part 6:រៀបការថ្ងៃស្អែក

376 29 2
                                        

Part6

<ក្រលែកមកមើលភូមិគ្រឹះរបស់គ្រួសារត្រកូល Kyungឯណេះវិញ>

"ហឺយ ហេតុអ្វីក៏ទៅជាបែបនេះ ហុឹក.."Fumingទុនជង្គង់ដួលចុះក្នុងបន្ទប់នាងស្រែកយំបណ្ដើរក្នុងដៃហែកស្បៃដែលRikiឲ្យថ្ងៃមុនបណ្ដើរ បេះដូងនាងដូចត្រូវបានគេចាប់ហែកទាំងរស់ដោយសារពាក្យសម្ដីរបស់Rikiដែលជាមនុស្សខ្លួនស្រឡាញ់ស្មើរជីវិត

<ចំណែកខាងត្រកូលគ្រួសារNishimura>

*ផាច់*

"ហេតុអ្វីក៏ឯងហ៊ានដល់ថ្នាក់នេះ ហ៊ាននិយាយពាក្យទាំងនេះដាក់ប្អូន?"riki's mom

"ខ្ញុំមិនដឹងទេ ខ្ញុំមិនរៀបការជាមួយនាងទេ ទោះជាយ៉ាងណាក៏ដោយមនុស្សតែម្នាក់ដែលខ្ញុំចង់រៀបការជាមួយនោះគឺ Sun-"សម្ដីរបស់Rikiត្រូវបានបង្អាក់ដោយសារ

*ផាច់*ដោយស្នាដៃម្ដាយ
<Readerជួយរាប់មើលតាំងដើមភាគមកrikiសុីប៉ុន្មានដៃហើយ?>🥹

"ឯងចេះខ្មាស់គេឬអត់?អាកូនចង្រៃ ឯងលក់មុខយើងណាស់ តើអាក្មេងនោះវាសុីខួរឯងហើយមែនទេ?"riki's mom

"ចង់ឲ្យខ្ញុំទៅរៀបការជាមួយមែនទេ?បាន អ្នកម៉ែនឹងត្រូវលក់មុខខ្លាំងជាងនេះរាប់សិបពាន់ដង កុំសង្ឃឹមថានាងនឹងមានក្ដីសុខបើខ្ញុំមិនមាន"rikiតបទៅម្ដាយ

"នេះឯងចង់ធ្វើអ្វីប្អូន?"riki's momនិយាយទាំងភិតភ័យ

"ខ្ញុំនឹងមិនចាត់ទុកនាងជាប្រពន្ធនោះទេក្នុងមួយជីវិតខ្ញុំនេះ ជំនួសមកវិញខ្ញុំនឹងចាត់ទុកនាងត្រឹមជាស្រីបម្រើលើគ្រែខ្ញុំប៉ុណ្ណោះ តើអ្នកម៉ែនឹងពេញចិត្តដែរទេ បើសិនខ្ញុំនឹងរំ-"សម្ដីរបស់rikiត្រូវបានបង្អាក់ម្ដងទៀតព្រោះ..

*ផាច់*ញ៉ោញដល់ហើយ

"កោតឯងនិយាយសម្ដីនេះចេញមករួច ណ្ហើយយើងចាញ់ឯងហើយ យើងនឹងយល់ព្រមឲ្យឯងរៀបការនឹងSunoo"ម្ដាយRikiនិយាយទាំងមិនចង់

"ពិតមែនហេស?អ្នកម៉ែមិនកុហកទេមែនទេ?"rikiនិយាយទាំងសប្បាយចិត្ត

"តែយើងមានសំណើរ ឯងត្រូវយកហ្វូមីងជាប្រពន្ធទីមួយ ហើយចំណែកSuno..អ៊ឹមជាប្រពន្ធទីពីរឯងចុះ"ម្ចាស់ស្រីនិយាយទាំងបង្ខំចិត្តតែខ្លួនអស់ជម្រើសហើយ

"បាទមិនអីទេ រៀបការស្អែកតែម្ដងនេះទៅ"rikiគេមិនគិតច្រើនទេ ឲ្យតែបានSunooព្រោះទោះជាយ៉ាងណាក៏គេនៅតែមិនស្រឡាញ់Fuming

<កាត់មកខាងSunoo>

"ហេតុអ្វីបេះដូងខ្ញុំឈឺយ៉ាងនេះ..វាស្ទើរតែប្រេះទៅហើយ ខ្ញុំស្រឡាញ់ឯងណាស់ Riki តែគ្មានអ្នកណានឹងព្រមទទួលយកទំនាក់ទំនងយើងឡើយ ឯងថែមទាំងមានគូរដណ្ដឹងទៀត តើឲ្យបេះដូងខ្ញុំធ្វើយ៉ាងមិច?ហេតុអ្វីបេះដូងខ្ញុំទៅស្រឡាញ់ឯង? មិចខ្ញុំមិនអាចស្រឡាញ់អ្នកផ្សេង? ខ្ញុំមិនចង់ស្គាល់គេ ចង់លុបគេចេញពីបេះដូងរបស់ខ្ញុំ ខួររបស់ខ្ញុំគាំងហើយគិតអ្វីមិនចេញ ខ្ញុំពិតជាហត់ ហុឹក.."Sunooនិយាយរៀបរាប់ម្នាក់ឯងនៅមាត់បឹងទាំងសម្លេងខ្សឹបខ្សួលជាមួយទឹកភ្នែកដែលស្រក់មកមិនអាចឃាត់បាន គេពិតជាឈឺណាស់ អារម្មណ៍មួយនេះគ្មានអ្នកណាអាចយល់ក្រៅពីខ្លួនគេ

"បើគិតមិនចេញ ក៏ឈប់គិតចុះ បើហត់ក៏សម្រាកលើទ្រូងខ្ញុំសិនមកក៏បានដែរវាទទួលឯងជានិច្ច"<អ្នកណានិយាយទៅកាន់sunooនឹង>?><

"Huhh?"sunooរាងភ្ញាក់បន្ដិចប្រញ៉ាប់ជូតទឹកភ្នែកចេញហើយបែទៅរកប្រភពសម្លេង ច្បាស់ណាស់គ្មានអ្នកណាក្រៅពីRikiបណ្ដូលចិត្តគេទេ

"យ៉ាងមិចមិញនិយាយថា ចង់លុបខ្ញុំចេញពីបេះដូងផងហេមិចក៏ដាច់ចិត្តយ៉ាងនេះ?"Rikiគេមកលួងនូៗយើងវិញហី
     
    ចង់លុបកូននីញុមចង់ពីបេះដូងគិតច្បាស់នៅកូននូ?សូមរង់ចាំភាគបន្ត

វណ្ណៈស្នេហ៍(Sunki)ចប់!Where stories live. Discover now