EP 4 : យល់ព្រម

1.1K 86 0
                                        

+ New Day

ព្រឹកថ្ងៃថ្មីមនុស្សគ្រប់រូបក្រោកពីគេងដោយស្រស់ថ្លា ខុសអីតែ កៅទូ បើកភ្នែកភ្លាមរឿងគ្រប់យ៉ាងដែលកើតឡើងកាលពីយប់មិញមានពេញខួរក្បាលតែម្តង។ កៅទូ ក្រោកអង្គុយគិតតែម្នាក់ឯង គិតចុះគិតឡើងក៏នឹកដល់ពួកម៉ាក ក៏បានដកទូរស័ព្ទ call ទៅ

កៅទូ « ហេឡូអាយូ ឯងទំនេរអត់ »

សៅយូ « អឹម មានការអី »

កៅទូ « មកផ្ទះយើងបន្តិចបានទេ »

សៅយូ « មានរឿងអីមែនទេ »

កៅទូ « មាន រឿងធំទៀតផង ធំខ្លាំងណាស់ »

សៅយូ « អើ បន្តិចទៀតយើងទៅដល់ហើយ តែថាហៅពីរនាក់នោះទៅឬអត់ »

កៅទូ « ឯងចង់ហៅក៏ហៅមក បានហើយ » និយាយចប់កៅទូបានបិទទូរស័ព្ទប្រញាប់ទៅរៀបចំខ្លួន

បន្ទាប់ពីរៀបចំខ្លួនរួចរាល់អស់កៅទូក៏បានចុះទៅក្រោម ពេលដែលចុះទៅដល់ឃើញបងប្រុសជាទីស្រឡាញ់កំពុងតែរៀបចំម្ហូបដាក់នៅលើតុ

ហ័រយ៉ុង « ចុះមកល្មម មកញ៉ាំបាយសិនមក » កៅទូក៏បានចូលទៅអង្គុយតុ

ហ័រយ៉ុង « ញ៉ាំឱ្យច្រើនៗទៅណា » ហ័រយ៉ុងបានចាប់ម្ហូបដាក់ចាន កៅទូសឹងតែគ្រប់មុខ

កៅទូ « បងយ៉ុង~ »

ហ័រយ៉ុង « បាទ មានអីមែនទេ »

កៅទូ « ប្រសិនបើពេលដែលខ្ញុំរៀបការរួច បងឡាង គាត់នៅតែមិនស្រឡាញ់ខ្ញុំ គាត់ធ្វើបាបខ្ញុំ គាត់ធ្វើឱ្យខ្ញុំឈឺចាប់ បងគិតយ៉ាងមិច » កៅទូនិយាយតិចៗ យកស្លាបព្រាជ្រំបាយ ទឹកភ្នែកក៏រកស្រក់ចុះមក

ហ័រយ៉ុង « ទូ~ស្ដាប់បងណា បើសិនជាវាធ្វើបាបប្អូនបង មកប្រាប់បងមក ហើយមួយទៀតពេលដែល ទូឆ្អែតចិត្ត ឆ្អែតគ្រប់យ៉ាង ទូអាចលែងលះបាន បងមិនដឹងថាទូ ស្រឡាញ់គេខ្លាំងប៉ុណ្ណាទេ តែពេលដែល ទូអស់ចិត្តស្រឡាញ់គេហើយ ក៏មកនៅជាមួយបងវិញមក បងចាំទទួលជានិច្ច » ហ័រយ៉ុង និយាយលួង
លោមកៅទូ ដោយមិនចង់ឃើញប្អូនគិតច្រើន

កៅទូ « អរគុណបងច្រើនណាស់ »

ហ័រយ៉ុង « មិនអីទេ ឆាប់ញ៉ាំបាយទៅត្រជាក់អស់ឥឡូវហើយ ពេលញ៉ាំហើយបង នឹងទៅនិយាយជាមួយអាឡាង ទូចង់ទៅដែរទេ »

អាពាហ៍ពិពាហ៍ចៃដន្យWhere stories live. Discover now