(អ្នកស្រីសុខថាហើយក៏ដើរចេញទៅបាត់។បន្ទាប់មកគាត់ បានទៅរកជីមីននៅកន្លែងធ្វើការរបស់គេ។ហើយនិយាយ រឿងនេះជាមួយជីមីន។ជីមីនមានការខឹងសម្បារជាមួយនឹង ម្តាយយ៉ាងខ្លាំង។គេក៏បាននិយាយទៅកាន់ម្តាយបែបនេះថា)
ជីមីន : ម៉ាក់ធ្វើបែបនេះចង់បានន័យថាយ៉ាងម៉េចអត់ដឹង ហើយថាខ្ញុំនឹងជុងគុកស្រលាញ់គ្នាខ្លាំងប៉ុណ្ណា។
អ្នកស្រីសុក : ម៉ាក់ដឹងប៉ុន្តែម៉ាក់ចង់ឲ្យឯងជួបមនុស្សស្រី ពិតប្រាកដនឹងមានស្នេហាមានគ្រួសារក្នុងភាពធម្មតាដូចគេ ទូទៅ។
ជីមីន : ខ្ញុំមិនខ្វល់ទេថាមនុស្សទាំងអស់នោះមើលមកខ្ញុំ យ៉ាងម៉េចទេសំខាន់ខ្ញុំធ្វើអ្វីដែលអាចឱ្យខ្ញុំមានក្តីសុខព្រោះ គា្មនអកណាមកធើ្វឲ្យខ្ញុំមានកី្តសុខក្រៅពីពួកខ្ញុំទាំងពីរនោះទេ។គ្មានអ្នកណាមកសើចយំឬមកឆ្លងកាត់ឧបសគ្គ ជាមួយនឹងខ្ញុំទេក្រៅពីគេ
អ្នកស្រីសុក : ម៉ាក់ធ្វើនេះព្រោះដើម្បីអនាគតឯងម៉ាក់ស្រឡាញ់ឯងហេតុអីក៏ឯងមិនយល់ពីម៉ាក់សោះអញ្ចឹងតើឯង មិនគិតទេមែនទេបើសិនជាឯងជ្រើសរើសយកប្រុសដូចគ្នា តើគ្រួសារត្រកូលផាកនឹងមានអ្វីកើតឡើង។
ជីមីន : ម៉ាក់ប្រាប់ថាម៉ាក់ស្រឡាញ់ខ្ញុំប៉ុន្តែគ្រប់យ៉ាងម៉ាក់ ធ្វើដើម្បីខ្លួនឯងម៉ាក់មកបំបែកពួកខ្ញុំតែម៉ាក់ដឹងទេថាពួកខ្ញុំ ឈឺចាប់យ៉ាងណាចុះម៉ាក់សាកគិតទៅមើលបើសិនជាម៉ាក់ នឹងប៉ាស្រឡាញ់គ្នាលោកយាយនិងលោកតាទៅបំបែកម៉ាក់ និងប៉ាតើម៉ាក់និងប៉ាមានអារម្មណ៍យ៉ាងណា។
អ្នកស្រីសុក : ជាមីនហេតុអីក៏ឯងនិយាយបែបនេះដាក់ ម៉ាក់។ឯងកុំមកយករឿងមនុស្សចាស់នឹងក្មេងមកលូកជាមួយគ្នាអី។
(អ្នកស្រីសុខបានផ្ទះកំផ្លៀងជីមីនធ្វើឲ្យគេស្រក់ទឹកភ្នែក ហើយបាននិយាយទៅកាន់គាត់ថា)
ជីមីន : តាំងពីតូចរហូតមកដល់ពេលនេះម៉ាក់មិនដែលវ៉ៃខ្ញុំសូម្បីតែមួយដៃតែថ្ងៃនេះម៉ាក់ហ៊ានលើកដៃវ៉ៃខ្ញុំ។ខ្ញុំមិនខឹង នឹងម៉ាក់ទេខ្ញុំដឹងថាម៉ាក់ស្រឡាញ់ខ្ញុំខ្លាំងប៉ុណ្ណាតែខ្ញុំសូមអង្វរ ម៉ាក់កុំបំបែកពួកខ្ញុំទៀតអីឱ្យខ្ញុំជ្រើសរើសនូវអ្វីដែលធ្វើឱ្យខ្ញុំ សប្បាយរីករាយទៅជីវិតខ្ញុំនឹងមានក្តីសុខបើសិនជាខ្ញុំបាន នៅជាមួយជុងគុកបើម៉ាក់ពិតជាស្រឡាញ់ខ្ញុំមែនសុំម៉ាក់កុំ បំបែកខ្ញុំបន្តទៀតអីខ្ញុំមិនសុំអ្វីច្រើនក្រៅពីរឿងនេះទេ។
YOU ARE READING
💜ប្រភេទរឿងខ្លី💛
Fantasy🌙🍀ភាព ផ្អែម ល្វីងជូរចត់ជារសជាតិដែលអណ្តាតចាប់បាន ប៉ុន្តែក៌ជាដំណើរពិសោធន៍នៃជីវិតដូចគ្នា..
ដំណើរស្នេហ៍⭐🖤
Start from the beginning
