Part3:ប្រច័ណ្ឌទេដឹង?

18 3 0
                                        

«អ៎ ត្រូវហើយខ្ញុំចាប់បានពណ៍ខៀវមានការអីហេស៎»នីគី

«គឺខ្ញុំក៏ចាប់បានពណ៍ខៀវដែរតែមិនដឹងថានៅក្រុមមួយណាព្រោះមិញនេះខ្ញុំស្តាប់មិនបាន»នាយកម្លោះម្នាក់នោះក៏ប្រាប់ហេតុផលទៅកាន់នីគី

«មកតាមខ្ញុំម៉ោះ ពួកយើងគឺក្រុមជាមួយសិស្សច្បងជេយ៍»នីគី

«សំណាងល្អណានីគី ហិហិ»ជុងវ៉ុននឹងជេគ លើកដៃបាយៗឆ្លៀតញ៉ោះអ្នកជាប្អូនដែរកំពុងតែធ្វើមុខជូរ

«ពួកបងចាំមើលទៅខ្ញុំនឹងធ្វើក្រុមបងចាញ់ឆើស»នីគី

«ពេកនេះក្រុមបានបែងចែកអស់ហើយចឹងអាចចាប់ផ្តើមលេងបាន»លោកគ្រូ

កាលប្រកួតរវាងក្រុមក្រហមនឹងក្រុមខៀវក៏បានចាប់ផ្តើម ក្រុមខៀវមើលទៅដូចជាទទួលបានពិន្ទុច្រើនដោយសារមានជេយ៍ជាមេក្រុម(ឃើញល្បងនឹងឡប់ៗចឹងទេតែអារឿងបាល់នឹងប្រូជេយ៍អោយស្ពៃ)

«ជុងវ៉ុនី ចាំទទួលបាល់ណា»នីគី ចាប់បាល់ដែរក្រុមក្រហមមកបានក៏ស្រែកទៅជុងវ៉ុនីដែរធ្វើអោយអ្នកខាងនោះរឹងខ្លួនទ្រឹងព្រោះគេមិនចេះលេង

«នែ៎ តា៎ហ៊ានប៉ះវ៉ុនីរបស់យើងប្រយ័ត្នខ្លួនណា»ជេយ៍ ខ្សឹបទៅកាន់នីគីដែររៀបនឹងបោះបាល់ទៅជុងវ៉ុន

«ហួយយ មិនដឹងជាស្អីទេ»នីគី ងាកមកសម្លក់ជេយ៍រួចក៏ប្តូទិសដៅ

«អេ៎ នីគីចាំទទួលផង»សិស្សប្រុសម្នាក់ដែរនៅខាងក្រុមក្រហមក៏ស្រែកឌឺមកគេវិញរួចក៏គប់បាល់មកមួយទំហឹងនីគីដែរមិនបានត្រៀមខ្លួនក៏ដួលមួយចំហ

«អួយ៎/នីគី!!»សុងហ៊ុន នឹងអ្នកផ្សេងទៀតក៏ស្រែកឡើងពេលឃើញនីគីដួលថ្ពោកទៅលើដី សុងហ៊ុនរៀបនឹងរត់ទៅជួយទៅហើយតែក៏មានអ្នកមកកាត់មុខនាយបាត់ទៅហើយ

«អាល្អិតឯងមិនអីទេហេស៎»នាយកម្លោះដែរសួរនីគីរឿងពណ៍ក្រុមអំបិញមិញនេះក៏រត់មកជួយលើកកាយតូចថែមទាំងអង្អែលផ្ទៃមុខរបស់គេថែមទៀត

«មិ..មិន អីទេ...»នីគី តបបានប៉ុណ្ណេះក៏សន្លប់បាត់ទៅដែរធ្វើអោយគ្រប់គ្នាកាន់តែចឡាចល់ថែមមួយកម្រិតទៀត

វិទ្យាល័យផ្តើមស្នេហ៍Donde viven las historias. Descúbrelo ahora