EP 6 : ស្អប់/ខ្ពើម/ឆ្អើម

Beginne am Anfang
                                        

វិនឡាង « មិនអីទេមែនទេ » វិនឡាង បានជួយលើក កៅទូ និងសួរនាំយ៉ាងស្រួល តែពេលដែលដឹងថាជា កៅទូ អ្វីៗក៏ប្រែប្រួល

វិនឡាង « អាទូ! » វិនឡាងបានប្រលែងកៅទូចេញពីដៃមួយទំហឹងស្ទើរតែដួលម្តងទៀតទៅហើយ តែកៅទូ ទប់លំនឹងជាប់

កៅទូ « អរគុណហើយដែលបានជួយខ្ញុំ »

វិនឡាង « បើយើងដឹងថាជាឯង យើងមិនជួយទេទុកឱ្យពួកវាចាប់ឯងបាត់ហើយ »

កៅទូ « ស្អប់ខ្ញុំដល់ថ្នាក់នឹងផងមែនទេ » កៅទូនិយាយទាំងទឹកភ្នែករលីងរលោង

វិនឡាង « មិនត្រឹមតែស្អប់ទេ ខ្ពើម ឆ្អើមឯងខ្លាំងជាទីបំផុត »

កៅទូ « ខ្ញុំធ្វើអីខុសមែនទេ បានជាបងស្អប់ខ្ញុំដល់ថ្នាក់នេះ »

វិនឡាង « នៅមិនដឹងខ្លួនទៀតមែនទេ បើមិនមានឯងពេលនេះប្រហែលជីវិតយើងប្រហែលជារស់សប្បាយជាមួយសង្សារយើងបាត់ទៅហើយ តែត្រូវចាំណាទោះបីជាឯងរៀការជាមួយយើង នៅផ្ទះជាមួយយើង ក៏ឯងគ្មានថ្ងៃទទួលបានក្តីស្រឡាញ់ពីយើងទេ ត្រូវចាំក្នុងខួរក្បាលរបស់ឯងផង » មួយម៉ាត់ចុងក្រោយ វិនឡាងបានយកចង្អុរដៃទៅរុញក្បាល កៅទូមួយទំហឹង ហើយក៏បានដើរចេញទៅបាត់

កៅទូ « ហ៊ឹក... បងស្អប់ខ្ញុំ តែហេតុអីក៏ខ្ញុំមិនអាចស្អប់បងដូចដែលបងស្អប់ខ្ញុំ » ទឹកភ្នែកក៏បានស្រកចុះមកបន្ទាប់ពី វិនឡាងចេញទៅបាត់ ព្រោះគេមិនចង់ឱ្យវិនឡាង ឃើញទឹកភ្នែករបស់គេឡើយ

កៅទូ « ប្រហែលជាជាតិមុនខ្ញុំធ្វើមិនគប្បីចំពោះបងហើយមើលទៅ បានជាជាតិនេះខ្ញុំត្រូវសងបងគ្រប់យ៉ាង » កៅទូនិយាយចប់ក៏ជូតទឹកភ្នែកចេញ ហើយក៏ដើរទៅផ្លូវធំដើម្បីហៅ Taxi ជិះទៅផ្ទះវិញ

នៅពេលដែលដល់ផ្ទះ កៅទូដើរប៉ាក់ពើកចូលទៅក្នុងផ្ទះដោយមានឈាមហូរចេញពីក្បាលជង្គង់មកយ៉ាងច្រើន។ ពេលចូលទៅដល់ឃើញបងរបស់ខ្លួនកំពុងតែអង្គុយមើលរឿងលើសាឡុងយ៉ាង sweet

សៅយូ « កៅទូ កើតអីនឹង » សៅយូក្រឡេកភ្នែកទៅឃើញ កៅទូថែមទាំងមាតឈាមទៀត ក៏ប្រញាប់ស្ទុះទៅគ្រា កៅទូឱ្យមកអង្គុយ

សៅយូ « បងយ៉ុង ទៅយកប្រអប់ពេទ្យមក » ហ័រ
យ៉ុងក៏ប្រញាប់ទៅយកយ៉ាងលឿន ។ នៅពេលប្រអប់ពេទ្យបានមកដល់ សៅយូក៏បានរៀបចំលាងសម្អាតតបួសឱ្យកៅទូ

ហ័រយ៉ុង « មានរឿងអីកើតឡើងមែនទេ អាទូ »

កៅទូ « គឺនៅតាមផ្លូវមានគេចង់ចាប់ខ្ញុំ ខ្ញុំក៏រត់គេច រត់លឿនពេកក៏ភ្លាត់ជើងដួល »

ហ័រយ៉ុង « ឃើញទេពេលបងបបួលទៅដើរលេងមិនចង់ទៅទេ តែបែរជាទៅដើរលេងម្នាក់ឯង »

សៅយូ « មិចមិនហៅ អាធាន អាលី ឱ្យទៅជាមួយបើអផ្សុក ហៅពួកគេមកលេងទីនេះក៏បាន »

កៅទូ « មិនចង់រំខានពួកគេ ណាមួយចង់ទៅដើរលេងតែម្នាក់ឯង »

ហ័រយ៉ុង « ឥឡូវឃើញទេ ឈឺជើងបែបនឹងស្រួលខ្លួនអត់ លើកក្រោយហាមដើរលេងតែម្នាក់ឯងទៀតណា»

កៅទូ « ឈឺជើងមិនស្មើឈឺចិត្តទេ » កៅទូ និយាយទាំងមុខស្អុយ

ហ័រយ៉ុង « ឈឺចិត្តអីគេ មានរឿងអីលើសពីនឹងទៀតមែនទេ »

កៅទូ « មិនមានទេៗ ខ្ញុំសុំទៅសម្រាកសិនហើយ » កៅទូបានងើបចេញពីសាឡុងដើរឡើងទៅលើផ្ទះប៉ាក់ពើកៗ ហ័រយ៉ុងនិងសៅយូ មើលមុខគ្នាទាំងឆ្ងល់

______________________________________

ជួយ vote ឱ្យម្នាក់មួយផងណា 💕

Thanks for your support 😚 💕

អាពាហ៍ពិពាហ៍ចៃដន្យWo Geschichten leben. Entdecke jetzt