Part 13

25 2 0
                                        

ប្រាំបីឆ្នាំក្រោយ

នៅក្នុងអាកាសយានដ្ឋានមួយកន្លែងក្នុងទីក្រុងសេអ៊ូលបានបង្ហាញឲ្យឃើញនៅរាងតូចកំពុងតែឈរកាន់វ៉ាលីរបស់ខ្លួនយ៉ាងសំពីសំពោង ហាក់បីដូចជាចាំអ្នកមកទទួល។

ត្រូវហើយគេថាពេលវេលាពិតជាផ្លាស់ប្ដូរមនុស្សវាគឺជារបស់ពិតជាក់ស្ដែងដូចជាថេយ៉ុងនេះឯងធ្លាប់តែជាមនុស្សដែលមិនចូលចិត្តនិយាយច្រើនស្ងប់ស្ងាត់ប្រែមកជាមនុស្សដែលមានចរិតឆ្មើងឆ្មៃហើយថែមទាំងនិយាយច្រើនជាងមុនទៀតផងគ្រាន់តែទៅរស់នៅបរទេសប៉ុន្មានឆ្នាំសោះ។មិនយូរប៉ុន្មានក៏មានឡានរបស់ភូមិមួយគ្រឹះត្រកូលគីមបានមកឈប់ពីមុខរាងតូចឃើញបែបនេះរាងតូចមិនមាត់ក៏បានដើរចូលទៅអង្គុយនៅក្នុងឡានព្រោះគេអត់នឿយពេញមួយថ្ងៃហើយ។

"8 ឆ្នាំហើយអូនពិតជានៅតែមិនអាចបំភ្លេចបងបានទោះជាអូនដឹងថាបងធុញនឹងអូនប៉ុណ្ណាក៏ដោយអូនពិតជាខំកែប្រែខ្លួនឯងខ្លាំងណាស់តាំងពីមនុស្សស្ងៀមស្ងាត់មកជាមនុស្សនិយាយច្រើនឬក៏ដើម្បីបងសង្ឃឹមថាពួកយើងនឹងបានជួបគ្នាម្ដងទៀត"

ស្អែកឡើង

មកមើលនៅក្នុងក្រុមហ៊ុនដ៏ធំមួយនៅក្នុងបន្ទប់ដប់ប្រណិតប៉ុន្តែបែរជាអាក្រងដោយពណ៌ខ្មៅគ្មានរស្មីនៅក្នុងបន្ទប់នេះសោះបង្ហាញឲ្យឃើញរាងក្រាស់ម្នាក់ដែលមានទឹកមុខមិនល្អសោះកំពុងតែសម្លឹងមើលរូបថតរាងតូចយ៉ាងស្ងៀមស្ងាត់ដោយទឹកមុខស្រងូតស្រងាត់។

"យ៉ុងហេតុអ្វីក៏យើងមិនអាចមើលឃើញអ្នកផ្សេងក្រៅពីឯង យើងនឹកឯងណាស់យ៉ុងយើងចង់ជួបឯងណាស់"

ring ring....

"ហាឡូ លោប្រធានថ្ងៃនេះមានប្រជុំបាទ"

"យើងដឹងហើយ ត្រៀមឯកសារទៅ"

"បាទជម្រាបលា"

និយាយហើយរាងក្រាស់ក៏បានបិទទូរសព្ទហើយក៏មើលឯកសាររបស់ខ្លួនជាបន្តដោយទឹកមុខតប់ប្រមល់។ចនជុងគុកជាកូនប្រុសតែម្នាក់របស់ត្រកូលចនបន្ទាប់ពីគេបានរៀនចប់ហើយគេក៏បានមកគ្រប់គ្រងក្រុមហ៊ុនជំនួសបាររបស់គេព្រោះលោកចនក៏គាត់ចាស់ណាស់ហើយដែរណាមួយមួយត្រកូលនេះមានក្រុមហ៊ុនជាច្រើនទើបត្រូវឲ្យជុងគុកជួយគ្រប់គ្រងបែបនេះ។

បន្ទប់ប្រជុំ

នៅក្នុងបន្ទប់ប្រជុំយើងក៏បានឃើញដំណើររបស់រាងតូចបានដើរចូលមកក្នុងក្រុងដោយឈុតខោរពរាងពណ៌សនិងអាវសាមីពណ៌សគ្របដោយអាវគ្រ័ហ្សេឈាមជ្រូកដែលមើលទៅគឺឃើញថាសមឥតខ្ចោះជាមួយនឹងរាងស្រឡូនសក់រលាស់ពណ៌ទង់ដែងនិងមុខសរម៉ត់គ្មានស្នាមផូផង់របស់រាងតូចគីមថេយ៉ុង បានធ្វើឱ្យអ្នកដែលបែកគ្នាជាយូរអង្គុយសម្លឹងទាំងភ្លឹកភ្លាំងជាមួយមុខតូចច្រមិចដែលមាំស្មើគ្មានស្នាមញញឹមនៅលើមុខសោះធ្វើឲ្យគេមើលទៅគឺកាច។កែវភ្នែករបស់មនុស្សដែលបានបែកគ្នាអស់រយៈពេល 8 ឆ្នាំបានសម្លឹងមើលគ្នាដោយមនោសញ្ចេតនា បង្កប់ទៅដោយសេចក្តីនឹករលឹក។

"សួស្ដីលោកគីមលោកអញ្ជើញអង្គុយសិនមក"

មិនតបរាងស្ដើងក៏បានដើរទៅអង្គុយនៅលើកៅអីដែលគេបានរៀបចំទុកជាស្រេចឲ្យខ្លួន។

ការប្រជុំគោចាប់ផ្ដើមជាមួយនឹងការនិយាយពីគម្រោងថ្មីដែលក្រុមហ៊ុនទាំងពីរចាប់ដៃសហការគ្នានិងបង្កើតឡើង។ដែលយើងមើលទៅការប្រជុំនេះក៏មិនមានជាឧបសគ្គអ្វីធ្វើឲ្យតឹងតែងនោះដែរព្រោះក្រុមហ៊ុនទាំងពីរនេះសុទ្ធតែជាក្រុមហ៊ុនដែលធ្វើការងារច្បាស់លាស់ទើបមិនមានផលពិបាកឬប៉ះពាល់ដល់ក្រុមហ៊ុនមិនយូរប៉ុន្មានការប្រជុំទាំងនេះក៏បានបញ្ចប់ទៅដោយការលាគ្នារវាងដៃគូសហការទាំងពីរនេះឯង។

"សហការរីករាយណាស់លោកគីមខ្ញុំគិតថាលោកប្រហែលជាត្រូវបង្ខំចិត្តឃើញមុខអ្នកដែលលោកមិនចង់ជួបយូរខ្លាំងហើយព្រោះទម្រាំតែគម្រោងនេះចប់ហើយនៅមានគម្រោងថ្មីមួយទៀតអញ្ចឹងប្រហែលជាត្រូវរំខានហើយ"

"ខ្ញុំគិតថាអ្នកដែលត្រូវទ្រាំនោះគឺជាលោកនោះទេមែនទេព្រោះលោកប្រហែលជាត្រូវបានជួបមុខមនុស្សដែលលោកខំគេចអស់រាប់ឆ្នាំហើយមើលទៅ"

បន្ទាប់ពីនិយាយដៀមដាមឲ្យរាងក្រាស់ហើយរាងតូចក៏ដើរកាច់រាងចេញពីក្នុងបន្ទប់ប្រជុំដើម្បីទៅផ្ទះរបស់គេវិញដោយកាយវិកានេះធ្វើឲ្យរាងក្រាស់មានការគិតក្នុងជាខ្លាំង។ (អ្នកណាអើយ បើយើងជួបឯងម្តងទៀតយយើងនឹងសម្លាប់ឯង😌លូវមកក្នាញ់កូនខ្ញុំ)


To be continued 🤍........

បន្តបែបណា [complete ✅]Tempat cerita menjadi hidup. Temukan sekarang