ដំណើរស្នេហ៍⭐🖤

114 5 0
                                        

រឿងខ្លី🌙🍀

ជីមីននឹងជុងគុកគឺជាគូស្នេហ៍ដ៏កម្រមួយគូ។ពួកគេ ស្រឡាញ់គ្នាណាស់ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយគឺខាង គ្រួសាររបស់ជីមីនមិនបានពេញចិត្តនឹងស្នេហាពួកគេទេ។ ដោយសារតែពួកគេបានលង់ស្រឡាញ់ភេទដូចគ្នាបែបនេះ ហើយទើបគ្រួសាររបស់ពួកគេតែបំបែកពួកគេ។ប៉ុន្តែការ បំបែកមួយនេះមិនបានផលនោះទេ។ពួកគេនៅតែកាន់ដៃនិង ស៊ូទៅមុខជាមួយគ្នា។ថ្ងៃមួយម្តាយរបស់ជីមីនបានទៅរកជុង គុកនៅផ្ទះរបស់គេ។

អ្នកស្រីសុក : នេះមែនទេជាផ្ទះរបស់ឯង។

ជុងគុក : បាទសូមអញ្ជើញអ្នកស្រីអង្គុយនៅត្រង់នេះ។

អ្នកស្រីសុក : យើងមិនចង់យកគូទទៅប្រឡាក់ជាមួយនឹងធូលីដីនៅផ្ទះរបស់ឯងទេ។

ជុងគុក : តើអ្នកស្រីមានការអ្វីបន្ទាន់មែនទេ?

អ្នកស្រីសុក : តើឯងមិនបានខ្មាស់ខ្លួនឯងទេមែនទេឯងមាន សម្លឹងមើលខ្លួនឯងទេរាល់ថ្ងៃនេះឯងនិយាយថាស្រឡាញ់ កូនយើងតែឯងអាចស្រឡាញ់គេយ៉ាងម៉េចបើឯងគ្មានអ្វី សម្រាប់អនាគតគេផងនោះ

ជុងគុក : អ្នកស្រីសូមប្រណីស្នេហាពួកខ្ញុំផងពួកខ្ញុំស្រឡាញ់ គ្នាមិនត្រូវការអ្វីនោះទេសុំត្រឹមតែរស់នៅជាមួយគ្នាគឺបាន ហើយ។

(ជំគុកបានលោតជង្គង់សូមអង្វរអ្នកស្រីសុខព្រមទាំងបាន ក្រាបសំពះគាត់។)

អ្នកស្រីសុក : យើងចង់ឱ្យកូនប្រុសរបស់យើងជួបមនុស្សស្រីពិតប្រាកដមិនមែនមកជួបមនុស្សប្រុសដែលគ្មានអ្វីសោះ ដូចជាឯងនោះទេ។ឯងគួរតែដោះលែងគេទៅប្រសិនបើឯង ស្រឡាញ់គេគួរតែឲ្យគេបានជួបមនុស្សដែលធ្វើឲ្យគេមាន សុភមង្គល។

ជុងគុក : តើអ្នកស្រីមិនអាណិតខ្ញុំនិងជីមីនទេមែនទេពួក ខ្ញុំស្រឡាញ់គ្នាមិនបានទៅធ្វើបាបអ្នកណាឲ្យមកឈឺចាប់ ជាមួយពួកខ្ញុំទេ។សុំត្រឹមរស់នៅជាមួយគ្នាពួកខ្ញុំអស់ចិត្ត ហើយ។

អ្នកស្រីសុក : យើងមិនខ្វល់ពីអ្វីទាំងអស់សំខាន់យើងចង់ឱ្យពួកឯងទាំងពីរបែកគ្នាបើឯងពិតជាស្រឡាញ់កូន យើងមែនឯងគួរតែដោះលែងគេឲ្យមានសុភមង្គលឯងគួរតែ សប្បាយចិត្តនៅពេលដែលឃើញគេមានក្តីសុខ។ឯងយក រឿងនេះទៅគិតមើលចុះសង្ឃឹមថាឯងនឹងយល់ច្បាស់។

💜ប្រភេទរឿងខ្លី💛Donde viven las historias. Descúbrelo ahora