«ចៀសចេញទៅ»សុងហ៊ុន កាលដែរឃើញរាងតូចសន្លប់បែបនេះក៏រត់មកដណ្តើមកាយតូចចេញពីសិស្សប្រុសម្នាក់នោះហើយក៏បីរត់ចេញទៅ
******ឆ្លងទៅ30នាទីកន្លងផុតទៅ*******
សុងហ៊ុននាយនៅអង្គុយយាមនីគីជាប់សូម្បីអ្នកណាចូលមកក៏នាយមិនអោយចូលមកដែរលុះត្រាតែនីគីដឹងខ្លួនសិន
«អាក្មេងឌឺឯងនេះមិនចេះប្រយ័ត្នសោះ»សុងហ៊ុន អង្គុយអង្អែលក្បាលរាងតូចព្រមទាំងរអ៊ូទៅកាន់អ្នកដែរដេកលើគ្រែទាំងស្នាមញញឹម នេះវាខុសគ្នាពីពេលដែរនីគីដឹងខ្លួនគេមិនមែនបែបនេះនោះទេ
«ហឹមម នេះខ្ញុំនៅកន្លែងណានឹង»នីគី ក្រហឹមបំពង់ករតិចៗដែរធ្វើអោយអ្នកដែរកំពុងតែញញឹមអង្អែលក្បាលគេមុននេះប្រញ៉ាប់ដកដែចេញយ៉ាងលឿននឹងប្តូរទឹកមុខមកជាមាំវិញ
«បន្ទប់សង្គ្រោះសិស្ស»សុងហ៊ុន
«ហាស៎! ហើយខ្ញុំធ្ងន់ធ្ងរដល់ម្លឹងផងហេស៎?»នីគី ស្វាងដូចគេជះទឹកគ្រាន់តែត្រូវបាល់ប៉ុណ្ណឹងសោះដល់ថ្នាក់មកដល់បន្ទប់សង្គ្រោះសិស្សដែរហេស៎
«ឯងគិតថាឯងនឹងកម្លាំងយក្សឬយ៉ាងម៉េច?ត្រូវបាល់ចំកណ្តាលមុខប៉ុណ្ណឹងឯងគិតថាមិនអីហេស៎?លើកក្រោយបើខ្សោយកុំលេង»សុងហ៊ុន
«សិស្សច្បងបារម្ភពីខ្ញុំមែននឹង»នីគី កាលដែរឃើញប្រតិកម្មរាងក្រាស់ក៏ញ៉ោះទៅនាយភ្លាមៗ
«យើងខ្លាចមានអ្នកស្លាប់ក្នុងសាលាច្រើនជាង»សុងហ៊ុន តបមួយម៉ាត់ធ្វើអោយនីគីធ្លាក់ថ្លើមក្តុក (មាត់ខុសពីចិត្តទេកូនជឿហូវ)
តុក តុក កំពុងតែនិយាយគ្នាសុខៗក៏មានសម្លេងគោះទ្វាបន្លឺឡើងមកសុងហ៊ុនក៏រហ័សទៅបើកក្រែងល៎ជាមិត្តរបស់កាយតូច តែកាពិតគាត់ជា....
«តើខ្ញុំអាចចូលមើលគេបន្តិចបានទេ?»នាយកម្លោះ សួរមកកាន់សុងហ៊ុនដែរកំពុងតែពាក់មុខខ្លាដាក់គេ
«អ្នកណានឹងសិស្សច្បង»នីគី
«មិនដឹង!»សុងហ៊ុន មិនបាននិយាយអីក៏ដើរមកមុខនាយកម្លោះម្នាក់នោះក៏ដើរមកតាមក្រោយ
«ជាខ្ញុំទេ»នាយកម្លោះ
«អ៎ ជាលោកទេហេស៎នេះមកមានការអីហេស៎»នីគី កាលដែរឃើញថាជាអ្នកស្គាល់គ្នាក៏សួរតាមបែបមនុស្សរួសរាយ
VOUS LISEZ
វិទ្យាល័យផ្តើមស្នេហ៍
Action«ព្រោះខ្ញុំស្រឡាញ់បងទើបខ្ញុំព្រមផ្លាស់ប្តូរគ្រប់យ៉ាងដើម្បីបង.....ក្តីស្រឡាញ់មួយនេះវាគ្មានតម្លៃទេមែនទេហ៊ុន»នីគី «យើងមិនអាចទទួលក្តីស្រឡាញ់មួយនេះពីឯងបានទេរវាងពួកយើងវាមិនអាចទៅរួចបានទេ....បងសុំទោស»សុងហ៊ុន ម្ខាងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីក្តីស្រឡាញ់ ឯម្ខាង...
Part3:ប្រច័ណ្ឌទេដឹង?
Depuis le début
