Part1:ថ្ងៃដំបូង

45 3 0
                                        

«ហ្អើយ ដើរមួយថ្ងៃហើយមិនទាន់ឃើញឈ្មោះទៀតនេះយើងបានដេកនៅសាលានឹងអត់នៀក»ជុង នីគីកូនប្រុសរបស់លោកជុង ហីម៉ាន(ចេះដាក់អោយតែបាន)ច្រលើម ឌឺ កាចពេលនេះគេកំពុងតែរអ៊ូម្នាក់ឯង គេដើររកឈ្មោះរបស់ខ្លួនដែរបិទនៅតាមបន្ទប់នីមួយៗដែរខាងសាលាតម្រូវអោយគេងនៅសាលាផ្ទាល់តែម្តង

«អេ៎ បន្ទប់ចុងនោះយើងដូចជាមិនទាន់បានទៅមើលទេ»នីគី ដើរសុខៗឃើញបន្ទប់មួយដែរនៅសល់រៀបនឹងដើរទៅស្រាប់តែ ផឹប*

«អួយ៎ ក្បាលខ្ញុំបែកហើយទេដឹងហួយ៎សាច់កម្មពិតមែនហើយអាគីអើយ»នីគី ដែរប្រុងនឹងរៀបដើរទៅមើលឈ្មោះបន្ទប់ស្រាប់តែត្រូវបានបុកក្បាលជាមួយនឹងមនុស្សពីរនាក់ទៀតដែរបំណងនឹងទៅមើលឈ្មោះបន្ទប់នោះជាមួយគ្នា

«ឯងមិនអីទេហេស៎អាល្អិត»សុីមជេយ៉ុន ឬក៏ជេគដែរបានបុកក្បាលគ្នាជាមួយនីគីមិញនេះក៏ងាកទៅសួរនីគីដោយកំពុងតែអង្អែលក្បាលខ្លួនឯង

«អូយ៎ មិនអីទេបុិននេះនោះតែបងដើរអត់មើលផ្លូវទេឬនឹងបានជាដើរមកបុកក្បាលគ្នាបែបនេះ»នីគី ងើយមុខនិយាយសួរនាំទៅជេគនេះកើតអីបានដើរបុកក្បាលគេស្រស់ៗបែបនេះ

«គឺខ្ញុំលឺថាបន្ទប់នេះទំនេរមិនទាន់មានសិស្សនៅទើបបានជាប្រញ៉ាប់មកមើលក្រែងលោមានឈ្មោះខ្ញុំនៅទីនេះសុំទោសផងពិតជាគ្មានចេតនាពិតមែន»ជេគ តបទាំងញញឹមមិនសូវសម

«អា៎ៗមិនអីទេតាមពិតទៅខ្ញុំក៏ខុសដែរព្រោះប្រញ៉ាប់មកមើលឈ្មោះនៅបន្ទប់នេះដែរចឹងយើងទៅមើលទាំងអស់គ្នាទៅ»នីគី កាលដែរជាមនុស្សឆាប់ចុះសម្រុងជាមួយអ្នកដទៃបែបនេះក៏បបួលពួកគេទៅមើលឈ្មោះតែម្តង

«ពួកយើងគឺជាអ្នករួមបន្ទប់នេះតើ»ជេគ និយាយឡើងពេលដែលបានឃើញឈ្មោះពួកគេនៅបន្ទប់នេះ

«អា៎ចឹងប្រសើរណាស់ឆាប់ចូលទៅ»នីគី កាលដែរបានឃើញឈ្មោះរបស់ខ្លួនហើយក៏ប្រាប់អោយពួកគេចូលក្នុងបន្ទប់

«យាយចឹងពួកបងឈ្មោះអី មើលទៅពួកបងអាយុច្រើនជាងខ្ញុំចឹងខ្ញុំហៅពួកបងថាបងហើយណ៎»នីគី ពេលបានមកដល់ក្នុងបន្ទប់ចែកកន្លែងអោយគ្នារួចរាល់អស់ក៏អង្គុយសំណេះសំណាលគ្នាលេង

វិទ្យាល័យផ្តើមស្នេហ៍Where stories live. Discover now