ថ្ងៃថ្មីបានមកដល់បន្ទាប់ពីព្យុះភ្លៀងបានរសាត់បាត់ទៅ ដូចដែលគេនិយាយថា « ក្រោយភ្លៀងមេឃនឹងស្រឡះ » ។ ថ្ងៃនេះជាថ្ងៃចាប់ផ្ដើមថ្មីរបស់ម៉ាលី ក្នុងការបំពេញការងារបានពេញលេញវិញដោយមិនបាច់បារម្ភពីរឿងអាស្រូវខាងក្រៅ ។ គ្រប់គ្នាចាប់ផ្ដើមមានអារម្មណ៍ដឹងខុសទៅលើម៉ាលី ព្រោះការយល់ច្រឡំហើយការស្អប់ខ្ពើមទាំងប៉ុន្មានក៏បានធ្លាក់ទៅលើមីរ៉េដែរជាអ្នកសាងខ្លួនឯងនេះឯង ។ បើនិយាយពីប៊ុមស៊ុកវិញគឺគេត្រូវបង់ប្រាក់ផាកពិន័យ និងដាក់ទោសតាមពេលកំណត់របស់ច្បាប់ ។
អតិថិជនដែលរំសាយកិច្ចសន្យាបានបកត្រឡប់មកចុះវិញ ។ ឯម្ចាស់ភាគហ៊ុនដែរនៅខាងប៊ុមស៊ុកហើយបានលក់ភាគហ៊ុនខ្លួនយ៉ាងរហ័សទាំងប៉ុន្មានក៏ត្រឡប់ចង់ទិញភាគហ៊ុនខ្លួនត្រឡប់មកវិញដែរ តែមើលទៅហួសពេលបាត់ទៅហើយ ព្រោះភាគហ៊ុនទាំងនោះត្រូវបានគេទិញយកភ្លាមតាំងពីពេលដាក់លក់ដំបូងមកម្ល៉េះ។ ការណាត់ជួបគ្នានឹងម្ចាស់ភាគហ៊ុនថ្មីរបស់ក្រុមហ៊ុនម៉ាលី នឹងធ្វើឡើងនៅថ្ងៃស្អែកនេះព្រោះ អ្នកដែលបានទិញយកភាគហ៊ុនមិនមែនត្រឹមតែទិញពីម្នាក់ឡើយ គឺប្រម៉ូលទិញទាំងអស់ដល់ថ្នាក់គេមានភាគហ៊ុនរហូតដល់ទៅ15%នៅក្នុងដៃឯណោះពេលនេះ ។
[ office របស់ម៉ាលី]
ថ្ងៃនេះរាងស្ដើងរវល់ណាស់ ការងារច្រើនសន្ធឹកបុកមកកកកុញគ្នា ដូចជាទឹកបាក់ទំនប់ ។ តែអង្គុយរវល់នឹងការងារសុខៗលេខារបស់នាងស្រាប់តែគោះទ្វារហើយដើរចូលមកពេលទទួលការអនុញ្ញាតហើយ។
« អគ្គនាយក នេះជាបាច់ផ្កាដែលមានគេផ្ញើរមក»
ឮដូច្នោះភ្លាម ម៉ាលីក៏ងើបមុខមើលយ៉ាងរហ័ស ហើយមិនបាច់ប្រាប់ថាជានរណា៎ក៏នាងដឹងរួចស្រេចទៅហើយ។ ព្រោះបាច់ផ្កានៅក្នុងដៃលេខារបស់នាងមានពណ៌ក្រហមឆ្អិនឆ្អៅ ដែលជាបាច់ផ្កាធូលីប គ្មាននរណា៎អោយផ្កាមួយនេះមកនាងជាពណ៌នេះទេ ។
«អរគុណ ទៅធ្វើការរបស់ឯងវិញចុះ» ម៉ាលី ទទួលផ្កាយកមកមើលទោះការងាររវល់ក៏ទុកមួយឡែកសិនដែរ ចំណែកឯលេខានាងក៏ចេញទៅវិញបាត់ដោយការសង្ស័យព្រោះបើតាមនាងចាំបាននេះជាបាច់ផ្កាទីពីរហើយ ដែរមានអ្នកផ្ញើរមកអោយចាហ្វាយខ្លួនដល់អូហ្វីសទាំងព្រឹកបែបនេះ។
YOU ARE READING
🌟ម្ចាស់បាច់ផ្កាស្នេហ៍🌷រដូវកាលទី7 .
Fanfictionស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯងសារជាថ្មី បំភ្លេចអតីតសង្សារ ហើយស្វែងរកធ្វើអ្វីដែរខ្លួនឯងមិនធ្លាប់បានធ្វើពីមុនមក ដោយមានកម្លោះសង្ហារជោគជ័យម្នាក់នៅជួយជ្រុំជ្រែងនាងពីក្រោយរហូត...
