🕊️វិបដិសារីស្នេហ៍🖤

110 3 3
                                        

រឿងខ្លី🌙🍀

ជីមីននឹងជុងគេគឺជាគូស្នេហ៍ដ៏ស្មោះត្រង់មួយពួកគេ ស្រឡាញ់គ្នាអស់រយៈពេលប្រាំពីរឆ្នាំមកហើយមិនដែល ឈ្លោះគ្នាឬនិយាយពាក្យបែកដាក់គ្នាទេតែថ្ងៃនេះជុងគុកបាន ហៅគេមកជួបទាំងប្រញ៉ាប់ប្រញ៉ាល

ជុងគុក : ជីមីនមកហើយហើ

ជីមីន : បាទ បងហៅអូនមកមានការអីមែនទេជុងគុដូចជា ប្រញ៉ាប់ម៉្លេះ

ជុងគុក : បងមានរឿងចង់ប្រាប់អូន តែអូនហៅអីមកញ៉ាំ សិនទៅ

ជីមីន : បងនិយាយមកអូនមិនញ៉ាំទេអូនចង់ដឹង

ជុងគុក : សន្យានឹងបងបើបងប្រាប់ហើយអូនកុំយំហើយត្រូវ រស់នៅឲ្យបានល្អដឹងទេ

ជីមីន : បងមានអីឆាប់និយាយភ្លាមមក

ជុងគុក : យើងបែកគ្នាទៅ

ជីមីន : ហឺសបងនិយាយលេងមែនទេបងមិនដែលនិយាយចឹងទេប្រហែលលេងសើចជាមួយអូនហើយ

ជុងគុក : បងនិយាយមែនបែកគ្នាទៅ បងត្រូវរៀបការអាទិត្យ ក្រោយនេះហើយជាមួយកូនស្រីមិត្តភក្តិរបស់ម៉ាក់បង

ជីមីន : ហេតុអីមកពីគេជាមនុស្សស្រីមែនទេតែអូនអាចកែ ភេទបានតើ

ជុងគុក : មិនមែនទេបងត្រូវការរកអនាគតឲ្យខ្លួនឯងបង សុំទោស

ជុងគុកថាហើយក៏ងើបដើរចេញទៅតែជីមីនបានអោបគេពីក្រោយហើយលុតជង្គងអង្វរគេ

ជីមីន : សូមអង្វរបងកុំចាកចេញអីបានទេ

ជុងគុក : បំភ្លេចបងចុះហើយរកអ្នកផ្សេងដែលល្អជាបងទៅ ត្រូវរស់នៅឲ្យបានល្អហើយមើលថែខ្លួនផង

ជីមីន : បងពិតជាទៅមែនទេ កុំអីអាណិតអូនផងកុំចាកចេញអីអូនរស់គ្មានបងអូនសុខចិត្តស្លាប់ប្រសើរជាងកុំអីអូនអង្ឃរបងនៅជាមួយអូនទៅជុងគុក

ជុងគុក : លាហើយ ផាក ជីមីន

ជុងគុកមិនបានស្តាប់ការអង្វររបស់ជីមីនទេគេបាន

ដើរចេញពីក្នុងហាងហើយឆ្លងថ្នលទៅម្ខាងទៀតជីមីនក៏រត់ ឆ្លងថ្នល់តាមគេមិនប្រយ័ត្នក៏មានឡានមួយជិះយ៉ាងលឿន ហើយចាប់ហ្វាំងមិនទាន់ក៏បានបុកជីមីនយ៉ាងពេញទំហឹង ជុងគុកឃើញបែបនេះក៏បានរត់មកត្រកងអោបជីមីនជាប់ ទ្រូងតែពេលនេះវាហួសពេលហើយជីមីនគ្មានសង្ឃឹមទេ ព្រោះគេបុកចំចំណុចសំខាន់

ជុងគុក : ជីមីនអូនយ៉ាងមិចហើយជីមីនអូនកុំកើតអីណាបង សុំទោសៗ

ជីមីន : បងមកវិញធ្វើអីឃើញទេប្រឡាក់ឈាមហើយទៅផ្ទះ វិញត្រូវសម្អាតខោអាវឲ្យស្អាតឮទេ

ជុងគុក : បងខុសហើយសុំទោសកុំទៅណាចោលបងអីបង មិនទៅណាចោលអូនទេបងសន្យាបងមិនរៀបការជាមួយ អ្នកណាក្រៅពីអូនទេ

ជីមីន : បងអង្វរអូនម្តងហើយឃើញទេអម្បាញមិញអូនសុំ កុំឲ្យបងទៅពេលនេះបងសុំអូនវិញម្តងបងកុំយំអីអូនមិនខឹងបងទេធ្វើមិចជាតិនេះអូនឲ្យក្តីសុខទៅបងមិនគ្រប់គ្រាន់តែ ជាតិក្រោយអូនសុំកើតជារបស់គ្រប់យ៉ាងដែលបងត្រូវការ ហើយឲ្យវាទៅបងគ្រប់យ៉ាងបងកុំមានវិប្បដិសារីអីអូន អត់ទោសឲ្យបងគ្រប់យ៉ាងអូនមិនខឹងមិនស្អប់បងទេ ចន ជុងគុក អូនស្រឡាញ់បង ស្រឡាញ់ខ្លាំងណាស់

ជុងគុក : បងសុំទោសត្រឡប់មកវិញមកកុំទុកបងចោលអីបងមិនត្រូវការអ្វីទៀតទេបងត្រូវការអូនផាក ជីមីន

ជីមីន : ជាតិនេះក្បត់ពាក្យសន្យាប៉ុន្តែជាតិក្រោយកុំក្បត់វាម្តង

ទៀតអី

ជុងគុក : ជីមីន

បន្ទាប់ពីនិយាយពាក្យចុងក្រោយហើយជីមីនក៏បាន់ ដាច់ខ្យល់ស្លាប់ហើយជុងគុកបានស្រែកដង្ហើយហៅឈ្មោះ របស់ជីមីនតែគ្រប់យ៉ាងហួសពេលហើយ

*អត្ថន័យនៅក្នុងនេះគឺបើសិនជាអ្នកមានឱកាសបាន ជួបមនុស្សល្អហើយមិនថាក្នុងស្ថានកាលបែបណាអ្នកគួរ ថែរក្សាឱកាសនឹងមនុស្សម្នាក់នេះឲ្យបានល្អព្រោះឱកាស គ្មានសម្រាប់អ្នករហូតទេកុំចាំរហូតដល់បាត់បង់ទើបអ្នក ស្តាយក្រោយព្រោះពេលវេលាដែលដើរទៅមុខហើយមិន អាចបកមកក្រោយវិញដូចទ្រនិចនាឡិកាបានទេ*

#🕊️🖤

You've reached the end of published parts.

⏰ Last updated: Oct 26, 2024 ⏰

Add this story to your Library to get notified about new parts!

💜ប្រភេទរឿងខ្លី💛Where stories live. Discover now