បន្ទាប់ពីយំស្ដីបន្ទោសខ្លួនឯងអស់ពេលជាយូ offroadក៏នៅអង្គុយថ្មឹងមួយកន្លែងនៅលើកៅអីដោយមិននិយាយស្ដីអ្វីទាំងអស់ មុខរបស់គេប្រែជាស្លេក ស្នាមទឹកភ្នែកដែលដាមនៅលើថ្ពាល់ បបូរមាត់ខ្សោះគ្មានជាតិទឹក
«ណងតូ »សម្លេងស្រែកហៅរបស់អ្នកម្ខាងទៀត ធ្វើឲម្ចាស់ឈ្មោះ ងាកមុខទៅមើលម្ចាស់សម្លេងដោយទឹកភ្នែកនៅជោគថ្ពាល់ បបូរស្ដើងដែលខ្សោះជាតិទឹកក៏ហើបមាត់ហៅអ្នកម្ខាងទៀតដែលកំពុងសម្ដៅមករកខ្លួន
«បង នួន ហឹកៗ..»នួនដើរចូលមកអោបoffroad បំណងលួងលោមក្មេងដែលនៅក្នុងរវង់ដៃ ប៉ុន្តែគេបែជាយំខ្លាំងជាងមុនថ្វេរដង
«ឈប់យំទៅណា លោកប្រុសប្រាកដជាមិនអីនោះទេ» offroad ឮសម្ដីនួនហើយគេក៏ងើយមុខឡើងមើលមុខរបស់នួន រួចនិយាយ
«ប៉ុន្តេ..បងប្រុសត្រូវគេបាញ់ច្រើនគ្រាប់ណាស់ ខ្ញុំ..ខ្ញុំ..ខ្លាចថាគាត់នឹង..ហឹកៗ» និយាយដល់ត្រឹមនេះoffroad ក៏យំឡើងកាន់តែខ្លាំងគេខ្លាចថា Daou នឹងស្លាប់ព្រោះគ្រប់បាញ់ចំចំណុចសំខាន់ ទាំង2គ្រប់ ពិបាកណាស់ដែលមិនឲនាយគិតនឹងបារម្ភ
«ឯងដឹងទេ លោកប្រុសជួបរឿងបែបនេះច្រើនដងខ្លាំងណាស់ ជួនក៏មានធ្ងន់ ជួនក៏ស្រាល មានពេលមួយនោះ គាត់សន្លប់បាត់ឈឹងរយ:ពេលមួយខែ គ្មានអ្នកណាមានសង្ឃឹមថាគាត់អាចរស់នោះទេ លោកប៉ារបស់គាត់ ស្ទើតែវិកលចរឹត ព្រោះតែរឿងមួយនឹង ប៉ុន្តែគ្រប់យ៉ាងវានឹងប្រសើឡើង ជឿបងណា មនុស្សល្អដូចអ្នកប្រុស ប្រាកដជាមិនអីនោះទេ» នួនព្យាយាមនិយាយពន្យល់offroad កុំឲគេខ្វល់ចិត្តនឹងគិតច្រើន តែវាក៏បានផលពិតមែន offroad ក៏ចាប់ផ្ដើមឈប់យំ នួនលើកប្រអប់ដៃស្រឡូន ជួយជូនទឹកភ្នែកគេចេញ
«ចឹង ខ្ញុំសូមឲព្រះតាមថែរក្សារគាត់ សូមឲគាត់រួចផុតពីគ្រោះដ៏អាក្រក់មួយនេះផងចុះ» offroad មានតែការបន់ស្រន់ប៉ុណ្ណោះនៅពេលនេះ ព្រោះគេមិនអាចជួយអ្វីបានលើសពីនេះនោះទេ
«ក្បាលឯងក៏ត្រូវរបួសដែរ មោះបងនាំទៅជួបពេទ្យលាងរបួសចេញ» offroad មិនមាត់គ្រាន់តែងក់ក្បាលហើយដើរតាមពីក្រោយនួន
បន្ទប់លាងរបួស
មកដល់ភ្លាមលោកគ្រូពេទ្យ ក៏បានលាងរបួសឲoffroadបិទបង់យ៉ាងត្រឹមត្រូវ មុននឹងឲថ្នាំខ្លះដើម្បីលេប បំបាត់ការឈឺចាប់ នេះសំណាងហើយ គ្រាន់តែរបួសសើស្បែក វាមិនធ្ងន់ធ្ងរ
YOU ARE READING
កំណាន់ចិត្តម៉ាហ្វៀ🔞
Romance«យើងមិនខ្វល់ទេថាឯងជាអ្នកណា អស្ចារ្យកំរិតណា ឲតែឯងហ៊ានប៉ះមនុស្សពិសេសរបស់យើងប៉ុន ចុងសរសៃសក់ ទោះបីពុះមេឃជ្រែកដី ក៏ឯងគេចមិនផុតពីសេចក្ដីស្លាប់នៅក្រោមដៃរបស់យើងដែរ» Daou pittaya 🤴🏻 Off-road kantapon 🤵🏻 និពន្ធដោយ: admin jing 🦋🫶🏻
