុងដំណើរស្នេហ៍ដែលពួកគេបានដើរ បន្តបែបណាជាប្រភេទសាច់រឿងបែបរំភើបរីករាយ កើតទុក្ខ រួមគ្នាគ្រប់រសជាតិ តើពួកគេអាចបន្តជាមួយគ្នាបានទេ?
![បន្តបែបណា [complete ✅]](https://img.wattpad.com/cover/378833238-64-k939011.jpg)