+ New Day
កៅទូថ្ងៃនេះមិនបានរៀបចំខ្លួនស្អាតបាតអីទេ ព្រោះថ្ងៃនេះគេចង់នៅផ្ទះ ។ កៅទូចុះមកក្រោមដើម្បីញ៉ាំអាហារពេលព្រឹកក៏ប្រទះឃើញរឿងចម្លែក
កៅទូ « បងយូ! មកធ្វើអី » ចុះមកដល់ក៏ភ្ញាក់ផ្អើលព្រោះឃើញសៅយូកំពុងជួយហ័រយ៉ុងធ្វើម្ហូប
សៅយូ « មកលេងឯងនឹងហាស »
កៅទូ « បងលេងខ្ញុំ ក៏បងខ្ញុំ »
ហ័រយ៉ុង « អេ ឈប់សិនពីរនាក់អីនិយាយគ្នាពីអីបងស្ដាប់មិនយល់ទេ ហើយទូមិចក៏ហៅមិត្តថាបងចឹង»
កៅទូ « ក្រែងបងស្រឡាញ់ អាយូមិនចឹង ចឹងហើយខ្ញុំហៅថាបងឱ្យហើយទៅ មុនក្រោយហៅដដែលសោះ »
ហ័រយ៉ុង « អាទូ មិចក៏និយាយបែបនឹង មិនចេះខ្មាស អាយូ ទេអី »
កៅទូ « ខ្មាសអីទៅ បងយូ ដឹងរួចហើយ »
ហ័រយ៉ុង « ពិតមែនហ៎ » ហ័រយ៉ុង ក៏ងាកទៅសួរសៅយូ ទាំងភ្ញាក់ផ្អើល
សៅយូ « បាទ អាទូ ប្រាប់ខ្ញុំអស់ហើយថាបងចាប់
អារម្មណ៍ខ្ញុំ » ហ័រយ៉ុងមុខក៏ចាប់ផ្តើមឡើងក្រហម
ហ័រយ៉ុង បានងាកមុខចេញ
កៅទូ « លើកទីមួយហើយដែលឃើញបងប្រុសខ្ញុំអៀនបែបនេះ មើលទៅគួរឱ្យស្រឡាញ់ណាស់ »
សៅយូ « បានហើយ អាទូ ឈប់ញ៉ោះបងឯងទៅមកជួយធ្វើម្ហូបគ្នាមកឆាប់បានញ៉ាំ »
កៅទូ « បាទបងថ្លៃ » កៅទួ ក៏បានចូលទៅជួយធ្វើ
ម្ហូប ។ ពេលដែលរៀបចំរួចរាល់ហើយអស់ពួកគេក៏បានញ៉ាំបាយជុំគ្នានិយាយពីនេះពីនោះ ជាពិសេសបង្អាប់ ហ័រយ៉ុងពេលញ៉ាំរួចរាល់អស់ក៏បានរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ
ហ័រយ៉ុង « អាទូទៅក្រៅជាមួយគ្នាទេ »
កៅទូ « មិនទៅទេ ខ្ជិលរំខានអ្នកទាំងពីរ »
ហ័រយ៉ុង « អត់ក៏អត់ទៅ តែបើទៅក្រៅចាក់សោរផ្ទះឱ្យស្រួលផង តោះយើង » និយាយចប់ក៏បានដើរចេញទៅបាត់
កៅទូអង្គុយមើលទូរទស្សន៍តែម្នាក់ឯង អង្គុយមើលសុខៗក៏មាន អារម្មណ៍ថាធុញទ្រាន់មើលនេះក៏មិនល្អមើលមើលរឿងនោះក៏មិនល្អមើល ចុងក្រោយក៏សម្រេចចិត្តចេញទៅក្រៅដដែល
YOU ARE READING
អាពាហ៍ពិពាហ៍ចៃដន្យ
Romanceរឿងគ្រប់យ៉ាងគ្រាន់តែជារឿងចៃដន្យរវាងយើងទាំងពីរ តែបេះដូងខ្ញុំប្រគល់ឱ្យគេអស់ហើយ
