part3&4 : មិនចាត់ទុកឯងជាមិត្ត

386 34 4
                                        

+Part3&4
______________________________________

+ ថ្ងៃស្អែកបានមកដល់

យើងបានឃើញឡាន២ ៣គ្រឿងដែលជិះចូលភូមិគ្រឹះរបស់គ្រួសារត្រកូល Kyung

កាត់ចូលមកដល់ក្នុងភូមិគ្រឹះ:

"អូអ្នកបង!អញ្ជើញមកដល់ហើយហេ៎ អីយ៉ាក្មួយរីគីកម្លោះហើយអ្នកមីងមើលមិនចង់ស្គាល់ទេនៀក"អ្នកស្រីKyungនិយាយទាំងញញឹមទទួលគ្រួសារNishimuraយ៉ាងរាក់ទាក់

"បាទ"រីគីតបទៅវិញទាំងមិនដឹងញញឹមយ៉ាងមិចទើបសម

"អ្នកបងចូលមកក្នុងសិនមក"អ្នកស្រីKyungបានអញ្ជើញម្ចាស់ស្រីNishimuraចូលក្នុងកម្មវិធីរួចក៏បាមហៅកូនស្រីក្រមុំរបស់ខ្លួនមក

"ខ្ញុំខានឃើញនាងយូរហើយ ឥឡូវនាងស្អាតណាស់ ស្អាតជាងការរំពឹងទុករបស់ខ្ញុំទៀត អ្នកអូន! រីគីមើលចុះប្អូនពេញក្រមុំពេញរូបរាងហើយ នៅចាំប្អូនទេ?"ម្ចាស់ស្រីNishimuraសួរទៅកាន់កូនកម្លោះរបស់ខ្លួន

"បាទអ្នកម៉ែ ខ្ញុំមិនស្គាល់នាងទេ"រីគីនិយាយទាំងមុខស្មើ

"យ៉ាប់ណាស់កូននេះ នេះប្អូនឈ្មោះ Kyung Fuming ជាអនាគតគូរដណ្ដឹងរបស់កូនណា"ម្ចាស់ស្រីវៃកូនបន្ដិចរួចនិយាយ

"បាទ?"រីគីបានធ្វើមុខឆ្ងល់ៗសួរទៅកាន់ម្ដាយ

"ប្អូនហ្វូមីងដែលជាកូនស្រីរបស់គ្រួសារត្រកូលKyungគឺជាអនាគតកូនប្រសាររបស់ត្រកូលNishimuraណាកូន"ម្ចាស់ស្រីនិយាយទាំងញញឹមញញែម

ឯrikiបានឮដូច្នេះមិនពេញចិត្តនោះទេប៉ុន្ដែក៏សុខនៅស្ងៀមមិនហ៊ានមាត់កទេព្រោះមិនចង់បំបាក់មុខម្ដាយ បានត្រឹមបែរសម្លឹងទៅមើលមុខSunooដែលអង្គុយនៅខាងក្រោម.ឆ្វេងដៃរបស់ខ្លួនទាំងក្ដីបារម្ភក្នុងចិត្តព្រោះមើលតាមទឹកមុខSunooដូចជាកំពុងគិតអ្វីម្យ៉ាង

"នេះគេមានអនាគតគូរដណ្ដឹងហើយហ៎?ខ្ញុំនេះចំជាល្ងង់ និងផ្ដល់ក្ដីសង្ឃឹមឲ្យខ្លួនឯងមែន"Sunooលួចគិតក្នុងចិត្ត

រីឯម្ដាយRikiឃើញបែបនេះក៏ញញឹមសប្បាយចិត្តព្រោះនេះជាហេតុផលដែលគាត់នាំSunooមកជាមួយព្រោះគាត់មើលដឹងថាSunoo&Rikiមិនមែនគិតគ្នាត្រឹមមិត្តនោះទេ

វណ្ណៈស្នេហ៍(Sunki)ចប់!Wo Geschichten leben. Entdecke jetzt