# ព្រឹកថ្ងៃថ្មី
Beomgyuក្រោកពីព្រលឹមរៀបចំអាហារតាមទម្លាប់។ ទឹកមុខមិនសូវស្រស់បស់ដូចរាល់ដង មាត់ក៏មាន
ស្នាមរបួសទៀត ។
<< អូហូ! ឈ្ងុយដល់ហើយបងGyu
>> Yusanដើរមកកន្លែងBeomgyu
ព្រោះថ្ងៃនេះជាថ្ងៃសម្រាកទើបYusan
មិនបានទៅសាលា
<< បើឈ្ងុយក៏ឆាប់មកញាុំមក! បងធ្វើ
ម្ហូបដែលYusanចូលចិត្តច្រើន
ណាស់ >> Beomgyuញញឹមតិចៗតបទៅកាន់Yusan
<< បាទ! ចុះបង Heeseungនិងបង
Yeonjunនោះ? >> Yusanចោទ
សួរBeomgyuជាមួយកែវភ្នែកសម្លឹងរកមើលនាយទាំងពីរ
<< អ្នកប្រុសHeeseungគាត់ខលមកប្រាប់ថាមានការរវល់ទើបមិនបានមកផ្ទះ ចំណែកឯអ្នកប្រុសYeonjun
គាត់នៅខាង.... >> មិនទាន់ឆ្លើយចប់ផងYusanក៏និយាយកាត់ទាំងភ្ញាក់
ផ្អើល
<< បងGyuមាត់របស់បងកើតអី
ហ្នឹង? >>
<< គឺ...! បងដើរមិនប្រយ័ត្នក៏បុកនិង
ទ្វារធ្វើឲ្យបែកមាត់កាលពីយប់មិញ តែ
មិនអីទេYusanកុំបារម្ភអី >>
<< កុំទៅខ្វល់ជាមួយមនុស្សស្លាក់ស្លើតបែបហ្នឹងអី >> Yeonjunនាយ
ដើរជ្រែងហោប៉ៅចុះមក សម្ដៅទៅ
តុបាយ
<< បងJun! កុំមកថាឲ្យបងGyu
របស់ខ្ញុំ! >> Yusanក្រោកនិយាយការពារទៅកាន់Beomgyu
<< យ៉ាងម៉េច! បងនិយាយខុស
ហេស៎? >> នាយលើកចិញ្ចើម
<< បងកុំរករឿងគាត់មួយថ្ងៃបានទេ? >>
<< បែបណាទៅគេហៅថារករឿង? >>
<< គឺ....! >> Yusanបម្រុងនិងតបត
ជាមួយនាយតែBeomgyuនិយាយ
ឃាត់
<< បានហើយYusan ឆាប់ញាំុអាហារសិនទៅត្រជាក់អស់ហើយ >>
Beomgyuចាប់ដៃYusanឲ្យអង្គុយ
ចុះ ព្រោះបើនៅតែបែបនេះទៀតប្រកែកមួយថ្ងៃទៀតមិនទាន់ចប់ផង
<< ........ >> នាយញញឹមឌឺទៅកាន់
Yusan។ រួចដើរទៅអង្គុយតុ
<< ឆុងកាហ្វេឲ្យផង >> Yeonjun
ប្រាប់ទៅកាន់Beomgyuដែលហៀប
និងដើរចេញ ដោយមិនមើលមុខរបស់
Beomgyuឡើយ។
<< បាទ! >> តបនាយរួចBeomgyu
ដើរទៅក្នុងផ្ទះបាយ ដើម្បីឆុងកាហ្វេឲ្យ
នាយ
![ភ្លើង អតីត [ ចប់ ]](https://img.wattpad.com/cover/364959536-64-k395705.jpg)