បន្លាប់ពីរៀបចំរួចរាល់អស់ហើយ ម៉ែដោះក៏ប្រញាប់ប្រញាល់ យកអីវ៉ាន់ទាំងនោះ ចុះមកខាងក្រោមដោយមានលោកPittaya នៅចាំរួចជាស្រេច ក្នុងការធ្វើដំណើរ
.........
ចំណាយពេលស្ទើតែពេញមួយថ្ងៃសម្រាប់ការធ្វើដំណើរ ពេលនេះលោក Pittaya ក៏បានមកដល់ ប៉ុន្តែវាក៏ល្ងាចជ្រេលណាស់ទៅហើយ
#ប្រទសថៃ. ទីក្រុងបាំងកក
យន្តហោះបានឈប់ចតនៅទីឃ្លាដ៏ធំនៅក្នុងប្រលាន គាត់ក្រឡេកមើលទៅខាងក្រៅឃើញមានឡាន 4គ្រឿង ចតចាំទទួលនូវវត្តមានរបស់លោក
«លោកម្ចាស់ សូមអញ្ជើញទាន» ពេលឃើញលោកPittayaចុះពីយន្តហោះភ្លាម សុីង ប្រញាប់ចូលទៅអោនក្បាលគោរពគាត់ភ្លាមដោយបានអញ្ជើញគាត់ឲចូលទៅក្នុងឡានដែលបើកទ្វារួចជាស្រេចសម្រាប់គាត់
«ឯងនៅតែម៉ត់ចត់ » គាត់ញញឹមហើយទះស្មាសុីងតិចៗមុននឹងឈានជើងចូលទៅក្នុងឡាន
សុីងប្រញាប់បិទទ្វាឡានភ្លាម រួចចូលទៅកន្លែងបញ្ជាចង្កួត
ចំណែកឯម៉ែដោះក៏បាន ជិះឡានមួយផ្សេងទៀត បើកដោយអរក្សរបស់Daou រួចរាល់ស្រេចបាច់អស់ហើយ ឡានក៏ចាប់ផ្ដើមចេញដំណើរ ដោយឡានលោកPittaya នឹងឡានដែលដឹកម៉ែដោះនៅកណ្ដាល នឹងឡានមួយនៅខាងមុខនឹងខាងក្រោយ អមដំណើរការពារយ៉ាងម៉ត់ចត់បំផុត ព្រោះខ្លាចមានជនឆ្លៀតឪកាស ធ្វើបាបដូចDaou ម្ដងទៀត ។
ជាអ្នកជំនួញមានមុខមាត់ក្នុងសង្គម ប្រាកដណាស់ច្បាស់ជាមានមនុស្សដែលមកច្រណែនឈ្នានីស តាមកាប់សម្លាប់ ព្រោះគាត់ក៏ធ្លាប់ប្រឡូកក្នុងសង្គមងងឹត មិនចេះតិចដែរ ដូច្នេះវាប្រាកដជាមានសត្រូវនៅគ្រប់ទីកន្លែង មនុស្សខ្លះល្អពីមុខក៏មិនប្រាកដថាល្អនឹងយើងពិតប្រាកដដែរ គឺមិនអាចទុកចិត្តបានជាដាច់ខាត
«លោកម្ចាស់ ទៅភូមិគ្រឹះមុនឬកន្លែងអ្នកប្រុសទានម្ចាស់ » សុីងសួរដោយដៃនឹងភ្នែកនៅតែផ្ដោតនៅលើ ការបើកបរបស់ខ្លួនដដែល
«ទើបតែវះកាត់ បែបនេះទៅមន្ទីពេទ្យ ក៏គ្មានបានប្រយោជន៍អីដែរ មិនបានមើលគេដដែល » គាត់និយាយតែត្រឹមនេះ សុីងក៏យល់ភ្លាម
YOU ARE READING
កំណាន់ចិត្តម៉ាហ្វៀ🔞
Romance«យើងមិនខ្វល់ទេថាឯងជាអ្នកណា អស្ចារ្យកំរិតណា ឲតែឯងហ៊ានប៉ះមនុស្សពិសេសរបស់យើងប៉ុន ចុងសរសៃសក់ ទោះបីពុះមេឃជ្រែកដី ក៏ឯងគេចមិនផុតពីសេចក្ដីស្លាប់នៅក្រោមដៃរបស់យើងដែរ» Daou pittaya 🤴🏻 Off-road kantapon 🤵🏻 និពន្ធដោយ: admin jing 🦋🫶🏻
