លក្ខខណ្ឌបេះដូង
ភាគទី៤៧
«ទៅអ៊ីតាលីទេ?» គេនិយាយទាំងអោបនាងក្រមុំជាប់ហើយហើយក៏អោនចុះទៅថើបថ្ពាល់របស់នាង។
«មិនដឹង» នាងក៏នៅតែធ្វើរឹកពារមិនខ្វល់ពីគេឡើយ
«ទៅ...អង់គ្លេស់ ថៃ កម្ពុជា វៀតណាម ឡាវ ញូសេឡែន អាល្លឺម៉ង អេស្ប៉ាញ បារាំង» រាងមាំនិយាយទាំងសម្លាក់ច្រមុះទៅលើកញ្ចឹងរបស់នាងស្រាលៗ។
«អ្ហឹក...នេះល្មមទៅផ្ទះបានហើយ»
«អាវ...នេះក៏ជាផ្ទះបងដែរ?»
«ផ្ទះលី? ត្រូវជាអ្វីនឹងគ្នា»
«អាវ៎...ក៏ជាប្តីរបស់អូននោះអី»
«អត់ទេ អូនមិនដែលមានប្តីទេព្រោះមិនទាន់មានចិញ្ចៀននៅលើដៃផង»
«អ៎...នេះក៏មានន័យថាចាំបងទិញចិញ្ចៀនមកសុំរៀបការមែនទេ?»
«អត់ទេ»
«ហឹស..អូខេអត់ក៏អត់» ពេលលឺបែបនេះនាងក៏បានបែរមកហើយក៏សម្លក់គេតែក៏ប្រញាប់សម្រួលទឹកមុខវិញភ្លាម។
«មោះ...»
«នែ!!មិនទៅផ្ទះខ្លួនឯងទេ?»
«បងប្រាប់ប៉ាហើយ ថាបងមកនេះគឺមកដើម្បីលួងប្រពន្ធ»
«សឺត» និយាយចប់គេក៏បានអោនចុះទៅថើបថ្ពាល់របស់នាងទៀតចំណែកនាងក៏ប្រញាប់រើសចេញពីដៃរបស់គេ។
«ប្រាប់ហើយថាអូនមិនទាន់ជាប្រពន្ធអ្នកណាទេ នៅក្រមុំចាស៎» លឺបែបនេះហើយក៏ធ្វើអោយគេញញឹមចេញហើយសម្លឹងមើលនាងដែលកំពុងតែដើរចេញ។ គេក៏ប្រញាប់ដើរទៅខាងក្រោយដើម្បីនិយាយជាមួយនឹងអាណាព្យាបាលរបស់នាង។ អាហារពេលល្ងាចបានមកដល់រាងស្តើងក៏បានចេញមកញ៉ាំអាហារពេលព្រឹកជាមួយនឹងគ្រួសារ ប៉ុន្តែពេលដែលនាងចេញមកស្រាប់តែឃើញវត្តមានរបស់លីសាកំពុងតែអង្គុយនិយាយជាមួយប៉ាម៉ាក់របស់ខ្លួននៅតុអាហារ។
«អាវ៎.....នេះថ្ងៃនេះប៉ាម៉ាក់មានភ្ញៀវ»
«ភ្ញៀវអី អនាគតរបស់អូននឹងហើយ» គេក៏បាននិយាយចេញមកនៅចំពោះមុខប៉ាម៉ាក់របស់នាង។
«មោះ....ឆាប់ញ៉ាំបាយទៅ» ជេនក៏ស្រាប់តែក្រឡែកមើលទៅកន្លែងអង្គុយស្រាប់តែឃើញថានៅសល់តែកៅអីមួយក្បែរលីសា»
«ឆាប់ឡើង ម្ហូបត្រជាក់អស់ហើយ» រាងមាំនិយាយទាំងញញឹមហើយក៏ក្រោកឡើងទៅនាំនាងក្រមុំមកអង្គុយចុះក្បែរគេដោយគេបានទាញកៅអីយកមកអោយនាងអង្គុយឃើញបែបនេះហើយប៉ាម៉ាក់របស់នាងក៏ញញឹមពេលឃើញកូនមានក្តីសុខបែបនេះ។ អ្នកទាំងបួនក៏បានញ៉ាំអាហារជាមួយគ្នាហើយក៏និយាយគ្នាមិនឈប់រហូតដល់ហើយ។
«នេះអត់ក៏មាន ខន់ដូរក៏មាន ផ្ទះនៅមាត់សមុទ្រក៏មានម៉េចមិនទៅគេង?» រាងស្តើងដែលចេញពីបន្ទប់ទឹកក៏សួររាងមាំដែលកំពុងតែអង្គុយនៅលើសាឡុងក្នុងបន្ទប់នាង។
«បេះដូងបញ្ជាអោយមកទីនេះ»
«សម្តីព្រាន»
«អា៎...ព្រានអីគឺបងនិយាយការពិតបើព្រាននោះបងមានស្រីមកតាមហើយ»
«មិនដឹងថាទៅនៅទីនោះលាក់មនុស្សស្រីប៉ុន្មាននាក់ក៏មិនដឹង»
«គ្មានសូម្បីតែមួយ»
«កោតប៉ាអោយបងមកគេងបន្ទប់ខ្ញុំកើត បន្ទប់ផ្សេងក៏មាន»
«ប៉ាមិនចង់រំខាន់អ្នកបម្រើអោយរៀបយប់ហើយ ចឹងមានតែបន្ទប់អូននឹងហើយទំនេរ»
«ទំនេរឯណា បន្ទប់អូនគឺអូនត្រូវគេង»
«អា៎...គ្រែធំគេងពីរនាក់ក៏បាន»
«ចង្អៀត»
«ចឹងចង់អោយបងទៅគេងជាមួយប៉ាម៉ាក់មែនទេ?»
«បានចឹងក៏ល្អ» គេក៏ក្រោកបំរុងនឹងដើរទៅហើយតែនាងប្រញាប់រត់ទៅឃាត់គេយ៉ាងលឿន។
«អឺ....មិនបាច់ទេអូនថាបងគេងនៅទីនេះក៏បាន» នាងដឹងថាបើគេទៅប៉ាម៉ាក់នាងនឹងមិនបានគេងមិនខាន។
«តែបងថាទៅគេងបន្ទប់ប៉ាម៉ាក់ក៏បាន កុំអោយថាអូនពិបាក»
«អឺ....គេងនៅទីនេះហើយ....នេះឆាប់ទៅ» រាងស្តើងក៏បានយកកន្សែងហុចអោយគេហើយក៏រុញគេអោយដើរទៅបន្ទប់ទឹក។
«ហឺយ...រឿងច្រើនណាស់»
«នេះតាមពិតចង់អោយបងច្រើនជាង»រាងមាំដែលនៅក្នុ្ងបនុ្ទប់ទឹកក៏បានឈរផ្អែកខ្នងនឹងជញ្ជាំងហើយក៏ញញឹម។ ក្រោយពីងូតទឹករួចរាល់ហើយគេក៏ចេញមកវិញដោយរុំត្រឹមកន្សែងធ្វើអោយនាងគេចមុខចេញយ៉ាងលឿន។
«នេះហេតុអ្វីក៏ចេញមកទាំងបែបនេះ ហេតុអ្វីមិនស្លៀកពាក់?»
«នេះធ្វើដូចមិនដែលឃើញ ក្រែងពីមុនខឃើញគ្មានសល់ទេអី»
«ពីមុនផ្សេង»
«ចឹងក៏ធ្វើអោយដូចពីមុនទៅ»
«នែ!!នៅត្រងនោះហើយអូនទៅយកសម្លៀកបំពាក់អោយ» នាងក្រមុំក៏បានដើរសំដៅទៅទូខោអាវដើម្បីយកសម្លៀកបំពាក់អោយនាង។
«អ្ហឹក»កំពុងតែរកសម្លៀកបំពាក់អោយគេសុខៗស្រាប់តែនាងត្រូវបានគេអោបជាប់ពីក្រោយហើយក៏បានអោនចុះទៅថើបកញ្ចឹងករបស់នាង។
«លី»
«ហឹម»
«លែង»
«នឹក» សម្តីតែមួយមាត់របស់គេគឺនឹកធ្វើអោយនាងនៅស្ងៀមមិនហ៊ានសូម្បីកម្រើក។
«អ្ហឹក» គេក៏បានបង្វែរនាងក្រមុំអោយបែរមកគេហើយក៏បានទម្លាក់បបូរមាត់ទៅរាក់ទាក់បបូរមាត់រាងស្តើងយ៉ាងទន់ភ្លន់ដោយក្តីនឹករលឹកបំផុត។ ចំណែកនាងក្រមុំក៏បានលើកដៃទៅក្រសោបចង្កេះរបស់គេជាប់ហើយតបស្នងទៅគេវិញ ។
«អឺ....នេះឆាប់ស្លៀកពាក់ទៅនឹងបានគេង» នាងក៏ប្រញាប់រុញគេចេញហើយក៏ដើរទៅអង្គុយនៅលើគ្រែទាំងអៀន ចំណែកគេវិញក៏ស្លៀកពាក់ហើយក៏ញញឹមមើលទៅនាងដែលកំពុងតែគេងបែរខ្នងដាក់នាង។
«....ខានអោបែបនេះយូរហើយ» គ្រាន់តែឡើងទៅដល់លើពូកភ្លាមគឺថាគេបានស៊ូកដៃអោបនាងក្រមុំជាប់ព្រមទាំងផ្អឹបមុខនឹងខ្នងរបស់នាងបន្លំថើបផងដែរ។
«អួយ...នេះគេងបែបនេះកើតដែរ ?»
«កើត..លើកមុនគេងបាន»
«ពីមុនផ្សេង»
«ក៏ដូចតែគ្នា..អ្ហឹកសុំអោបែបនេះហើយ» គេក៏មិនខ្វល់ឡើងគេបានអោបនាងជាប់ហើយក៏បិតភ្នែកសំងំគេងតែម្តងរហូតដល់នាងក៏ត្រូវគេងលក់ដូចគ្នា។
ពេលថ្ងៃបន្តិចជីស៊ូកំពុងតែអង្គុយធ្វើការនៅក្នុងអូហ្វីសរបស់គេបណ្តើរស្រាប់តែទូរស័ព្ទមានអ្នកខលមកគ្រាន់តែឃើញលេខភ្លាមគេក៏ញញឹមចេញមក។
«អាឡូ»
«បងធ្វើការហើយឬនៅ?»
«ចា៎....ហត់អត់?»
«អត់ហត់ទេ តែនឹកអូនច្រើនជាង»
«សម្តីផ្អែមណាស់ណ៎»
«ហើយ...ចូលចិត្តទេ?» ជីស៊ូក៏បានសួរទៅគេវិញ
«ល្ងាចទៅញ៉ាំបាយជាមួយគ្នានៅផ្ទះអូនណា»
«ចា៎» គេក៏បានតបនឹងនាងយ៉ាងពិរោះ
«អ៎..បងប្រុសអូនយ៉ាងម៉េចហើយធ្វើការជាមួយបង មានរករឿងបងទេ?»
«អត់ទេ ឥឡូវនេះគាត់យល់ដឹងច្រើនណាស់ប្រហែលជាចេះគិតហើយ»
«ល្អហើយ នេះក៏ដោយសារតែបងជួយអូនដូចគ្នា»
«អញ្ចឹងក៏ត្រូវមានរង្វាន់លើកទឹកចិត្តដូចគ្នា»
«អូនគ្មានរង្វាន់អោយទេ»
«បងនិយាយលេងទេល្ងាចជួបគ្នាណា»
«ចា៎....បងក៏ដូចគ្នាឆាប់ញ៉ាំអាហារពេលថ្ងៃដែលអូនបានរៀបចំអោយផង ហើយញ៉ាំទឹកអោយបានច្រើនណា»
«ចា៎»
«ស្រឡាញ់បង»
«ស្រឡាញ់អូនដូចគ្នា»ក្រោយពីនិយាយគ្នារួចរាល់ហើយអ្នកទាំងពីរក៏បានបិតទូរស័ព្ទរហូតដល់ល្ងាចបន្តិចរាងមាំក៏បានធ្វើដំណើរទៅដល់ផ្ទះនាងដើម្បីទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ ពេលទៅដល់ក៏ឃើញថានាងក្រមុំនិងម្តាយរបស់នាងក៏បានរៀបចំម្ហូបអាហារហើយស្រេច។
«អ៎...ក្មួយស៊ូមកហើយ»
«តោះ....បងអង្គុយចុះមកនឹងបានញ៉ាំបាយ»
«ចា៎» ជីស៊ូក៏បានអង្គុយចុះដោយមានបងប្រុសរបស់រ៉ូសបានមកចូលរួមញ៉ាំបាយផងដែរ តាំងពីចូលធ្វើការជាមួយនឹងជីស៊ូមកគឺគេកែប្រែច្រើនណាស់តែងតែនៅផ្ទះជួយការងារផ្ទះមើលថែម្តាយហើយក៏ការពារប្អូនស្រីដូចគ្នា។ អ្នកទាំងបួនក៏បានអង្គុយញ៉ាំបាយជុំគ្នាព្រមទាំងនិយាយគ្នាពីនេះពីនោះរហូតដល់ហើយ។ឆ្លៀតឱកាសដែលម្តាយរបស់រាងស្តើងនៅទីនោះដែលជីស៊ូបានចាប់ផ្តើមការសន្ទនាជាមួយនឹងគាត់។
«អឺ...អ្នកមីង»
«ចា៎..គឺខ្ញុំមានរឿងចង់សារភាព»
«រឿងអី?»
«គឺ.....» ពេលនោះរ៉ូសក៏បានក្រសោបដៃគេជាប់ខ្លាចថាគេនឹងនិយាយរឿងនោះ។
«គឺ...»
«រឿងក្មួយនិងកូនឆេមែនទេ?»
«នេះអ្នកមីងដឹង?»
«មីងដឹងអស់ហើយ ទោះពួកឯងមិនប្រាប់ក៏មីងមើលដឹងគ្រាន់តែមីងចង់ដឹងថាតើពួកឯងទាំងពីរនឹងហ៊ានប្រាប់មីងទេ»
«អ្នកមីងមិនហាម...»
«ក្តីស្រឡាញ់របស់កូនមីងមិនមែនជាអ្នកសម្រេចចិត្តទេ ព្រោះថាអនាគតត្រូវរស់នៅជាមួយគ្នា បើនៅជាមួយគ្នាហើយមានក្តីសុខមីងក៏មិនសប្បាយចិត្តហើយមីងមិនប្រកាន់រឿងភេទនោះទេ សម័យនេះហើយណាអោយតែរស់នៅជាមួយគ្នាចុះសម្រុងគ្នាផ្តល់ក្តីសុខអោយគ្នាគឺល្អបំផុតហើយ»
«នេះកូនស្មានតែម៉ាក់នឹងហាមហើយ»
«ហិស...ហិស....ម៉ាក់មិនថាអីទេអោយតែកូនមានក្តីសុខម៉ាក់ក៏សប្បាយចិត្ត» ពេលលឺម្តាយនិយាយបែបនេះហើយជីស៊ូក៏បានក្រសោបដៃនាងក្រមុំជាមួយនឹងស្នាមញញឹម។
«កុំបារម្ភ ពួកយើងនឹងកាន់ដៃគ្នាហើយមើលថែគ្នាទៅវិញទៅមក»
«គ្រាន់តែឃើញទង្វើររបស់ក្មួយមីងក៏ទុកចិត្តបានហើយថាក្មួយនឹងមើលថែឆេយ៉ុងបានល្អ» នេះវាក៏ជាឱកាសល្អសម្រាប់គេហើយពេលនេះគ្មានអ្វីដែលជាចំណែករារាំងពួកគេឡើយជីស៊ូក៏បានស៊ូដៃទៅក្រសោបចង្កេះនាងជាប់ចំណែកនាងវិញក៏ញញឹមដាក់គេហើយក៏បែរទៅញញឹមដាក់ម៉ាក់នាង ។
ប្រទេសអ៊ីតាលី
«នេះចង់នាំអូនមកដើរលេងឬមកធ្វើការ?» រាងស្តើងក៏សួរគេនៅពេលដែលគេបានឈាងចូលក្រុមហ៊ុន។
«ចា៎...គឺនាំអូនមកដើរលេងដើម្បីលួងប្រពន្ធនោះអី?»
«លួងបែបនេះ មកដល់ធ្វើការហើយក៏ទុកចោល» នាងក្រមុំនិយាយទាំងក្រព័ទ្ធដៃបែរខ្នងដាក់គេ។
«បងទៅមើលក្រុមហ៊ុនថ្មីតែបន្តិចទេណា ណាមួយបងក៏យកអូនទៅដូចគ្នាចេញពីក្រុមហ៊ុនពួកយើងក៏ទៅដើរលេងតែម្តង» គេបាននិយាយយ៉ាងផ្អែមល្ហែមដាក់នាងព្រមទាំងអោបលួងលោមនាងក្រមុំ។
«ច្បាស់ទេ?»
«ច្បាស់បងសន្យា»
«ជុប»គេក៏បានថើបសក់របស់នាងមួយខ្សឺត
«អ្នកណាទៅហ៊ានធ្វើអោយខឹងទៀតនោះ នេះលួងមិនទាន់បានជោគជ័យផង ចង់បានអីចង់ទៅកន្លែងណាក៏ប្រាប់មកណាបងតាមអូនទាំងអស់» ពេលលឺបែបនេះហើយនាងក្រមុំក៏បានត្រឹមលួចញញឹមមិនអោយគេដឹងឡើយ។
YOU ARE READING
លក្ខខណ្ឌបេះដូង
Romanceផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។
