EP 6 : ស្អប់/ខ្ពើម/ឆ្អើម

Start from the beginning
                                        

កៅទូដើរលេងខាងក្រៅតែម្នាក់ឯង នៅតាមផ្លូវស្ងាត់ណាស់ កៅទូមានអារម្មណ៍ថាដូចជាមានអ្នកដើរតាមពីក្រោយ ខ្ជិលចាំយូរ កៅទូក៏បានរត់យ៉ាងលឿន

កៅទូ « សំណាងហើយដែលយើងរត់លឿន កុំអីមិនដឹងទៅជាយ៉ាងណាទេ » កៅទូចូលឈប់ពួនមួយកន្លែងឱ្យបាត់ហត់

« ប្រុសស្អាតមកធ្វើអីនៅទីនេះម្នាក់ឯងនឹង » កៅទូឮហើយក៏ងាកទៅមើល ឃើញបុរសពីរនាក់ដើរសំដៅមករកខ្លួន

កៅទូ « កុំចូលមកណា បើហ៊ានតែចូលមកយើងស្រែកហើយ » កៅទូនិយាយឡើងទាំងភ័យ ឈានជើងដើរថយក្រោយបន្តិចម្តងៗ ហើយក៏បានរត់យ៉ាងលឿន រត់បានមួយសន្ទុះ កៅទូ ក៏ភ្លាត់ជើងដួលមួយទំហឹង ដោយស្លៀកខោខ្លីទើបធ្វើឱ្យជង្គង់រលាត់ស្បែកចេញឈាម

« បងថាហើយ កុំខំរត់អីមកសប្បាយជាមួយគ្នាទៅ »

កៅទូ « កុំណាយើងសូមអង្វរ ឯងចង់បានលុយប៉ុន្មានក៏យើងឱ្យដែរ សូមកុំធ្វើបាបយើងអី » ពួកគេមិនស្ដាប់ទេក៏បានដើរចូលបន្តិចម្តង

កៅទូ « ជួយផង ជួយផង » កៅទូធ្វើអីលែងកើតហើយមានតែស្រែកឱ្យគេជួយ ព្រោះដួលមុននេះធ្វើឱ្យកៅទូឈឺជើងងើបមិនរួចឡើយ

« មិនបាច់ខំប្រឹងស្រែកទេ ទុកកម្លាំងស្រែកក្រោមទ្រូងបងទៅ »

វិនឡាង « ពួកឯងធ្វើអីនឹង » វិនឡាងមិនដឹងចេញមកពីណាទេ ក៏បានស្រែកយ៉ាងខ្លាំង

« ឯងកុំមកចេះដឹងរឿងយើងបើចង់សុខចេញទៅ »

វិនឡាង « មិនឱ្យចេះដឹងយ៉ាងមិចឯងកំពុងតែធ្វើបាបមនុស្សទន់ខ្សោយ »

« មិនបាច់និយាយច្រើនទេ បើខ្លាំងណាស់ចូលមក » ពួកគេក៏បាននាំគ្នាចូលទៅវាយ វិនឡាងម្តងទងពីរ តែធ្វើអី វិនឡាងមិនកើតទេ។

ចំណែកឯ កៅទូវិញខំប្រឹងងើបដើម្បីរត់គេចពីវិនឡាង គេមិនចង់ជួបទេ តែខំយ៉ាងណាក៏ងើបមិនរួច ក៏បានវាតិចៗទៅរកកន្លែងតោងដើម្បីអាចឈររួច

វិនឡាងបន្ទាប់ពីចាត់ការពួកអស់នោះរត់ចែកជើងគ្នាអស់ ក៏បានឃើញ កៅទូវាតិចៗទៅរកដើមឈើ ដោយមិនចាំយូរ វិនឡាងក៏រត់ទៅជួយលើកពីក្រោយដោយមិនដឹងថាជា កៅទូឡើយ

អាពាហ៍ពិពាហ៍ចៃដន្យWhere stories live. Discover now