កាត់មកក្នុង បន្ទីពេទ្យ ឯណេះវិញយើងឃើញថា off-road កំពុងគេងនៅលើគ្រែអ្នកជំម្ងឺ ដោយមានលោកគ្រូពេទ្យនៅពិនិត្យ
អាការៈឲផងដែរ
ចំណែកឯDaou វិញគេមិនបានធ្វើអ្វីនោះទេ ក្រៅពីអង្គុយស្ងៀមៗនៅលើសាឡុង រង់ចាំស្ដាប់លទ្ធផលពិនិត្យរបស់off-road
បន្ទាប់ពីមួយសន្ទុះឃើញ លោកគ្រូពេទ្យពិនិត្យរួចភ្លាម ជេក៍មិនចាំយូនោះទេ នាយចោទសួភ្លាមៗ
«យ៉ាងម៉េចដែ លោកគ្រូពេទ្យ ក្មេងនេះកើតអី?»
«គ្មានអ្វីនោះទេ គេគ្រាន់តែតក់ស្លុតក្នុងចិត្ត កើតជាអារម្មណ៍ភ័យខ្លាច ណាមួយសម្រាកមិនគ្រប់គ្រាន់ រាងកាយរបស់គេទន់ខ្សោយ ទើបបានជាសន្លប់បែបនេះ បើចឹងចាំពេទ្យឲថ្នាំយកទៅលេបខ្លះ សម្រាកនៅផ្ទះ2-3 ថ្ងៃក៏លែងអីហើយ» លោកគ្រូពេទ្យរៀបរាប់ យ៉ាងក្បោះក្បាយឲជេក៍ស្ដាប់គ្មានចម្លោះបន្តិចនោះទេ
«ចឹងលោកមកតាមខ្ញុំមក» បន្ទាប់ពីនិយាយចប់ លោកគ្រូពេទ្យក៏បានហៅជេក៍ឲទៅតាមគាត់ ជេក៍ ក៏បានសម្លឹងមើលទៅចៅហ្វាយខ្លួន ជំនួសឲការសួថាអញ្ញាតិឬក៏អត់ Daou ងក់ក្បាលតិចៗជាសញ្ញាគឺជេក៍អាចចេញទៅបាន
នៅក្នុងបន្ទប់អ្នកជំម្ងឺដែលមានត្រឹមតែមនុស្សពីនាក់ នៅជាមួយគ្នា ម្នាក់ជាម៉ាហ្វៀ ចំណែកឯម្នាក់ទៀត ត្រឹមតែជាក្មេងក្រៗម៉ារៀលៗធម្មតា គ្មានឋានៈគ្មានសិទ្ធអំណាចអ្វីទាំងអស់ មានត្រឹមតែជីវិតដែលលំបាកតោកយ៉ាក ដូចជាពេលនេះអញ្ជឹង
Daou អង្គុយសម្លឹងមើលទៅក្មេងដែលគេងស្ដូកស្ដឹងនៅលើគ្រែ ត្បិតថានាយជាម៉ាហ្វៀ កាប់សម្លាប់មិនញញើតដៃក៏ពិតមែន ប៉ុន្តែគេធ្វើចំពោះតែមនុស្សអាក្រក់នឹងជនដែលក្បត់នឹងនាយតែប៉ុណ្ណោះ អាចនិយាយបានថា រស់នៅក្នុងសង្គមអាក្រក់កំចាត់មនុស្សអាក្រក់
«ហុឹម...» ត្របកភ្នែក ក្រាស់សន្សឹមបើកតិចៗដើម្បីឲនឹងពន្លឺភ្លើងនៅលើពិដាន នាយតូចបើកភ្នែកព្រឹមៗ សម្លឹងមើលជុំវិញខ្លួនរបស់នាយ ស្រពិចស្រពិល ក្រឡេកទៅមួយជ្រុងទៀត ក៏ឃើញDaou ដែលអង្គុយនៅលើសាឡុង
YOU ARE READING
កំណាន់ចិត្តម៉ាហ្វៀ🔞
Romance«យើងមិនខ្វល់ទេថាឯងជាអ្នកណា អស្ចារ្យកំរិតណា ឲតែឯងហ៊ានប៉ះមនុស្សពិសេសរបស់យើងប៉ុន ចុងសរសៃសក់ ទោះបីពុះមេឃជ្រែកដី ក៏ឯងគេចមិនផុតពីសេចក្ដីស្លាប់នៅក្រោមដៃរបស់យើងដែរ» Daou pittaya 🤴🏻 Off-road kantapon 🤵🏻 និពន្ធដោយ: admin jing 🦋🫶🏻
