<< ចុះបងធ្វើអីទៅ? >> Yeonjun
ចោទសួរJake នាយពិតជាឆ្ងល់ខ្លាំងមែនទែន។
<< បងYeonjunមិនបាច់ធ្វើអីទាំង
អស់ ត្រៀមតែខ្លួនចាំធ្វើកូនកំលោះទៅ
បានហើយ >> Jakeញញឹមតិចៗ
<< ហាស៎!! ធ្វើកូនកំលោះ? >>
YeonjunនិឹងHeeseungស្រែក
ដំណាលគ្នា ជាមួយភាពភ្ញាក់ផ្អើល។
Skip
ក្រឡេកមកមើលផ្ទះចំការឯនេះវិញ។
Beomgyuនៅអង្គុយស្រងូតស្រងាត់
ម្នាក់ឯងនៅឯមុខផ្ទះ។សូម្បីតែអ្នកស្រី
Kimក៏មិនដឹងជួយនិយាយយ៉ាងមិច
ដែល។ ព្រោះនេះជាការសម្រេចចិត្តរបស់Beomgyuដែលថាហ្នឹងចាក
ចេញ។
គ្រឺង* គ្រឺង*
កំពុងតែអង្គុយសុខៗក៏មានទូរស័ព្ទរោទ៍
ឡើង។Beomgyuលើកមកមើលទើប
ដឹងថានោះគឺជាលេខHeeseung
ដែលខ្លួនស្រឡាញ់ដូចជាបងប្រុស។
ទឺត*
<< អាឡូBeomgyu! >>
<< បាទ! បងHeeseung >>
Beomgyuនិយាយទឹកមុខធម្មតា។
<< ឯងសុខសប្បាយទេ? ហើយក្មួយ
បងគេមានធ្វើទុក្ខអីដល់ឯងទៀតរឺ
អត់? >> Heeseungនិយាយសួរ សុខទុក នាយមិនទាន់ចង់ចូលសាច់រឿងភ្លាមៗទេ។
<< បាទខ្ញុំមិនអីទេ! បងមានរឿងអីចង់
និយាយជាមួយខ្ញុំមែនទេ? >>
<< អឺ..ត្រូវហើយ! បងមានរឿងចង់
ប្រាប់ឯង បងរៀបការនៅសប្ដាហ៍ក្រោយនេះហើយ >>
<< មែនហេស៎! ខ្ញុំស្មានតែបងប្រុស
របស់ខ្ញុំនៅលីវរហូតហើយតើ...ហិ >>
Beomgyuនិយាយមានសម្លេងសើច
តិចៗ។ធ្វើឲ្យអ្នកម្ខាងទៀតស្ដាប់លឺហើយមានអារម្មណ៍សប្បាយចិត្ត។
ព្រោះថាHeeseungនិយាយបើកសម្លេងខ្លាំង ដើម្បីឲ្យYeonjunនិង
Jakeដែលអង្គុយនៅជិតនោះបានស្ដាប់លឺពីការសន្ទនារបស់អ្នកទាំងពីរ។
<< ឯងនេះ! ហើយបងក៏មានរឿងមួយដែលចង់សុំឯងដែល >>
<< បាទ? >> Beomgyuផ្ទៀង
ត្រចៀកចាំស្ដាប់។
<< គឺ..ថ្ងៃមង្គលការបងឯងអាចមកចូលរួមតើបានទេ? >>
<< អឺ... >> Beomgyuស្ទាក់ស្ទើរ ហ្នឹងសំណើររបស់នាយ។
<< Beomgyuហា៎! ឯងក៏ដូចជាប្អូន
ប្រុសបងម្នាក់ដែល មង្គលការបងបើ
គ្មានឯងទៅមានន័យអីទៅ! >>
Heeseungនិយាយសម្លេងហាក់អន់
ចិត្ត។
Part 32: រៀបការ
ابدأ من البداية
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)