លក្ខខណ្ឌបេះដូង
ភាគទី៤៩
ក្រោយពីរៀបចំខ្លួនរួចរាល់ហើយអ្នកទាំងពីរក៏បានចេញមកខាងក្រៅដើម្បីរងចាំឡានមកទទួលពួកគេ។ មិនយូរប៉ុន្មានរថយន្តទំនើបពណ៍ខ្មៅកំពុងតែតែបើកមកឈប់មុខរបស់គេដោយមានអ្នកបើកឡានអោយពួកគេស្រេច។
«នេះមិនឡានទៅខ្លួនឯងទេ?»
«អត់ទេបងទុកអោយគេបើកជំនួសព្រោះបងជាប់លួងប្រពន្ធ» រាងមាំនិយាយទាំងស៊ូកដៃទៅក្រសោបចង្កេះរបស់នាងជាប់ជាមួយនឹងស្នាមញញឹម។
«អ្នកណាប្រពន្ធ កាលណាអូនមិនទាន់មានចិញ្ចៀនលើដៃនាងគឺគ្មានប្តីទេ»
«មិនអីទេចាំបងទិញអោយក្រោយ»
«អ្នកនាងសុំអញ្ជើញ» អ្នកបើកឡានរបស់គេក៏បានចេញមកដោយបើកទ្វារឡានអោយគេ។
«ប្រពន្ធខ្ញុំស្អាតទេបង?» គេក៏សួរទៅកាន់អ្នកបើកឡានធ្វើអោយនាងអៀនគេមុខឡើងក្រហមតែម្តង។
«ស្អាតខ្លាំង នេះអ្នកនាងជេននីដែលចៅហ្វាយតែងតែនិយាយមែនទេ?»
«ចា៎»
«ស្អាតណាស់ ធ្លាប់តែលឺចៅហ្វាយសរសើរពេលបានជួបផ្ទាល់បែបនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់។
«នេះគាត់ស្គាល់អូនដែរ?»
«ស្គាល់ បុគ្គលិកនៅក្រុមហ៊ុនសុទ្ធតែស្គាល់អូនព្រោះបងតែងតែនិយាយពីអូនប្រាប់គាត់ជាពិសេសលោកស្មីតដែលជាចៅហ្វាយរបស់បង»
«នេះនិយាយដើមអូនផង»
«មិននិយាយដើមទេគ្រាន់តែប្រាប់ពួកគាត់ថាពួកយើងជាសង្សានឹងគ្នា ហើយអូនជាមនុស្សស្រីដែលឆ្លាតពូកែ....»
«បានហើយ....អូនថាឆាប់ទៅញ៉ាំអីវិញអូនឃ្លានហើយ» អ្នកទាំងពីរក៏បានចូលទៅក្នុងឡានដោយមានអ្នកបើកឡានបើកឡានជូនគេទៅដល់ហាងអាហារដ៏ល្បីមួយដោយមានការរៀបចំពួកគេជាស្រេចដោយលីសាជាអ្នកធ្វើការកក់ទុកជាមុន។
«អូនេះពិសេតែម្តងណ៎» រាងស្តើងនិយាយទាំងញញឹមហើយក៏បានដើរទៅអង្គុយដោយមានរាងមាំជាអ្នកទាញកៅអីចាំទទួលគេ។ អ្នកលេងតន្រ្តីក៏ចាប់ផ្តើមលេងតន្ត្រីយ៉ាងពិរោះបូករួមនឹងការញ៉ាំអាហារក្រោយមភ្លើងទានយ៉ាងរ៉ូមែនទិច ។ រាងស្តើងដែលកំពុងតែស្តាប់តន្រ្តីឡើងភ្លឹកស្រាប់តែគេបានមកឈរមុខនាងហើយក៏លាដៃដើម្បីចាប់ដៃរបស់នាង។
«លើរាំងជាមួយបងបានទេ?»
«អូខេ» រាងស្តើងក៏បានចាប់ដៃរបស់គេវិញហើយក៏ដើរទៅជាមួយគេព្រមទាំងរាំជាមួយគ្នាយ៉ាងផ្អែមល្ហែម ដោយរាងមាំបានក្រសោបចង្កេះនាងជាប់ចំណែកនាងក្រមុំក៏បានស្រាក់ករបស់គេជាប់។
«ពេលនេះស្នេហាពួកយើងគ្មានអ្វីជាឧបសគ្គទៀតទេ» រាងមាំនិយាយទាំងដាក់ច្រមុះទល់នឹងចុងច្រមុះរបស់គេ។
«អរគុណណាដែលលះបងដើម្បីអូន»
«បងប្រាប់ហើយថាបងនឹងធ្វើគ្រប់យ៉ាងដើម្បីអូន បងអាចលំបាកបានតែបងមិនចង់អោយអូនមកលំបាក»
«តែបងក៏គួរតែនិយាយគ្នាជាមួយអូនអោយដឹងមិនមែនមកស្ងាត់អីបែបនេះអូនស្ទើរតែរត់ចោលមែន»
«នេះធ្លាប់មានគំនិតរត់ចោលបងដែរ?»
«ហឹស...ហឹស...ម្តងម្កាល» លឺបែបនេះហើយរាងមាំក៏បានសម្លឹងមើលមុខនាងទាំងញញឹមហួសចិត្ត។
«អ៎...កុំប្រាប់ថាហួសលួងមានក្រាសនៅក្នុងចិត្តណា»
«អត់មានអ្នកណានៅក្នុងចិត្តទេ តែមកពីពេលដែលបងទៅបាត់មិនផ្តល់ដំណឹងអូនចាប់ផ្តើមច្របូកច្របល់មិនដឹងថាបងនៅស្រឡាញ់អូនឬក៏អត់? មិនដឹងថាបងនៅចាំអូនដូចដែរអូននៅចាំបងឬ? គឺវាវង្វេងអស់អារម្មណ៍ស្រឡាញ់ននៅមានតែវាបាត់បង់នូវនំនុកចិត្តនិងភាពជឿជាក់ព្រោះតែការស្ងាត់ដោយគ្មានដំណឹងបែបនេះ» លឺបែបនេះហើយគេក៏បានទាញនាងមកអោបទាំងក្តុក្តួល។
«បងមិនបន្ទោសអូនទេ បងក៏រួចណែកដែលធ្វើអោយអូនមានអារម្មណ៍បែបនេះពីពេលនេះទៅបងមិនធ្វើអោយអូនមានអារម្មណ៍បែបនេះទៀតឡើយ បងនឹងធ្វើអោយអូនមានជំនឿចិត្តលើបងដូចមុនហើយមិនទៅណាទៀតឡើយ» ពេលស្តាប់លឺការបកស្រាយរបស់គេហើយនាងក៏បានស្រក់ទឹកភ្នែកគេក៏បានជូតទឹកភ្នែកអោយនាងហើយក៏បានអោនចុះទៅថើបថ្ពាល់របស់នាង។
«ចា៎»
«សន្យាណាថាមិនទៅណាទៀតទេ?» រាងស្តើងនិយាយទាំងទឹកភ្នែកហើយក៏លើកដៃដើម្បីអោយគេថ្ពក់សន្យាជាមួយនឹងនាង។
«សន្យា!! បងនឹងនៅក្បែរអូនបែបនេះមិនទៅណាឡើយ...ជុប» គេក៏បានថើមថ្ងាស់នាងដើម្បីផ្តល់ភាពជឿជាក់អោយនាង។
«អ៊ុប» ហើយគេក៏បានបន្តបង្អូសបបូរមាត់មកដល់បបូរមាត់របស់នាងហើយក៏បានថើបបបូរមាត់នាងថ្នមៗនិងផ្អែមល្ហែមបំផុត។ អាហារពេលល្ងាចក៏ត្រូវបានបញ្ចប់ពួកគេទាំងពីរក៏បានធ្វើដំណើរត្រឡប់ទៅវិញ។
«អ្ហឹក....អូនចូលងូតទឹកសិនហើយ»
«អត់ទេណា....បងថាទៅងូតទឹកនៅខាងក្រៅជាមួយគ្នាវិញណា»
«ងូតទឹកអាងមែនទេ?»
«ហឹម» គេក៏បានងក់ក្បាលដោយនៅខាងក្រៅបន្ទប់របស់គេគឺមានអាងទឹកតូចសម្រាប់ងូតនៅខាងក្រៅមើលទេសភាពខាងក្រៅព្រោះថាភូមិគ្រឹះរបស់គេគឺស្ថិតនៅលើភ្នំហើយគេអាចមើលឃើញ។
«នេះមកមើលទេសភាពអីកណ្តាលយប់»
«គឺមើលផ្កាយ មើលព្រះចន្ទអូនឃើញទេយប់នេះគឺផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់»
«អ្ហឹក» មិនចាំយូរគេក៏បានលើកបីនាងក្រមុំទៅខាងក្រៅហើយក៏ចាប់ផ្តើមស្រាយខ្សែរ៉ូបរបស់នាង។ រាងកាយរបស់អ្នកទាំងពីរក៏កំពុងតែអង្គុយនៅក្នុងអាងទឹកដោយរាងស្តើងបានអង្គុយក្នុងអាងទឹកមុខគេហើយក៏ផ្អែកខ្លួនទៅលើគេដោយមានគេជាអ្នកអោបរាងកាយរបស់នាង។
«ត្រជាក់ទេ?»
«ត្រជាក់គួរសម» នាងក៏បានតបទៅគេទាំងលើកដៃក្បង់ទឹកមកស្រោចលើខ្លួនរបស់នាង ហើយក៏បានសម្លឹងមើលទៅហ្វូងផ្កាយនិងព្រះចន្ទ។
«ថ្ងៃស្អែកបងនាំអូនទៅដើរលេងប្រទេសមួយទៀត»
«ប្រទេសណា?»
«អូនសាកគិតមើល» រាងមាំក៏បានផ្តល់ជាយោលអោយនាងគិត
«ប្រទេស....»
«ប្រទេសដែលសម្បូរទៅដោយប្រាសាទបុរាណដែលមានអាយុកាលរាប់រយឆ្នាំណាស់មកហើយ»គេនិយាយទាំងដាក់ច្រមុះនៅនឹងកញ្ចឹងករបស់នាងនិងថើបស្រាលៗ។
«ប្រទេសកម្ពុជា»
«ចា៎»
«អូ...នេះអូនក៏ធ្លាប់បានអានសៀវភៅប្រវត្តសាស្រ្តប្រទេសនេះដែរគឺអស្ចារ្យណាស់ ទាំងម្ហូបក៏ឆ្ងាញ់ ប្រជាជនរួសរាយចេះជួយយកអាសារ»
«ចា៎»
«តែថាពេលនេះ...យើងឈប់និយាយរឿងនោះសិន យើងមកធ្វើការងារយើងវិញទៅ»
«រឿងអី?»
«គឺ...អ៊ុប» និយាយចប់គេក៏បានអោនចុះទៅទៅថើបកញ្ចឹងករបស់នាងដៃក៏បានផ្តើមក្រសោបដងខ្លួនរបស់នាងដែលកំពុងតែនៅក្នុងអាងទឹក។
«សឺត..ជុប» គេក៏បានថើបដេញលើស្មារបស់នាងពីមួយកន្លែងទៅមួយកន្លែងមើលទៅដូចជាជាប់ចិត្តជាមួយនឹងក្លិនរបស់នាងខ្លាំងណាស់។
YOU ARE READING
លក្ខខណ្ឌបេះដូង
Romanceផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។
