«ឥឡូវឯងទៅវិញហេីយមែនទេយេីងសុំទៅជាមួយផងណា៎» Felix ក៏សុំខ្លួនទៅជាមួយ Han បេីនៅតែបន្តនៅជាមួយពីរនាក់បងប្អូនគេនោះប្រហែលជាជាតិក្រោយមិនទាន់បានទៅខុនដូរគេវិញផង
«បានតេីស៎...ហេីយចុះអ្នកទាំងពីរមិនទាន់ទៅផ្ទះទេហ៎បានជាមកឈរនៅទីនេះ?» Han
«យេីងទៅវិញឥឡូវហេីយ» jeongin
«ចុះ hyunjin hyung ក្រែងថាថ្ងៃនេះប្រញាប់ទៅផ្ទះមិនចឹងហេស៎?» han
«បងទេីបតែធ្វេីកិច្ចការសាលាចប់ក៏ចេញក្រៅស្រូបយកខ្យល់អោកាសបន្តិចទៅ» hyunjin
«អរ!ចឹងខ្ញុំទៅវិញហេីយតោះ Felix យេីងទៅៗ» Han
«ហឹមចឹងតោះ» បន្ទាប់មក Felix ក៏ចាប់អូសទាញ Han ទៅម្តងដោយមិនបានងាកមកសម្លឹងនឹងលា hyunjin និង Han សូម្បីតែមួយម៉ាត់
បន្ទាប់ពីពួកគេចេញទៅបាត់ hyunjin ក៏រៀបនិងចាកចេញដូចគ្នាតែក៏ត្រូវ jeongin ហៅកាត់
«ឈប់សិន!» jeongin
«មានរឿងអី?» hyunjin ក៏ងាកមកនិយាយជាមួយ jeongin វិញ
«បងប្រញាប់ទៅណាក្រែងមុននេះមានរឿងសំខាន់ចង់និយាយមិនចឹងហេស៎?» jeongin
«យេីងចង់និយាយជាមួយ Felix មិនមែនឯងទេ!» hyunjin
«រឿងគេក៏ដូចជារឿងខ្ញុំដូចគ្នា» jeongin
«ឯងនិយាយស្អី?» hyunjin ក៏ជ្រួញចិញ្ចេីមចូលគ្នា
«ស្មានតែខ្ញុំមិនដឹងហេស៎ថាបងចង់និយាយអ្វីប្រាប់គេ...» jeongin
«យេីងគ្មានពេលអត់ប្រយោជន៍និយាយជាមួយឯងទេ» hyunjin ក៏បែរខ្លួនត្រឡប់ទៅវិញនិងបម្រុងនិងដេីរចេញជាលេីកទីពីតែក៏ត្រូវ jeongin និយាយកាត់សារជាថ្មីហេីយម្តងនេះគឺធ្វេីឲ្យ hyunjin ត្រូវគាំងតែម្តង
«បងស្រឡាញ់ Felix មែនទេ?» jeongin
«ឯងដឹងបានយ៉ាងម៉េច?» hyunjin ក៏ងាកមកវិញ
«ខ្ញុំមិនមែនភ្លេីរមិនដឹងអីទេ» jeongin
«វាមិនមែនជារឿងរបស់ឯងទេ jeongin » hyunjin
«មិនមែនបានយ៉ាងម៉េច...ចុះបេីខ្ញុំប្រាប់ថាខ្ញុំក៏ស្រឡាញ់គេដូចគ្នា» jeongin ក៏និយាយដោយទឹកមុខជាក់លាក់បំផុត
អុញនោះរទេះភ្លេីងបុកគ្នាប៉ះចំបងប្អូនឯង****
«នេះឯង!» hyunjin
«ខ្ញុំស្រឡាញ់គេមុនបងទៅទៀតខ្ញុំគិតថាបងគួរតែយល់ខ្ញុំនិយាយហេីយ» jeongin
«ឆឹសស....ឯងគិតថាឯងនិយាយបែបនេះហេីយបងព្រមដោះលែងគេឲ្យទៅឯងស្រួលៗមែនទេ...និយាយទៅមេីស៎ប៉ុន្មានមកនេះគេដែលនៅជាមួយឯងដូចដែលយេីងនៅជាមួយគេដែរទេ?ហេីយមួយទៀតពួកយេីងក៏នៅជាមួយគ្នាច្រេីនជាងនៅជាមួយឯងផងដែរនេះឲ្យ Felix ទៅមានអារម្មណ៍ជាមួយឯងបានយ៉ាងម៉េច?បងគិតថាឯងគួរតែយល់បងនិយាយម្តងហេីយ» ពាក្យសម្តីដែល hyunjin បាននិយាយចេញមកនេះធ្វេីឲ្យ jeongin ក្តៅស្លឹកត្រចៀកងំតែគេក៏ធ្វេីធម្មតាកុំឲ្យចាញ់ប្រៀប hyunjin
«ហឹសសសគួរឲ្យអស់សំណេីចណាស់...យ៉ាងណាគេក៏មិនបានិយាយពីអារម្មណ៍របស់គេជាមួយបងឯណាបងគិតតែឯងច្រេីនពេកហេីយ» jeongin ក៏សេីចចេញមកតែក្នុងចិត្តក៏រៀងក្តៅពេលដែល hyunjin និយាយមុននេះដែរ
«គេជារបស់បងឯងគ្មានសិទ្ធិ»
«គេប្រាប់បងមែនទេថាគេស្រឡាញ់បង Hwang hyunjin »
«នេះឯង....»
«ឥឡូវចេះចុះខ្ញុំគិតថាពួកយេីងគួរតែភ្នាល់គ្នាទៅបេីសិនជាខ្ញុំអាចយក Felix បានបងគួរតែឈប់មករំខានគេជារៀងរហូត» jeongin
«តែបេីយេីងអាចយក Felix បានឯងក៏ត្រូវឈប់ធ្វេីចរិកក្អែងក្អាងនៅក្នុងសាលានេះរួចក៏ឈប់មករញ៉ែរញ៉ៃជាមួយគេ» hyunjin
«បានល្អចាំតែមេីលចុះ» jeongin ក៏ញញឹមចុងមាត់បន្តិចរួចក៏ដេីរចេញទៅចំណែកឯ hyunjin ក៏ចាកចេញដូចគ្នា
ពីរនាក់បងប្អូនគេនេះកាន់តែសាហាវយកកូនខ្ញុំមកភ្នាល់ចឹង....
__________ to be continued __________
YOU ARE READING
ស្នេហារវាងបងប្អូន/ HYUNLIX JEONGIIX
Random« គេជារបស់បងឯងគ្មានសិទ្ធិ» « គេប្រាប់បងមែនទេវាគេស្រឡាញ់បង» « នេះឯង.....» តេីរវាងបងប្អូនពួកគេទាំងពីរម្នាក់ណាដែលអាចដណ្តេីមយក...បាននោះ??
Part 10 ភ្នាល់
Start from the beginning
