កាត់ចូលមកដល់ពេលល្ងាចសិស្សកំពុងតែជប់លៀងយ៉ាងសប្បាយខុសអីតែ hanni កំពុងអង្គុយសម្លឹងមីេលនរណាម្នាក់បន្តិចមកនាងបានងីេបចេញទៅក្រៅ suho ក៏បានឃើញនាងដែរចឹងគេបានសុំមិត្តរបស់គេចេញទៅក្រៅរត់តាម hanni។
_________________
"Minji ខ្សែករនេះស្អាតណាស់"
Sojin និយាយពេលមីេលទៅខ្សែករដែល minji កាន់នឹងដៃបង្ហាញនាង។
"ត្រូវហើយវាជារបស់ដែលលោកប៉ារបស់ខ្ញុំបានឲ្យមកខ្ញុំគាត់ថាវាជាអំណោយដ៏មានតម្លៃឲ្យទៅកាន់មនុស្សដែលយីេងស្រឡាញ់ពេលសារភាពស្នេហ៌"
"ចុះ minji មានគម្រោងសារភាពទៅអ្នកណាមែនទេ?"
"អឺ...ត្រូវហើយខ្ញុំបានលួចស្រលាញ់មនុស្សម្នាក់ខ្ញុំចង់សារភាពទៅកាន់នាងប៉ុន្តែខ្ញុំប្រហែលជាគ្មានឪកាសយកបានបេះដូងរបស់នាងទេ"
sojin លឺពាក្យសម្តីនេះហីេយបេះដូងរបស់នាងឈឺដូចគេយកកាំបិតមកចាក់តែនាងព្យាយាមមិនឲ្យស្រក់ភ្នែក។
"មិនទាន់សារភាពផងកុំទាន់អស់សង្ឃឹមអី ខ្ញុំជឿជាក់ថាមនុស្សស្រីម្នាក់នោះនឹងទទួលយកសេចក្ដីស្រឡាញ់ពី minji"
នាងនិយាយទាំងញញឹមប៉ុន្តែខាងក្នុងចិត្តរបស់នាងឈឺសឹងស្លាប់ហីេយនាងក៏នឹកច្រណែននឹងមនុស្សម្នាក់ស្រូនោះដែរដែល minji ទៅស្រឡាញ់គេតែមិនមែនជានាង។
"ខ្ញុំអរគុណ sojin ហើយដែលតែងនៅក្បែរខ្ញុំខ្ញុំស្រឡាញ់អ្នកនាងមិត្តល្អរបស់ខ្ញុំ"
minji និយាយថែមទាំងអោប sojin។
"មិត្តហ៎ហេតុអ្វីខ្ញុំគ្មានសិទ្ធិទទួលបានលីេសពីមិត្ត?"
sojin គិតក្នុងចិត្តហើយនាងក៏ស្រក់ទឹកភ្នែកមកមួយដំណក់ព្រោះតែឈឺចាប់ពេលដែលមនុស្សដែលខ្លួនស្រឡាញ់ស្រឡាញ់អ្នកដទៃហីេយចាត់ទុកខ្លួនត្រឹមតែជាមិត្ត។ Hanni ដែលដីេរតាមរកវត្តមានរបស់ minji នាងស្រាប់តែប្រទះនឹង minji និង sojin កំពុងតែអោបគ្នាចិត្តរបស់នាងហាក់ដូចជាឈឺចាប់ដោយមិនដឹងថាហេតុអ្វីនាងខ្ទប់មុខហីេយរត់ចេញងាកមកពីរនាក់នេះវិញបន្ទាប់ពីដកខ្លួនចេញពីការអោបហីេយ sojin ក៏និយាយឡើង។
"ខ្ញុំជូនពរឲ្យ minji នឹងមនុស្សស្រីម្នាក់នោះបានស្រឡាញ់គ្នាហើយសង្ឃឹមថានាងនឹងទទួលយក minji"
ភាគទី9: មនុស្សស្រឡាញ់គេម្នាក់ឯង
Comincia dall'inizio
