ពេលវេលាពិតជាដើរលឿនណាស់មិនទាន់បានប៉ុន្មានផងកូនដល់ថ្ងៃដែលចេញលទ្ធផល DNA ដែលលោកចនបានទន្ទឹងរង់ចាំជាយូរមកហើយ។
"នេះលោកគឺជាលទ្ធផលដែលមិនមានអ្នកណាបានមើលឡើយក្រៅពីលោក"
"អឹមនិយាយតែប៉ុណ្ណេះហើយក៏បានដើរចេញទៅក្រៅវិញមើលទៅរកវាដូចជាប្រញាប់ប្រញាប់។បន្ទាប់ពីចូលមកដល់ក្នុងឡានហើយមិនចាំយូរលោកជាន់ក៏បានបើកមើលឯកសារ DNA អម្បាញ់មិញនេះហើយឃើញថាទឹកមុខរបស់គាត់ដូចជាមិនសូវល្អប៉ុន្មាននោះទេហាក់បីដូចជាដឹងរឿងមួយដែលមិនគួរឲ្យសប្បាយចិត្តយ៉ាងដូច្នេះ។
"ហេតុអីក៏រឿងវាទៅជាបែបនេះការគិតរបស់ខ្ញុំពិតជាមិនខុសមែនខ្ញុំពិតជាស្ដាយណាស់ដែលខំទុកចិត្ត"
មើលហើយគាត់ក៏បានបើកឡានទៅយ៉ាងលឿនសំដៅទៅកាន់ឃ្លាំងសម្ងាត់ដែលគាត់បានណាត់លោកស្រីគីមការពារលើកមុន។
"បងហៅអូនមកប្រញាប់ប្រញាប់មានការអ្វីមែនទេ"
"ហេតុអ្វីក៏អូនកុហកបងហេតុអ្វីក៏មិនប្រាប់ការពិតឱ្យបងដឹង"
"បងនិយាយអីហ្នឹង"
"ហឹស រឿងដែលថេយ៉ុងជាកូនបងអូនចង់លាក់ដល់ណា"
"តាមពិតទៅអូនគ្មានកូនបំណងចង់លាក់រឿងនេះពីបងនោះទេក៏ប៉ុន្តែកាលៈទេសៈវាមិនអំណោយផលនោះទេ។បងក៏ដឹងដែរថាពេលនេះអំណាចពួកយើងគឺពិតជានៅខ្សោយជាងគេខ្លាំងណាស់តើយើងអាចធ្វើអ្វីបានទៅ"
"នេះមកពីអូនមិនបានដឹងពីរឿងផ្ទៃក្នុងនៅក្នុងក្រុមហ៊ុនរបស់វាពេលនេះបញ្ហាក្រុមហ៊ុនកំពុងតែដឹងដើមហើយអូនមិនដឹងទេឬវាគឺជាស្នាមដៃរបស់បងអូនកុំភ័យអីបងដឹងថាយើងគួរតែត្រូវធ្វើដូចម្ដេចហើយ"
"បងចង់ធ្វើអ្វី"
"វាគួរតែដល់ពេលហើយដែលពួកយើងគួរតែធ្វើអ្វីដែលឲ្យពួកយើងសប្បាយចិត្តព្រោះពួកយើងបានទ្រាំជាមួយនឹងគេយូរមកហើយ"
"ពិតមែនហើយអូនក៏មិនចង់ទ្រាំទៀតដែរពួកយើងគួរតែចាត់ការទៅ"
"អញ្ចឹងធ្វើតាមគំរោងរបស់យើងចុះយប់នេះវាចេញមកពីធ្វើការយប់ជ្រៅព្រោះវាមានបញ្ហាក្រុមហ៊ុនជាច្រើនត្រូវដោះស្រាយដូច្នេះនេះគឺជាឱកាសរបស់ពួកយើងបងនឹងបញ្ចប់ជីវិតវានៅយប់នេះតែម្ដង"
"អញ្ចឹងយើងសម្រេចតាមបែបនេះទៅចុះអូនពិតជាសប្បាយចិត្តណាស់ដែលយើងអាចជិតរស់នៅជាមួយគ្នាហើយ"
"ពិតមែនហើយតែចង់រឿងកូនៗរបស់យើងដែលគេស្រឡាញ់គ្នានោះ"
"បងកុំភ័យអីអូនហ្នឹងប្រាប់ការពិតទៅពួកគេឆាប់ៗនេះហើយប៉ុន្តែមិនមែនពេលនេះបងត្រូវចាំ"
ក្រឡេកមកមើលលោកគីមឯនេះវិញបន្ទាប់ពីគាត់បានត្រឡប់មកពីធ្វើការដ៏សែនឈឺក្បាលរបស់គាត់។រួចហើយក៏ប្រញាប់បើកឡានត្រឡប់មកផ្ទះវិញ។
ផាំង....ផាំង.....អាយ៎......
កំពុងតែបើកឡានសុខៗក៏មានរឿងអកុសលកើតឡើងចំពោះគាត់ដោយឡានរបស់គាត់ដាច់ហ្វ្រាំងធ្វើឲ្យវាអាចទុបជាប់ជ្រុលទៅបុខជាមួយនឹងឡានធំមួយទំហឹងហើយថែមទាំងមានឡានមួយទៀតបុកពីក្រោយធ្វើឲ្យឡានរបស់គាត់ផ្ទុះមួយទំហឹង។
ភូមិគ្រឹះគីម
"ហេឡូខ្ញុំគីមថេយ៉ុងនិយាយ"មិនដឹងជាលេខចម្លែកមកពីណាខលមករាងតូចទាំងកណ្ដាលយកធ្វើឲ្យគេលើកទូរសព្ទទទួលទាំងមមីមើ។
"បាទលោកខ្ញុំទាក់ទងទៅពីខាងមន្ទីរពេទ្យ"
"មានរឿងអ្វីមែនទេ"
"គឺលោកគឹមដែលត្រូវជាប៉ារបស់លោកទើបតែជួបគ្រោះថ្នាក់ចរាចរណ៍អម្បាញ់មិញនេះសុំលោកប្រញាប់មកខាងមន្ទីរពេទ្យជាបន្ទាន់"
"ថា....ថាម៉េចប៉ារបស់ខ្ញុំមានរឿងអី មិនពិតទេ ខ្ញុំនឹងប្រញាប់ទៅមន្ទីរពេទ្យឥឡូវនេះ"ថាឲ្យក៏ប្រញាប់ទាញអាវក្រៅពាក់ហើយទាញសោឡានចេញទៅយ៉ាងលឿន។
មន្ទីរពេទ្យ
"ប៉ាខ្ញុំនៅឯណា"
"ខាងខ្ញុំសុំសោកស្តាយផងលោក ប៉ារបស់លោកទៅបានសុខហើយ"
"ប៉ា....."
To be continued 🤍.......
KAMU SEDANG MEMBACA
បន្តបែបណា [complete ✅]
Fiksi Penggemarស្នេហាមួយដែលកើតឡើងក្នុងពេលវេលា និងកាលៈទេសៈមិនសមស្រប ដែលបង្កើតឱ្យមានកំហុសជាច្រើនក្នុងដំណើរស្នេហ៍ដែលពួកគេបានដើរ បន្តបែបណាជាប្រភេទសាច់រឿងបែបរំភើបរីករាយ កើតទុក្ខ រួមគ្នាគ្រប់រសជាតិ តើពួកគេអាចបន្តជាមួយគ្នាបានទេ?
![បន្តបែបណា [complete ✅]](https://img.wattpad.com/cover/378833238-64-k939011.jpg)