EP 17 : សមាជិកថ្មី

1.1K 100 0
                                        

+ 1ខែកន្លងផុតទៅ

ព្រឹកនេះ កៅទូ ងើបមកជាមួយអារម្មណ៍យ៉ាងស្រស់
ស្រាយ ងើបទៅបើកបង្អួចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ហើយក៏រៀបចំខ្លួនចូលងូតទឹក។ ពែលដែលរៀបចំខ្លួនរួចរាល់អស់ក៏ចុះទៅក្រោម

កៅទូ « មីង ព្រឹកនេះបានម្ហូបអី »

« ម្ហូបដែលអ្នកប្រុសចូលចិត្តនោះអី »

កៅទូ « ខ្ញុំសុំមើលបន្តិចណា » គ្រាន់តែ កៅទូ ស្រង់ក្លិនបានបន្តិច ក៏ចង្អោររកក្អួត

កៅទូ « មីង ដាក់គ្រឿងអីច្រលំមែនទេ បានមានក្លិនអាក្រក់យ៉ាងនេះ »

« អត់ទេអ្នកប្រុស មកពីអ្នកប្រុសមិនស្រួលខ្លួនទេដឹង »

កៅទូ « ប្រហែលហើយ ចឹងមីងជួយធ្វើ salad ឱ្យខ្ញុំមួយចានមក មើលទៅខ្ញុំញ៉ាំម្ហូបនឹងមិនបានទេ»

« ចាស »

កៅទូ បានទៅអង្គុយចាំនៅតុបាយ មួយសន្ទុះក្រោយមកgem ក៏បានចុះដូចគ្នា

វិនឡាង « good morning អូនសម្លាញ់ » វិនឡាង ដើរមកឱបថើបកៅទូ

កៅទូ « ក្លិនស្អីនឹង មិចក៏ស្អុយម្ល៉េះ បងបាញ់ទឹកអប់ម៉ាកអី » កៅទូ យកដៃបិទច្រមុះយ៉ាងលឿន បើនៅបន្តិចទៀតក្អួតមិនខាន

វិនឡាង « មានឯណា អូនឈឺទេដឹង »

កៅទូ « ប្រហែលហើយមើលទៅ មុននេះធុំក្លិនអាហារក៏ចង់ក្អួតដែរ ប្រហែលជារោគក្រពះហើយមើលទៅ »

វិនឡាង « នេះក៏ប្រហែលមកពីអូនញ៉ាំបាយមិនទៀងទាត់ »

កៅទូ « យាយចឹងបងទៅធ្វើការមែនទេ »

វិនឡាង « មែនហើយ ការងារច្រើនណាស់ប្រហែលត្រូវរវល់ខ្លាំងហើយ »

កៅទូ « មិនអីទេណាប្តីអូនពូកែណាស់ » កៅទូ យកដៃទៅអង្អែលក្បាល វិនឡាង តិចៗ

« ម្ហូបមកដល់ហើយចា នេះ salad របស់អ្នកប្រុស»

កៅទូ « មីងទៅហៅ លីងអាន បន្តិចផង ថ្ងៃនេះនាងត្រូវទៅសាលាផង ឱ្យនាងមកញ៉ាំអីឱ្យហើយមក»

« ចាស »

កៅទូ « 🤢🤢 » កៅទូ បម្រុងនឹងដាក់ salad ចូលមាត់ទៅហើយ ក៏យកដៃខ្ទប់មាត់រត់ចេញទៅបន្ទប់ទឹកបាត់

អាពាហ៍ពិពាហ៍ចៃដន្យWhere stories live. Discover now