<< ឆាប់ចុះទៅ!! >> Yeonjun
នាយស្រែកដេញBeomgyuទាំងកម្រោល
<< តែ....នៅទីនេះផ្លូវស្ងាត់ណាស់ >>
<< ជារឿងរបស់ឯង! គ្មានអីពាក់ព័ន្ធ
និងយើងទេ!! >>
<< តែលោក....... >>
<< យើងប្រាប់ចុះទៅ!!!! >>នាយស្រែកម្ដងទៀតធ្វើឲ្យBeomgyuមិនមានជម្រើសឡើយ
ក្រឹប*
Beomgyuក៏សម្រេចចិត្តចុះពីលើឡានទាំងគ្មានជម្រើស។ Beomgyu
ឈរមើលនាយបើកឡានចេញទៅទាំង
ទាំងគ្មានចិត្តអាល័យបន្តិចសោះ
<< ហេតុអីសុខៗគេស្រាប់តែខ្មោចចូលបែបនេះ >> Beomgyuដើរបណ្ដើរ
រអ៊ូបណ្ដើរទាំងមុខស្អុយ។ហើយនិយាយបន្ត
<< ជិះតាក់ស៊ីទៅវិញខ្លួនឯងក៏បាន >> រាងតូចនិយាយទាំងភាពជឿរជាក់តែ...
<< ហ្ហឺយ..!!!! កាបូបលុយខ្ញុំ នៅក្នុងឡាន >>
..................
ងាកមកមើលYeonjunកំពុងតែបើក
ឡានឯនេះវិញ នាយក៏មិនយល់ពី
ខ្លួនឯងដែរ ហេតុអីសុខៗបែជាដេញ
Beomgyuឲ្យចុះបែបនេះ។ទាំងដែល
ផ្លូវស្ងាត់ជ្រងំគ្មានសូម្បីតែឡានបើកកាត់ផង។ កំពុងតែបើកឡាននាយក៏
ក្រឡេកឃើញកាបូបលុយរបស់រាងតូច
នៅក្នុងឡានរបស់នាយ។ នាយក៏ឈប់
ឡានហើយទាញកាបូបនោះយកមក
មើល
<< នេះកាបូកលុយគេតើ! មនុស្សស្អីក៏ល្ងង់បែបនេះ >> ថាហើយនាយក៏នោះកាបូបទិកហើយបើកឡានទៅផ្ទះបន្ត
# ភូមិគ្រឹះ Lee
Heeseung និង Yusan កំពុងតែ
អង្គុយញាំុបាយក៏បានឃើញនាយមកដល់ផ្ទះ។
<< បងJunមកញាំុបាយជាមួុយគ្នា
ទេ? >>Yusanឃើញនាយដើរចូលមកក៏ហៅនាយទាំងញញឹម
<< មែនហើយលឺម៉ែដោះប្រាប់ថាឯង
ឲ្យBeomgyuទៅធ្វើការវិញហើយហ៎េស?ចុះឯណាBeomgyuមិចមិន
ឃើញមកជាមួុយគ្នា? >> នាយ
ចោទសួរទៅYeonjunទាំងភ្នែក
សម្លឹងរកមើលក្រែងលោBeomgyu
ដើរមកពីក្រោយតែមិនឃើញសោះ
<< ធ្វើការជាមួយតែមិនប្រាកដថា
មកវិញជាមួយគ្នាទេ!!! >> ក្រោយនិយាយសម្ដីអត់ជាតិរបស់នាយហើយ
ទៅនាយអង្គុយតុបាយធ្វើមិនដឹង។
ចំណែកHeeseungនាយក៏មិនបាន
ដេញដោលអីដែលព្រោះគិតថារាងតូច
ប្រហែលជាជិះតាក់សុីមកតាមក្រោយ
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)