Part 09
*ចំណែកFumingក៏រៀងភ័យដែរ តែអារម្មណ៍ដែលខឹងវាមានខ្លាំងជាងអារម្មណ៍ភ័យខ្លាចនឹងអាណិត
-បន្ទាប់ពីមានរឿងបែបនេះកើតឡើងម្ដាយនូៗក៏រត់មកទាំងត្រហេបត្រហប
"កូនម្ដាយ ហុឹកងើបមកកូននេះម៉ែយល់សប្តិមែនទេ?"មីងភីមទះមុខខ្លួនឯងច្រើនដៃព្រោះសឹងមិនជឿនឹងភ្នែក ទឹកភ្នែកគាត់ហូរដូចជាទឹកភ្លៀង ព្រោះនូៗប្រៀបបានដូចជាដង្ហើមរបស់គាត់ គាត់ដឹងច្បាស់ថាអ្នកណាធ្វើបាបកូនគាត់តែគាត់ក៏មិនអាចធ្វើអ្វីគេបាន
+បន្ទាប់ពីរៀបចំបុណ្យសព្វsunooរួចរាល់គេបានបង្ហាញឲ្យយើងឃើញថាrikiបានឲគេធ្វើរូបsunooដែលនៅក្នុងសម្លៀកបំពាក់ជាកូនក្រមុំយ៉ាងធំ យកមកតាំងនៅដំណាក់តូចដែលគេបានធ្វើឡើងដើម្បីតែរស់នៅជាមួយsunoo តែការគិតរបស់គេវាមិនដូចការពិតឡើយ ព្រហ្មលិខិតពិតជាព្រៃផ្សៃដាក់អ្នកទាំងពីរខ្លាំងណាស់ជាពិសេសrikiដែលត្រូវរស់នៅទាំងឈឺចាប់ ពីមួយថ្ងៃទៅមួយថ្ងៃបេះដូងរបស់គេស្ទើរតែប្រេះបែកជាពីរទៅហើយ។
"ស្នាមញញឹមរបស់អូនស្អាតណាស់ បងពិតជាចង់ឃើញវា ម្ដងទៀតណាស់ អូនទៅជាបែបនេះក៏ព្រោះតែបង អូននិយាយត្រូវហើយយើងមិនគួរជួបគ្នាទេ"យើងបានឃើញថាមុខមាត់គេពិតជាស្លេកខ្លាំងណាស់ដូចមនុស្សអត់បាយមកជាយូរ ពិតប្រាកដហើយតាំងពីរsunooចេញទៅ បាយក៏មិននឹកទឹកក៏មិនស្រេកផងដែរគេឃុំខ្លួននៅតែក្នុងដំណាក់តូចដែលគេបានធ្វើវាសម្រាប់sunooនោះឯង គេពិតជាធ្វើបាបខ្លួនឯងណាស់
+ខណៈពេលគេកំពុងតែមើលទៅកាន់ទៅរូបsunooទាំងភាពសោកសៅនោះគេមានមនុស្សដើរមក
"វាស្លាប់ហើយ តើបងនៅតែស្រឡាញ់វាទៀតមែនទេ?"សម្ដីរបស់fumingបានធ្វើឲ្យrikiឯាកទៅរកនាង
"នាងពិតវាអាក្រក់ព្រៃផ្សៃណាស់ មនុស្សដូចជានាងសមតែស្លាប់មិនមែនsunooទេ"នេះគេកំពុងដុតកម្ដៅនាងហើយ នាងក៏ស្ទុះទៅទះកំភ្លៀងគេ គេក៏ដួលតែម្ដងព្រោះកំពុងគ្មានកម្លាំងស្រាប់
"ខ្ញុំអាក្រក់ក៏ព្រោះតែបង តើខ្ញុំមានអ្វីចាញ់វាទៅ?កុំមកបន្ទោសខ្ញុំបងជាអ្នកជ្រើសរើសឲវាកើតឡើងខ្លួនឯងទេNishimura Riki!"នាងនិយាយទៅកាន់គេទាំងខឹងសម៉្បា ស្រីកញ្ជោងនេះមិនដែលគិតថាខ្លួនឯងខុសសោះម៉ងហី?
"..."rikiពិតជាពិបាកដកដង្ហើមណាស់ព្រោះនាងក៏ប្របាច់កគេផងដែរ ស្រឡាញ់វាយ៉ាងនេះងាប់តាមវាទៅ និយាយរួចនាងក៏ប្រលែងដៃពីក៏ rikiរួចក៏យកកាំបិតទៅឆូតរូបថតsunooនៅត្រង់កណ្ដាលមុខឲ្យរលាត់ខ្ទេចខ្ទីនៅចំពោះមុខriki រួចនាងក៏ដើរចេញទៅទុកឲ្យrikiដេកទាំងដង្ហក់ខ្យល់តែម្នាក់ឯង ទឹកភ្នែករបស់rikiក៏ចាប់ផ្ដើមស្រក់ចុះមក
"បើបងស្លាប់នៅត្រង់នេះ បងសន្យាថាបងនឹងនៅតែចាំអូន សូមឲ្យជាតិក្រោយយើងបានជួបគ្នាម្ដងទៀតផង បងពិតជាចង់រស់ក្បែរអូននៅទីកន្លែងនេះណាស់"និយាយចប់គេក៏ផុតដង្ហើមនៅក្នុងដំណាក់នោះបាត់ទៅ។
+សុំទោសផងអ្នកទាំងអស់គ្នាដោយតែតែញុមរវល់ពេកអត់មានពេលសរសេររឿងឲ្យអ្នកទាំងអស់គ្នា ឡូវញុមមកវិញហី រង់ចាំអានភាគតទៀតណាកុំទាន់រត់ចោលញុមអី❤️❤️
KAMU SEDANG MEMBACA
វណ្ណៈស្នេហ៍(Sunki)ចប់!
Puisi"រឿងពីអតិតជាតិវាកន្លងហួសទៅហើយ លោកដោះលែងខ្ញុំទៅ មិនថាជាតិនេះខ្ញុំជាអ្វីក៏ដោយ ខ្ញុំនៅតែជាមនុស្សដែលម្ដាយលោកស្អប់"សុវណ្ណហ្វីនូ(sunoo) "ខ្ញុំសុខចិត្តស្លាប់តាមនាង នៅមករង់ចាំនាងអស់ជាង20ឆ្នាំ តើវាមិនមានន័យអីសម្រាប់នាងខ្លះទេឬ?"Murarikiតបទៅទាំងអួលដើមក លាយឡុះជ...
